ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​មួយរយៈ​ដែល​នាង​លក់​ម៉ាស​ក្នុង​អន​ឡាញ​បោក​​គេ បាន​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ឯណោះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់ជាប់​ពាក់​ព័ន្ធ​ករណី​ឆបោក​​លក់​ម៉ាស​តាម​អន​ឡាញ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ​កុម្ភៈ​នេះ ត្រូវ​បានលោក គុ​ជ គឹ​ម​ឡុ​ង​ ព្រះរាជអាជ្ញា​រង​បាននិងកំពុងធ្វើការ​សាកសួរ ដើម្បី​ចោទប្រកាន់​ជា​ផ្លូវការ…

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់ជាប់​ពាក់​ព័ន្ធ​ករណី​ឆបោក​​លក់​ម៉ាស​តាម​អន​ឡាញ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ​កុម្ភៈ​នេះ ត្រូវ​បានលោក គុ​ជ គឹ​ម​ឡុ​ង​ ព្រះរាជអាជ្ញា​រង​បាននិងកំពុងធ្វើការ​សាកសួរ ដើម្បី​ចោទប្រកាន់​ជា​ផ្លូវការ រឿង​ឆបោកប្រាក់​តាម​អន​ឡាញ ក្រោម​រូបភាព​ប្រកាស​លក់​ម៉ាស​ពាក់​ការពារ​ផ្លូវដង្ហើម ក្នុង​សង្គម​ហ្វេ​ស
​ប៊ុ​ក បាន​ប្រាក់រាប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ នារីសង្ស័យឈ្មោះអិឹុង ហ្គិចហួង ​អាយុ២១ឆ្នាំ ត្រូវ​បាន កម្លាំង​សមត្ថ​​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២២​កុម្ភៈ ឆ្នាំ​២០២០ នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នោះ ​ត្រូវ​បាន​លោក​វរសេនីយ៍ទោ ឡេ​ង ប៊ុ​ន​ហួរ នាយករងការិយាល័យនគរ​បាល​ព្រហ្មទណ្ឌ ក​ម្រិតស្រាល ក្រសួងមហាផ្ទៃ ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២២ ​កុម្ភៈ ជន​រង​គ្រោះ ដែល​ជាដើម​បណ្តឹង​បាន​ចាប់ខ្លួន​ជនសង្ស័យ​យក​មក ប្រគល់ឲ្យសមត្ថកិច្ច ពាក់​ព័ន្ធ ករណីប្រកាស​លក់ម៉ាសពាក់ការ​ពារ យ៉ាងច្រើនសន្ធឹក​សន្ធប់ ដែល​មានតម្លៃរហូត​ដល់ជាង៤០.០០០ដុល្លារ​អា​មេ​រិ​ក ។ ការ​ចាប់​ឃាត់ខ្លួន នោះ​គឺ​បាន ធ្វើ​ឡើង បន្ទាប់​ពី ជនសង្ស័យ​ទទួលយក​ប្រាក់​ពី ជន​រង​គ្រោះ អស់ហើយ ប៉ុន្តែ មិន​ទទួល​បាន​ទំនិញ​(​ម៉ាស)​គ្រប់ចំនួន ហើយ​ថែម​ទាំងបានរត់គេច​ទៀត​ផង ។

លោកឡេ​ង ប៊ុ​ន​ហួរ បន្ត​ថា នារី​សង្ស័យបានបង្កើតគណនីហ្វេសប៊ុក ចំនួនបី ដើម្បីឆបោក ប្រាក់​ពី​ជន​រង​គ្រោះ ដោយ​បានដើរតួ ជាថៅកែ​ម៉ាស់ និងថា ខ្លួនមានម៉ាសលក់ ចង់​ត្រូវការ​(​កុម្ម៉ង់)​យក​ប៉ុន្មាន​ម៉ាស​ក៏​មាន ដែរ គ្រាន់តែ​តម្រូវ​ឲ្យ​អតិថិជន​ដែល​ទិញ​វេ​លុយ​ឲ្យ​មុន​តាម​វី​ង ទំនិញ​នោះ​នឹង​បាន​ភ្លាម ។ ដោយ​ការ​ជឿ​ទុក​ចិត្ត នឹង​ស្រប​ពេល​ស្រុក​ទេស​កំពុង​ជួប នូវ​ភាព​ភ័យ​ខ្លាច​រឿង​ជម្ងឺឆ្លង​នោះ​ផង អាជីវករ​ម្នាក់​ៗ បាន​កំ​ម៉​ង​ទិញ​ឡាយ​តាម​អន​ឡាញ ដើម្បី​ទុក​យកចំណេញ ទើប​ជន​រង​គ្រោះជា​ដើមបណ្តឹង​ប្រមាណ​៤.៥​នាក់ បាន​ផ្ញើ លុយ តាមវីង​ជា​បន្ទាប់ ឲ្យ​ទៅ​ជនសង្ស័យ លុះ​ពេល​ជនសង្ស័យ​បាន លុយ ហើយគាត់គេចខ្លួនបាត់ នឹង​បិទ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក ផ្តាច់​ការ​ទាក់ទង​ទៀត​ផង ទីបំផុត​ដូច​បោះចោល​ប្រាក់​ជាង​៤​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ទៅ ។

ប៉ុន្តែដោយជន​រង​គ្រោះបាន​សហការ​គ្នា នឹង​តាម​រកឃើញជនសង្ស័យ ក៏​ចាប់​ឃាត់ខ្លួន យក​ទៅ​ប្រគល់ ឲ្យ សមត្ថកិច្ចចាត់ការ​តាម​ផ្លូវច្បាប់ ។ ដូច​អង្គហេតុ​ខាងលើ​នេះ​ហើយ​បានជា​ស្ថាប័ន​អយ្យការ​ធ្វើការ​ចោទ​ប្រកាន់​ជនសង្ស័យ​ជា​ផ្លូវការ នឹង​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ៕

អត្ថបទសរសេរ ដោយ