មិនមែន​លើក​ទី​១​ទេ ៦​លើក​មក​ហើយ ពេល​នេះ​អស់លក្ខណ៍​ក្នុងផ្ទះ​សំណាក់


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ធ្វើការ​ស្រាវជ្រាវ​ជា​ច្រើន​ថ្ងៃ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅផ្ទះ​សំណាក់ និង​ឈាន​ដល់​ចាប់​ខ្លួន​ម្នាក់​ទៀត​យក​ទៅ​សួរនាំ ខណៈ​ជនសង្ស័យ ជិះ​ម៉ូតូ​កង់​បី​ទៅ​កាច់​កញ្ចប់​រថយន្ត​ទំនើប​កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ ហើយ​នេះ​មិនមែន​លើក​ទី​១​នោះ គឺ​ច្រើន​លើក​មក​ហើយ ។ ហេតុការណ៍​ចាប់ខ្លួន​នេះ​កើតឡើង​កាលពី​ម៉ោង​8​និង​30​នាទី​យប់ ថ្ងៃ​ទី​24 ខែកុម្ភៈ ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ​193​កែង​ផ្លូវ​350 ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​1 ខណ្ឌ​បឹង​កេងកង ។

តាម​ប្រភព​ពី​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រលប់ ថ្ងៃ​ទី​21 ខែកុម្ភៈ នៅ​ម្តុំ​សាលា​ទួល​ស្វាយព្រៃ គឺ​មាន​ជនសង្ស័យ​២​នាក់​មិន​ស្គាល់​អត្ត​សញ្ញាណ​នោះ​ទេ ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1GY5281 បាន​ធ្វើ​សកម្មភាព​កាច់​កញ្ចក់​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស NT200 ពណ៌​ស មួយ​គ្រឿង មិន​ចាំ​ស្លាក​លេខ ដែល​ចត​នៅ​ពីមុខ​ផ្ទះ​បាន​សម្រេច ។

ប្រភព​ដដែល​បន្ត​ថា ហើយ​នេះ​មិនមែន​កាច់​តែ​ម្តងនោះ​ទេ គឺ​កាច់​ជា​ច្រើន​លើក​មក​ហើយ​សុទ្ធតែ​ឡាន​ទំនើប​តែ​ម្តង ទើប​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ ទើប​ឈាន​ទៅ​ចាប់​បាន​ជនសង្ស័យ​ម្នាក់​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​នៅ​ម្តុំ​ផ្លូវ​154 សង្កាត់​ផ្សារ​ថ្មី​3 ខណ្ឌដូនពេញ រួច​ក៏​យក​ទៅ​សួរនាំ ទើប​ឈាន​ទៅ​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ទៀត​ជា​អ្នក​ដឹក​ម៉ូតូ​ធ្វើ​សកម្មភាព ហើយ​សមត្ថកិច្ច​ក៏​បន្ត​សួរនាំ​ទៅ​ជន​សង្ស័យ​ប្រាប់​ថា ធ្វើ​សកម្មភាព​នេះ​ចំនួន​6​លើ​កម​ហើយ ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​កសាង​សំណុំរឿង​បញ្ជូន​​​ខ្លួន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​និ​តិ​វិធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ