ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ចំនួន​៣ បាន​ហាម​កុមារ​ពី​ការ​លេង​បាល់ទាត់​ដោយ​ប្រើ​ក្បាល

4 ឆ្នាំ មុន

គ្រូបង្វឹក​ត្រូវ​បាន​ណែនាំ​មិន​ឱ្យ​ដាក់​បញ្ចូល​ការ​បណ្តុះបណ្តាល ដោយ​ប្រើ​ក្បាល​តែ​តបាល់​សម្រាប់​កុមារ ដែល​មាន​អាយុ​ចូល​រៀន​ថ្នាក់​បឋម​ នៅ​ក្នុង​ប្រទេស​អង់គ្លេស​, អៀរ​ឡង់​ខាងជើង និង​ស្កុ​តឡែ​ន ដើម្បី​ចៀសវាង​ហានិភ័យ​សុខភាព ដែល​ប៉ះពាល់​ដល់​ខួរក្បាល ​។ សមាគម​កីឡាបាល់ទាត់​នៃ​ប្រទេស​ទាំង​បី…

គ្រូបង្វឹក​ត្រូវ​បាន​ណែនាំ​មិន​ឱ្យ​ដាក់​បញ្ចូល​ការ​បណ្តុះបណ្តាល ដោយ​ប្រើ​ក្បាល​តែ​តបាល់​សម្រាប់​កុមារ ដែល​មាន​អាយុ​ចូល​រៀន​ថ្នាក់​បឋម​ នៅ​ក្នុង​ប្រទេស​អង់គ្លេស​, អៀរ​ឡង់​ខាងជើង និង​ស្កុ​តឡែ​ន ដើម្បី​ចៀសវាង​ហានិភ័យ​សុខភាព ដែល​ប៉ះពាល់​ដល់​ខួរក្បាល ​។

សមាគម​កីឡាបាល់ទាត់​នៃ​ប្រទេស​ទាំង​បី បាន​ធ្វើ​បច្ចុប្បន្នភាព​គោលការណ៍​ណែនាំ​របស់​ពួក​គេ ដែល​ទាក់ ទង​ទៅ​នឹង​ការ​បណ្តុះបណ្តាល​ផ្នែក​បាល់ទាត់ ដោយ​មិន​អនុញ្ញាតិ​ឱ្យ​ប្រើប្រាស់​ក្បាល​ដើម្បី​តែ​តបាល់ ក្នុង​ការ​បណ្តុះបណ្តាល​កុមារ​នៅ​អាយុ​ក្រោម​ពី ១២​ឆ្នាំ ទៅ១៦​ឆ្នាំ​។

បើ​តាម​ការ​សិក្សា​របស់ FIELD ដែល​ឧបត្ថម្ភ​ថវិកា​រួម​គ្នា​ដោយ​សហព័ន្ធ​បាល់ទាត់​អង់គ្លេស និង​សមាគម​បាល់ទាត់​អាជីព ដែល​ត្រូវ​បាន​បោះពុម្ពផ្សាយ​កាលពី​ខែតុលា​ឆ្នាំ​មុន បាន​រក​ឃើញ​ថា​អ្នកលេង​បាល់ទាត់​អាជីព មាន​អត្រា​ស្លាប់​ដោយសារ​ជំងឺសរសៃប្រសាទ ខ្ពស់​ជាង​ប្រជាជន​ទូទៅ​នៅ​អាយុ​ដូច​គ្នា​។ ប្រភព​៖ Metro

អត្ថបទសរសេរ ដោយ