ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ​ង្វើ​ទាំង​៣របស់​បុស ដែល​បញ្ជាក់​ថា គេ​​កំពុងតែ​​កុហក​អ្នក​ហើយ

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​សកម្មភាព​ដែល​បុរស​ម្នាក់​នឹង​មាន​ពេល​ដែល​គេ​កុហក​អ្នក​។ តើ​មាន​អ្វី​ខ្លះទៅ? ១-នៅ​ពេល​ដែល​បុរស​ម្នាក់​កំពុង​តែ​កុហក​អ្នក គេ​នឹង​មិន​ហ៊ាន​និយាយ​ជាមួយ​អ្នក​ដោយ​សម្លឹង​មើល​ភ្នែក​អ្នក​ផ្ទាល់​ឡើយ ដោយ​ភ្នែក​របស់​គេ​នឹង​អាច​បែរ​ទៅ​ទិស​ផ្សេង​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន ដោយ​មិន​គួរ​ចាញ់បោក​គេ​ដោយ​ងាយ​នោះ​ទេ​។ ២-នៅ​ពេល​ដែល​អ្នក​សួរ​គេ​តែ​ប៉ុន្មាន​សំណួរ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​សកម្មភាព​ដែល​បុរស​ម្នាក់​នឹង​មាន​ពេល​ដែល​គេ​កុហក​អ្នក​។ តើ​មាន​អ្វី​ខ្លះទៅ?

១-នៅ​ពេល​ដែល​បុរស​ម្នាក់​កំពុង​តែ​កុហក​អ្នក គេ​នឹង​មិន​ហ៊ាន​និយាយ​ជាមួយ​អ្នក​ដោយ​សម្លឹង​មើល​ភ្នែក​អ្នក​ផ្ទាល់​ឡើយ ដោយ​ភ្នែក​របស់​គេ​នឹង​អាច​បែរ​ទៅ​ទិស​ផ្សេង​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន ដោយ​មិន​គួរ​ចាញ់បោក​គេ​ដោយ​ងាយ​នោះ​ទេ​។

២-នៅ​ពេល​ដែល​អ្នក​សួរ​គេ​តែ​ប៉ុន្មាន​សំណួរ គេ​បែរជា​ប្រែជា​គ្មាន​ចិត្ត​អំណត់ ហ​លយ​ចាប់ផ្តើម​និយាយ​ខ្លាំង​ៗ​ដាក់​អ្នក ដោយ​ពី​មុន​ទោះ​សួរ​ច្រើន​យ៉ាងណា​ក៏​គេ​មានចិត្ត​អំណត់​ឆ្លើយ​ដែរ​។ ប្រសិនជា​គេ​ប្រែជា​មនុស្ស​បែប​នេះ មាន​ន័យ​ថា គេ​កំពុង​តែ​មានរឿង​លាក់​នឹង​អ្នក ហើយ​ចិត្ត​របស់​គេ​ក៏​មិន​នៅ​លើ​អ្នកផង​ដែរ​។

៣-នៅ​ពេល​ដែល​អ្នក​សួរ​គេ ហើយ​គេ​បែរជា​ធ្វើ​ល្ងង់ ធ្វើ​ថ្លង់ ធ្វើ​ជា​មិនដឹង នោះ​បញ្ជាក់​ថា គេ​មានរឿង​អ្វី​មិន​ឲ្យ​អ្នកដឹង​ហើយ​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ពី​ទ​ង្វើ​ទាំងនេះ​របស់​គេ ហើយ​ត្រៀមលក្ខណៈ​ដើម្បី​ទប់ទល់ ទើប​អ្នក​មិន​ចាញ់បោក​គេ​យ៉ាង​ងាយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ