អតីតតារាបាល់បោះសម្រក់​ទឹកភ្នែក ​ពេល​ថ្លែង​សុន្ទរកថា​​


Michael Jordan បាន​សម្រក់​ទឹកភ្នែក​ពេល​ឡើង​ថ្លែង​សុន្ទរកថា នៅ​ក្នុង​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​របស់​លោក Kobe Bryant និង​កូនស្រី Gigi Bryant ដែល​ធ្វើ​ឡើង​នៅ​ឯ​មជ្ឈមណ្ឌល Angeles’ Staples កាលពី​ម្សិលមិញ​។

ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀបចំ​គឺ​នៅ​ជិត​មួយ​ខែ បន្ទាប់​ពី​មរណភាព​របស់​លោក Kobe Bryant និង​កូនស្រី រួម​ទាំង​មនុស្ស ៧​នាក់​ផ្សេង​ទៀត ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ឧប្បត្តិហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​កាលពី​ថ្ងៃ​ទី​២៦ មក​រា ២០២០ កន្លង​ទៅ​។

ព្រឹត្តិការណ៍​នេះ​ពោរពេញ​ទៅ​ដោយ​អនុស្សាវរីយ៍​និង​អារម្មណ៍​រំភើប​។ អតីត​តារា បាល់បោះ​ឆ្នើម​លោក Michael Jordan បាន​និយាយ​ម្តង​ហើយ​ម្តងទៀត​ដោយ Kobe ជា​ប្អូនប្រុស ។«​នៅ​ពេល Kobe Bryant បាន​ស្លាប់​បំណែក​ខ្លះ​របស់ខ្ញុំ​ក៏​បាន​ស្លាប់​។

នោះ​គឺជា​អនុស្សាវរីយ៍ ដែល​យើង​ត្រូវ​រស់នៅ​ជាមួយ​ហើយ​យើង​រៀន​ពី​វា​។ ខ្ញុំ​សន្យា​នឹង​អ្នក​ចាប់ពី​ថ្ងៃនេះ​តទៅ ខ្ញុំ​នឹង​រស់នៅ​ជាមួយ​អនុស្សាវរីយ៍ ដោយ​ដឹង​ថា​ខ្ញុំ​បាន​ព្យាយាម​ជួយ​ប្អូនប្រុស​របស់ខ្ញុំ (Kobe) គ្រប់​វិធី​ទាំងអស់​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​។

ប្អូនប្រុស​, សូម​ទៅ​ឱ្យ​បាន​សេចក្តីសុខ​» Jordan ថ្លែង​ទាំង​ទឹកភ្នែក ។ ក្នុង​កម្ម​វី​ធី​នោះ ភរិយា​របស់ Kobe នាង Vanessa Bryant ក៏​បាន​ថ្លែង​រំលឹកអនុស្សាវរីយ៍​ជាមួយ​ប្តី រួម​ទាំង​កូនស្រី​ផង​ដែរ​។ ប្រភព​៖ sbnation

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ