ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណត់​ត្រា​មួយ​ចំនួន​កើតឡើង​ក្រោយ​ជ័យ​ជម្នះ Liverpool​

4 ឆ្នាំ មុន

Liverpool បាន​បន្ត​កំណត់​ត្រា​មិន​ចាញ់​របស់​បន្ថែម​ទៀត ជាមួយ​ឱកាស​កាន់តែ​ខិត​ជិត​ក្លាយជា​ម្ចាស់​ជើងឯក Premier League រដូវ​កាល​នេះ​របស់​ខ្លួន​ក្រោយ​ពី​បាន​យកឈ្នះ​លើ​ក្រុម West Ham ដោយ​លទ្ធផល ៣-២…

Liverpool បាន​បន្ត​កំណត់​ត្រា​មិន​ចាញ់​របស់​បន្ថែម​ទៀត ជាមួយ​ឱកាស​កាន់តែ​ខិត​ជិត​ក្លាយជា​ម្ចាស់​ជើងឯក Premier League រដូវ​កាល​នេះ​របស់​ខ្លួន​ក្រោយ​ពី​បាន​យកឈ្នះ​លើ​ក្រុម West Ham ដោយ​លទ្ធផល ៣-២ កាលពី​យប់មិញ ជាមួយ​កំណត់​ត្រា​ធំ​៣ នៅ​ក្រោយ​ចប់​ការ​ប្រកួត​។

Liverpool បាន​តាម​ស្មើ​កំណត់​ត្រា Manchester City ដោយ​ឈ្នះ​ការ​ប្រកួត​ក្នុង​លី​គ ១៨​លើក​ជាប់​គ្នា​។ Liverpool បាន​ឈ្នះ​ការ​ប្រកួត​ក្នុង​ដី ២១​លើក​ក្នុង​លី​គ​ជាប់​គ្នា ដោយ​ស្មើ​កំណត់​ត្រា​ចាស់​របស់​ក្រុម​ខ្លួន​នៅ​ឆ្នាំ​១៩៧២​។ ពួក​គេ​រក​គ្រាប់​បាល់​បញ្ចូល​ទី​ដោយ​ប្រើ​ក្បាល (​តែ​ត​) ១៤ គ្រាប់​ក្នុង​លី​គ​រដូវ​កាល​នេះ​ច្រើន​ជាង​ក្រុម​ណា​ៗ​ទាំងអស់​។

ជ័យជម្នះ​នេះ​បាន​ធ្វើ​ឱ្យ Liverpool ផ្តាច់ខ្លួន​ចំនួន​២២​ពិន្ទុ​លើ​កំពូល​តារាង ក្រោយ​ឆ្លងកាត់​២៧​ប្រកួត ដោយ​មាន​៧៩​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម Manchester City ដែល​មាន​៥៧​ពិន្ទុ​។ ប្រភព​៖ BBC

អត្ថបទសរសេរ ដោយ