អ្នក​ជោគជ័យ​តែងតែ​ចែករំលែក​គុណសម្បត្តិ​ទាំងនេះ


តើ​មានគុណ​សម្បត្តិ​រួម​ណាមួយ​ដែល​បុគ្គល​ដែល​ជោគជ័យ​ចែករំលែក​ទេ?យោង​ទៅ​តាម​លោក ច​ច អេ​វើ​លី ជូ​នៀ (George Everly Jr.) ដែល​ជា​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ និង​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Johns Hopkins School of Medicin បាន​ឲ្យ​ដឹង​ថា មាន ។

ក្នុង​កំឡុង​ពេល ៤៥​ឆ្នាំ​ដែល​លោក​បាន​ធ្វើការ​ក្នុង​សាកលវិទ្យាល័យ​ដ៏​ល្បីឈ្មោះ​ខាងលើ​នេះ លោក​មានឱកាស​តាមដាន​បុគ្គល​ដែល​ជោគជ័យ​ជា​ច្រើន​មុន​ពេល​ពួក​គេ​ឈាន​ទៅ​រក​ស្ថាន​ការ​នោះ ។ លោក​បាន​ចែករំលែក​ថា ពួក​គេ​រួម​មាន​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា សហគ្រិន អ្នកគ្រប់គ្រង​អាជីវកម្ម គ្រូពេទ្យ គិ​លា​នុប​ដ្ឋា​និ​យា​ការ មេធាវី ពេទ្យសត្វ និង​និស្សិត​ពេទ្យ​ជាដើម ហើយ​ពួក​គេ​បាន​ក្លាយជា​អ្នកមាន និង​ល្បីឈ្មោះ ។ លោក​បាន​កត់​សម្គាល់ថា​មនុស្ស​ទាំងនេះ​ចែករំលែក​គុណសម្បត្តិ​ខាងក្រោម​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​អាច​បំភ្លេច​ពួក​គេ​បាន​៖

១. សុទិដ្ឋិនិយម
មនុស្ស​ដែល​សុទិដ្ឋិនិយម​ពិតប្រាកដ​តែងតែ​ចែករំលែក​បរិស្ថាន​វិជ្ជមាន​ឲ្យ​ទៅ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​ពួក​គេ ។ លោក ច​ច បាន​បកស្រាយ​ថា មនុស្ស​មាន​អារម្មណ៍ល្អ​ជាង​មុន​ពេល​ដែល​ពួក​គេ​នៅ​ជិត​មនុស្ស​ដែល​សុទិដ្ឋិនិយម ។ ប្រសិនបើ​អ្នក​ធ្វើ​បទ​បង្ហាញ អ្នក​គួរតែ​ព្យាយាម​រំឭក​ខ្លួនឯង​ពី​ពេល​ដែល​អ្នក​សុទិដ្ឋិនិយម​ជាងគេ ឬ​មាន​អារម្មណ៍ល្អ​ជាងគេ ហើយ​ទស្សនិកជន​របស់​អ្នក​នឹង​ចាប់អារម្មណ៍​លើ​ការ​ធ្វើ​បទ​បង្ហាញ​របស់​អ្នក​ច្រើន​ជាង​មុន ។

២. ភាព​គួរ​ឲ្យ​ទុកចិត្ត
លោក​បាន​កត់សម្គាល់​ទៀត​ថា ពេល​ដែល​មនុស្ស​គោរព​តាម​ពាក្យ​សម្តី​របស់​ខ្លួន នោះ​បុគ្គល​នោះ​នឹង​ឈានមុខ​អ្នក​ដទៃ​ព្រោះ​មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​គួរ​ឲ្យ​ពឹងពាក់​បានជា​ពិសេស​ពេល​ដែល​អ្នកធ្វើការ​ជាមួយ​មនុស្ស​ដែល​មិន​ស្គាល់គ្នា ។

៣. ការ​ប្តេជ្ញា
មនុស្ស​ភាគច្រើន​ស្អប់ខ្ពើម​ការ​បរាជ័យ និង​ឮ​ការ​បដិសេធ​ពី​អ្នក​ដទៃ​ណាស់ ។ ជា​លទ្ធផល ពួក​គេ​ហាមឃាត់​ខ្លួនឯង​មិន​ឲ្យ​ធ្វើ​កិច្ចការ​ដែល​ខ្លួន​មិន​ធ្លាប់​ធ្វើ ឬ​ឈោង​ចាប់​គោលដៅ​ដែល​ខ្លួន​ចង់បាន​ពិតប្រាកដ ។ ប៉ុន្តែ​ស្ទើរតែ​សហគ្រិន​ដែល​ជោគជ័យ​គ្រប់​រូប​ហើយ​ជា​មនុស្ស​ដែល​តស៊ូ​ប្តេជ្ញា​ទោះជា​ពួក​គេ​បរាជ័យ ឬ​ទទួល​បានការ​បដិសេធ​ពី​អ្នក​ដទៃ​ពិតមែន​ក្តី ។ ពួក​គេ​តែងតែ​ខិតខំ​ប្រឹងប្រែង​រក​វិធី​ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​អាច​ដើរទៅ​មុខ​បាន​ទោះជា​វា​មាន​ភាព​ខុស​ប្លែក​ពី​អ្នក​ដទៃ​ក៏​ដោយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ