ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយភ្លើងរលត់ ប្រទះឃើញស្ត្រីម្នាក់ឆេះខ្លោច​ក្នុងគំនរផេះផង់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​​​ឱ្យ​ដឹង​ថា នៅក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​ផ្ទះអស់ជាច្រើន​ខ្នង​ក្នុង​​តំបន់មិនរៀបរយតាម​ផ្លូវ​រថភ្លើង កែង​ផ្លូវ​២៧៣ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ កាលពីព្រឹកថ្ងៃទី​២៥ កុម្ភៈ ត្រូវបានគេ​​ប្រទះឃើញ​​ស្ត្រីម្នាក់​ត្រូវភ្លើងឆេះ​ខ្លោច​បណ្តាល​ឱ្យ​បាត់បង់ជីវិត​ក្នុងគំនរផេះផង់​…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​​​ឱ្យ​ដឹង​ថា នៅក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​ផ្ទះអស់ជាច្រើន​ខ្នង​ក្នុង​​តំបន់មិនរៀបរយតាម​ផ្លូវ​រថភ្លើង កែង​ផ្លូវ​២៧៣ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ កាលពីព្រឹកថ្ងៃទី​២៥ កុម្ភៈ ត្រូវបានគេ​​ប្រទះឃើញ​​ស្ត្រីម្នាក់​ត្រូវភ្លើងឆេះ​ខ្លោច​បណ្តាល​ឱ្យ​បាត់បង់ជីវិត​ក្នុងគំនរផេះផង់​ ។ គួររំលឹក​ថា ខណៈ​ពេល​នេះ អគ្គិភ័យ​កំពុង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ក្នុង​សង្កាត់​ទួល​សង្កែ​១ (​មាន​វី​ដេ​អូ​)

ស្ត្រីរងគ្រោះ​ក្នុងហេតុការណ៍​អគ្គិភ័យ​ខាងលើឈ្មោះស្រីមុំ អាយុ​៣៦ឆ្នាំ​ ស្នាក់នៅបន្ទប់ជួល​លេខ​​៤ ផ្ទះលេខ​​៥៧E ក្នុងភូមិឃុំកើតហេតុ​ខាងលើ ។

តាមសេចក្តីរាយការណ៍បានបន្ត​ថា បន្ទាប់ពីភ្លើង​បានរលត់ ​ហើយ​​នៅសល់តែ​ផ្សែងហុយៗនោះ​ ​ក៏​​មាន​ប្រជា​ពលរដ្ឋចូលទៅ​កន្លែងកើតហេតុ​ ​ដោយ​អ្នកខ្លះកាយរករបស់របរ​មានតម្លៃ និង​របស់របរ​សម្រាប់លក់អេតចាយ ចំណែកអ្នកខ្លះទៀត​កំពុងសម្លឹងរកមើល ​ស្រាប់តែប្រទះឃើញ​​​សពស្ត្រីរងគ្រោះត្រូវភ្លើងឆេះខ្លោច ​ទើប​​បង្កការ​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​​១​និង​​៣០នាទីរសៀលថ្ងៃទី​​​២៥ កុម្ភៈ ​។ ព័ត៌មានលម្អិននឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ