ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងលឿនយ៉ាងណា ពន្លះខ្ទេច​របាំងថ្ម និ​ងរបាំងការដ្ឋានស្ពានអាកាស​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​គ្រោះ​បាក់ដៃ​ម្ខាង សង្ស័យ​បើករថយន្ត​លឿន​ពេក​ជ្រុល​ទៅ​បុក​របាំង​ថ្ម និង​របាំង​ដែក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មី បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ជាប់​រង្វង់​មូល​ចោម​ចៅ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​គ្រោះ​បាក់ដៃ​ម្ខាង សង្ស័យ​បើករថយន្ត​លឿន​ពេក​ជ្រុល​ទៅ​បុក​របាំង​ថ្ម និង​របាំង​ដែក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មី បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ជាប់​រង្វង់​មូល​ចោម​ចៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់ ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​មួយ​គ្រឿង​ខាងលើ​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ទឹកប្រាក់ អត់​មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រង​របួស​បាក់ដៃ​ម្ខាង ។

តាម​ប្រភព​ព​ត៌​មានបាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ មិន​បាន​មើល​របាំង​ថ្ម និង​របាំង​ដែក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​រង្វង់​មូល​ចោម​ចៅ​ថ្មី ស្រាប់តែ​បើក​បុក​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ប៉ើង​របាំង​ថ្ម​នឹង​របាំង​ដែក​ព័ទ្ធ​ជុំវិញ​ការដ្ឋាន​សាងសង់​ខាងលើ​ប្រមាណ​ជាង​១០​ម៉ែត្រ ចំណែក​អ្នកបើកបរ​រង​របួសធ្ងន់​បាក់ដៃ​ម្ខាង ត្រូវ​រថយន្ត​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ រីឯ​រថយន្ត​វិញ​ខ្ទេច​មួ​យក​ណាត់​មុខ និង​បែក​ធុង​ប្រេង​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ទី​៣​ប្រគល់​ទៅ​ផ្នែក​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ ស្ទូច​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕ (​កែ​សម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ