ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងកាត់សក់​មិនសូវ​កាក់កប បែក​គំនិត​​​បង្កើត​របរ​ថ្មី ចប់​ត្រឹម​​ក្នុង​ផ្ទះ​ខ្លួន​ឯង

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ស្រី​២​នាក់​ជា​ជាងកាត់សក់​មិនសូវ​បាន​ចំណូល បែរជា​បែកគំនិត​ជួញដូរ​គ្រឿងញៀន ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​បាន រួម​នឹង​ថ្នាំ​ញៀន​១២​កញ្ចប់​ធំ​-​តូច ដែល​កើតឡើង​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែកុម្ភៈ…

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ស្រី​២​នាក់​ជា​ជាងកាត់សក់​មិនសូវ​បាន​ចំណូល បែរជា​បែកគំនិត​ជួញដូរ​គ្រឿងញៀន ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​បាន រួម​នឹង​ថ្នាំ​ញៀន​១២​កញ្ចប់​ធំ​-​តូច ដែល​កើតឡើង​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ ស្ថិត​នៅ​ភូមិ​ថ្មី​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ ១-​ឈ្មោះ​ភាក់ សុខ​លាប ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជាងកាត់សក់ មានស្រុក​កំណើត​នៅ​ភូមិ​មាន់​១០ ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់​ចាម និង​២-​ឈ្មោះ​រឹម សុខ​ឡេ​ង ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​លក់ដូរ មានស្រុក​កំណើត​នៅ​ភូមិ​មាន់​១០ ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។ បច្ចុប្បន្ន​អ្នក​ទាំង​២​នាក់ ស្នាក់​នៅ​ជាមួយ​គ្នា ក្នុងភូមិ​ថ្មី​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

បើ​តាម​លោក​វរសេនីយ៍ទោ យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បាន​ប្រាប់​ឱ្យ​ដឹង​ថា កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ក្រុង​តា​ខ្មៅ​បាន​សហការ​ជាមួយ​កម្លាំង​ពិសេស​រហ័ស​នាម «​ក្រុម​ស្រមោច​» និង​កម្លាំង​ប៉ុស្តិ៍​តា​ខ្មៅ ដោយ​ទទួល​បាន​ព័ត៌មាន​ពី​ពលរដ្ឋ​ល្អ​ថា នៅ​ចំណុច​កើតហេតុ​ខាងលើ មានការ​ជួញដូរ​គ្រឿងញៀន ។ ក្រោយមក​ក​ម្លាំ​យើង​ក៏​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម រួច​ឃាត់ខ្លួន​សួរនាំ និង​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​១២​កញ្ចប់​ធំ និង​១​កញ្ចប់​តូច ក៏​នាំ​ខ្លួន​ជន​សង្ស័យ​ទាំង​២​នាក់​មក​កាន់​អធិការ​រ​ដ្ផា​ន​ក្រុង​តា​ខ្មៅ ដើម្បី​សួរ​បំភ្លឺ​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​នេះ ពិតជា​របស់​ខ្លួន​មែន ហើយ​បាន​ទិញ​ពី​ឈ្មោះ​អា​ក្បាល​ធំ​ដែល​រស់នៅ​ភ្នំពេញ ក្នុង​តំលៃ​២០០០០០​រៀល ដើម្បី​លក់​បន្ត​។ ក្រោយ​ការ​សារភាព ជនសង្ស័យ​ទាំង​២​នាក់ ព្រម​ទាំ​វត្ថុ​តាង​ត្រូវ​បាន​យក​មក​អធិការ​រ​ដ្ឋា​ន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ