នៅ​កូរ៉េ​ខាងត្បូង​ អ្នក​ឆ្លង​វីរុស COVID-19 ​ឡើង​ដល់​៨៩៣​នាក់​ហើយ


ប្រទេស​កូរ៉េ​ខាងត្បូង ៖ យោង​តាម​YONHAP​ថា កូរ៉េ​ខាងត្បូង​រាយការណ៍​នា​ថ្ងៃ​ទី​២៤​កុម្ភៈ ពី​អ្នក​ឆ្លង​វីរុស​COVID-19​ថ្មី​ចំនួន​៦០​នាក់​ទៀត នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ក្នុង​ប្រទេស​នេះ​ឡើង​ដល់​៨៩៣​នាក់​។

រហូត​មក​ទល់​ពេល​នេះ​មនុស្ស​៨​នាក់​បាន​បាត់​បង់​ជីវិត​​នៅ​កូរ៉េ​ខាងត្បូង​ដោយសារ​វីរុស​នោះ​មាន​ប្រភព​មក​ពី​ប្រទេស​ចិន​។ ចំនួន​អ្នក​ឆ្លង​ក្នុង​សាខា​មួយ​នៃ​ព្រះ​វិហារ​គ្រឹ​ស្ត​SHINCHEONJI ក្រុង​DAEGU​និង​នៅ​មន្ទីរពេទ្យ​DAENAM​ក្រុង​CHEONGDO​បន្ត​កើនឡើង​ដូច​ព្រួញ តំណាង​ឲ្យ​ជាង​ពាក់កណ្ដាល​នៃ​អ្នក​ឆ្លង​សរុប​ក្នុង​ប្រទេស​។

មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​បង្ការ​ជំងឺ​កូរ៉េ​ខាងត្បូង​ថ្លែង​ថា ស្ទើរ​គ្រប់​ខេត្ត​និង​ក្រុង​ធំ​ៗ​របស់​ប្រទេស​រាយការណ៍​ពី​អ្នក​ឆ្លង ខណៈ​ក្រុង​សេ​អ៊ូ​ល​រាយការណ៍​ពី​អ្នក​ឆ្លង​២​នាក់​ទៀត​នា​ថ្ងៃ​ទី​២៥​កុម្ភៈ​។ ក្រុង​ប៊ូ​សាន​ជាទី​ក្រុង​ធំ​ទី​២​របស់​ប្រទេស​នា​ព្រឹក​ថ្ងៃ​ទី​២៥​កុម្ភៈ​រៀបរាប់ ពី​អ្នក​ឆ្លង​ថ្មី​៣​នាក់​ហើយ​ខេត្ត​GYEONGGI មាន​អ្នក​ឆ្លង​ថ្មី​៥​នាក់​។

កាត់​បន្ថយ​ទំហំ​សមយុទ្ធ​យោធា​រួម
រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​លោក​MARK ESPER​ថ្លែង​កាលពី​ថ្ងៃ​ទី​២៤​កុម្ភៈ​ថា កូរ៉េ​ខាងត្បូង​និង​សហរដ្ឋអាមេរិក​គ្រោង​កាត់​បន្ថយ​ទំហំ​សមយុទ្ធ​យោធា​រួម មក​ពី​ការ​ព្រួយបារម្ភ​លើ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19​។

លោក​អះអាង​បែប​នេះ​បន្ទាប់​ពី​កិច្ចប្រជុំ​មួយ ជាមួយ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង លោក​JEONG KYEONG DOO​នៅ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​។ សមយុទ្ធ​យោធា​រួម​ប្រចាំ​ឆ្នា​នោះ​គ្រោង​ធ្វើ​ក្នុង​ខែមីនា​ខាង​មុខ​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yna (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ