ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​រត់​បាតជើង​ស​ព្រាត​ទាំង​ព្រលឹង​ចុង​​សក់ ពេល​ឃើញ​បុរស​ម្ចាស់ផ្ទះ​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ចោរ​ម្នាក់​រត់គេច​ខ្លួន​បាតជើង​ស​ព្រាត​ទាំង​ព្រលឹង​ចុង​សក់ ខណៈ​ជិះ​ម៉ូតូ​ចូល​ទៅ​លួច​ឥ​វ៉ា​ន់​ក្នុងផ្ទះ​អ្នក​ភូមិ​ម្នាក់ ស្រប​ពេល​ដែល​ម្ចាស់​ភ្ញាក់ពីដេក ក៏​ឃើញ​សកម្មភាព​កំពុង​ដើរ​រុករក​របស់របរ​ក្នុងផ្ទះ ក៏​ស្ទុះ​ទៅ​ចាប់ លុះ​ចោរ​ក្រឡេក​ឃើញ​ទាន់ ក៏​ឱន​ខ្លួន​គេច​ប្រាស​រត់​យករួចខ្លួន…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ចោរ​ម្នាក់​រត់គេច​ខ្លួន​បាតជើង​ស​ព្រាត​ទាំង​ព្រលឹង​ចុង​សក់ ខណៈ​ជិះ​ម៉ូតូ​ចូល​ទៅ​លួច​ឥ​វ៉ា​ន់​ក្នុងផ្ទះ​អ្នក​ភូមិ​ម្នាក់ ស្រប​ពេល​ដែល​ម្ចាស់​ភ្ញាក់ពីដេក ក៏​ឃើញ​សកម្មភាព​កំពុង​ដើរ​រុករក​របស់របរ​ក្នុងផ្ទះ ក៏​ស្ទុះ​ទៅ​ចាប់ លុះ​ចោរ​ក្រឡេក​ឃើញ​ទាន់ ក៏​ឱន​ខ្លួន​គេច​ប្រាស​រត់​យករួចខ្លួន ហើយ​ម្ចាស់ផ្ទះ​បាន​ស្រែក​ឱ្យ​អ្នក​ភូមិ​ជួយ​ដេញ​តាម​យ៉ាង​ប្រផាប់​ចាប់​ព្រ​ភីង​តែ​ម្តង ។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​ខាងលើ​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៣​និង​៣៦​នាទី​ទៀប​ភ្លឺ នៅ​ចំណុច​ផ្ទះ​១​ខ្នង ទើបនឹង​សាងសង់​ថ្មី ស្ថិត​ក្នុងភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ពី​នគរបាល​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ដែល​ត្រូវ​ចោរ​ចូល​ក្នុងផ្ទះ​បម្រុង​លួច​នោះ​មាន ឈ្មោះ ជា ណាត ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។ ចំណែក​ជន​សង្ស័យ​​មិន​ស្គាល់​អត្តសញ្ញាណ មាន​អាយុ​ប្រហែល​២៥​ឆ្នាំ រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​ម៉ូតូ​១​គ្រឿង ម៉ាក​ឌ្រី​ម ពណ៌​ខ្មៅ បិទ​តែម​ស៊េរី​២០១៥ ពាក់​ស្លាក​លេខ បាត់ដំបង 1K-8850 ។

បើ​តាម​ប្រភព​ពី​ម្ចាស់ផ្ទះ​រង​គ្រោះ បាន​រៀបរាប់​ឱ្យ​ដឹង​ថា លោក​បាន​ប្តូរ​ទីតាំង​ផ្ទះ​របស់​ខ្លួន ដែល​ធ្លាប់​រស់នៅ​ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ទៅ​សាងសង់​ផ្ទះ​នៅ​កន្លែង​ផ្សេង​ត្រង់​ចំណុច​កើត​ហេតុ​ខាងលើ ។ ផ្ទះ​ថ្មី​នេះ មិន​ទាន់​សាងសង់​រួចរាល់​នៅឡើយ​ទេ ដោយ​មាន​តែ​ទ្វារ​ខាង​មុខ​សម្រាប់​បិទ​ផ្ទប់​បណ្តោះអាសន្ន​ប៉ុណ្ណោះ ។ ចំណែក​ទ្វារ​ខាងក្រោយ គឺ​នៅ​ចំហរ លុះដល់​ម៉ោង​៣​ទាប​ភ្លឺ បន្ទាប់​ពី​គាត់​ងើប​បត់ជើងតូច​រួច ក៏​ឡើង​ទៅ​លើ​គ្រែ​សម្ងំ​ដេក​វិញ តែ​អត់​ទាន់​លង់លក់​នោះ​ឡើយ ។

លោក​បន្ត​ទៀត​ថា ពេល​នោះ​ស្រាប់តែ​ឃើញ​មាន​យុវជន​ម្នាក់​ដើរ​ចុះឡើង​ៗ​ក្បែរ​កន្លែង​លោក​ដេក ដោយ​ស្មានថា ជា​មិត្តភក្តិ​កូន​របស់​ខ្លួន ក៏​ចាំ​មើល​បន្ត​ទៀត លុះ​ដឹង​ថា ជា​ចោរ ក៏​ស្ទុះ​ចេញពី​មុង ដើម្បី​សង្គ្រុប​ចាប់ ។ តែ​ពេល​នោះ​ចោរ​ឃើញ​គាត់ ក៏​ឱន​ខ្លួន​ចុះ រួច​ស្ទុះ​ចេញ​ទៅ​ក្រៅ​តែ​ម្តង ហើយ​លោក​ក៏​រត់​ដេញ​តាម​ពីក្រោយ និង​ស្រែក​ឱ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជួយ​ដេញ​តាម​ដែរ ។ ប៉ុន្តែ​ដោយសារ​ខ្លួន​រត់​ដេញ​អត់​ស្បែកជើង ហើយ​ឈឺ​ជើង​ផង​នោះ ក៏​ឈប់​ដេញ​តាម រួច​ប្តឹង​នគរបាល​ឱ្យ​ចុះ​ទៅ​ត្រួតពិនិត្យ​ទាំង​យប់​ទៀប​ភ្លឺ​តែ​ម្តង ។

លោក​បន្ត​ទៀត​ថា ពេល​នេះ កំពុង​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ប៉ៃលិន ដើម្បី​ឱ្យ​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ចំណែក​ម៉ូតូ​បាន​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍​រក្សា​ទុក ៕ (​កែសម្រួល​ដោយ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ