រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍មួយរបស់អង្កការសុខុមាលភាពសត្វអន្តរជាតិ(Four Paws)បានឲ្យដឹងថា ក្នុងមួយឆ្នាំសត្វឆ្កែជាង៣ម៉ឺនក្បាលត្រូវបានសម្លាប់ ដើម្បីយកសាច់ទៅលក់នៅក្នុងខេត្ត សៀមរាប ។ ប្រភពបានឲ្យដឹងថា ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៨ ដល់ខែឧសភា ឆ្នាំ២០១៩ ខ្លួនបានធ្វើការអង្កេតស៊ីជម្រៅ ពាក់ព័ន្ធទៅនឹងអាជីវកម្មសាច់ឆ្កែនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតទៅលើតំបន់ដែជាប្រភពនៃសត្វឆ្កែ ទីតាំងសត្តឃាត និងកន្លែងលក់ បានឲ្យឃើញថា ខេត្តសៀមរាប ត្រូវបានកំណត់ជាចំណុចក្តៅនៃប្រភពសត្វឆ្កែ និងជាកន្លែងផ្គត់ផ្គង់តម្រូវការសាច់ឆ្កែ នៅពាក់កណ្តាលភាគខាងកើតនៃប្រទេសកម្ពុជា ហើយជាពិសេសនោះរាជធានីភ្នំពេញ ។
អង្គការបញ្ជាក់ថា៖ «ការអង្កេតបានបង្ហាញថា អាជីវកម្មសាច់ឆ្កែនៅក្នុងខេត្តសៀមរាបមានទំហំធំគួរឲ្យកត់សម្គាល់ គឺចំនួនសត្វឆ្កែច្រើនជាង៧០០០ក្បាលក្នុងមួយខែ ។ ក្នុងកំឡុង ពេលអង្កេតគឺមានភោជនីដ្ឋានលក់សាច់ឆ្កែចំនួន២១ទីតាំងដែលកំពុងមានសកម្មភាពនៅក្នុង និងជុំវិញខេត្តសៀមរាប ដោយជាមធ្យមលក់ឆ្កែពី៤ទៅ៦ក្បាលក្នុងមួយថ្ងៃ (អាស្រ័យរដូវ កាល)»។
ប្រភពបានគូសបញ្ជាក់ឲ្យដឹងទៀតថាតាមប៉ាន់ស្មានសត្វឆ្កែចំនួន២៩០០ក្បាលក្នុងមួយខែ ៩(៣៤.៨០០ក្បាលក្នុងមួយឆ្នាំ)ត្រូវបានលក់នៅតាមបណ្តាភោជនីដ្ឋាននៅក្រុងសៀមរាប ។ បើតាមមន្ត្រីរបស់អង្កការខាងលើបានឲ្យដឹងដឹងថាតាមការសង្កេតក្រុមលោកក៏បានកំណត់ទីតាំងសត្តឃាតចំនួន១កន្លែងនិងទីតាំងស្តុកនិងជួយដូរសត្វឆ្កែចំនួន៥កន្លែងនៅខាងក្រៅទីក្រុងបានប្រើប្រាស់ដើម្បីរក្សាទុកសត្វឆ្កែមុនដឹកជញ្ជូនទៅកាន់សត្តឃាត ។
មន្ត្រីដដែលបានបន្តថា រថយន្តម៉ាកMiniVans ដែលមានទ្រុងសត្វឆ្កែ ត្រូវបានប្រើប្រាស់ ដើម្បីដឹកជញ្ជូនសត្វឆ្កែចេញពីខេត្តសៀមរាប គឺប្រហែល៣៧៥០ក្បាលក្នុងមួយខែ និងសត្វឆ្កែពីតំបន់ផ្សេងៗទៀតនៅក្នុងប្រទេសដើម្បីផ្គត់ផ្គង់សាច់ឆ្កែទៅតាមបណ្តាភោជនីយដ្ឋានក្នុងរាជធានីភ្នំពេញ តាមរយៈទីសត្តឃាតនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ស្រុកបាធាយ និងស្រុក ជើងព្រៃ (ស្គន់ ខេត្តកំពង់ចាម និងស្រុកមុខកំពូល ខេត្តកណ្តាល)។
ប្រភពបានបន្តថាទីសត្តឃាត កន្លែងស្តុក និងភោជនីយដ្ឋានលក់សាច់ឆ្កែ បានជំរុញ ឲ្យមានអំពើចារកម្ម និងការដោះដូរសត្វឆ្កែនៅតាមបណ្តាខេត្តជុំវិញ ដែលបង្ហាញឲ្យឃើញ ថាសត្វឆ្កែមួយចំនួនត្រូវបានគេលួចទាក់មកលក់។ មន្ត្រីបញ្ជាក់ថា៖«មុនជំនួសដ៏ធំនិងគ្មានច្បាប់ទម្លាប៉នេះបង្កឲ្យមានការការទាក់ឆ្កែ និងចលនាបម្លាស់ទីដ៏ធំ សម្បើមនៃសត្វឆ្កែដែលមានជំងឺហើយមិនអាចកំណត់បាននិងមិន បានចាក់វ៉ាក់សាំងបង្ការ ទៅកាន់បណ្តាទីក្រុង ផ្សេងៗនៅក្នុងប្រទេសកម្ពុជា»។
មន្ត្រីថាបញ្ហាទាំងនេះបានបង្កឲ្យមានការព្រួយបារម្មណ៍ជាខ្លាំងអំពីកម្រិតឆ្លងកាន់តែខ្ពស់នៃជំងឺឆ្កែឆ្កួតនៅក្នុងប្រទេសកម្ពុជា ហើយសត្វឆ្កែដែលមានផ្ទុយជំងឺឆ្កែឆ្កួត ត្រូវបាន ដាក់ចូល ទៅក្នុងអាជីវកម្មដើម្បីធ្វើជាអាហារបម្រើដល់សេចក្តីត្រូវការរបស់មនុស្ស ។
ប្រភពបន្ថែមថាកាទាក់ឆ្កែ និងកាសម្លាប់ឆ្កែ និងការបរិភោគឆ្កែ ធ្វើឲ្យមានភាពអន្តរាយ ដល់សុខភាព និងសុវត្ថិភាព នូវទីទាំងប្រទេស និងបង្កឲ្យមានផលវិបាកយ៉ាងខ្លាំងដល់សង្គម សេដ្ឋកិច្ច និសុខមាលភាពសត្វ។ អាជីវកម្មសាច់ឆ្កែក៏បានជះឥទ្ធិពលអវិជ្ជមា នយ៉ាងខ្លាំងដល់ កេរ្តិ៍ឈ្មោះជាអន្តរជាតិ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់ ជាពិសេស វត្តមានដ៏ច្រើននៃភោជនីយដ្ឋានដែលលក់សាច់ឆ្កែនៅតំបន់អង្គវត្ត៕
ចែករំលែកព័តមាននេះ