ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​គ្មាន​គោលដៅ​នៃ​ជីវិត​ច្រើន​តែ​បរាជ័យ

4 ឆ្នាំ មុន

មនុស្ស​មានជីវិត​រស់នៅ​លើ​ផែនដី​តែ​គ្មាន​គោលដៅ​ច្បាស់លាស់ វា​ប្រៀប​ដូច​ជា​អ្នក​ដើរ​ផ្លូវ​ឆ្ងាយ​ដែល​មិន​ស្គាល់ផ្លូវ​មិន​ស្គាល់​ទិស​តំបន់​ដូច្នោះ​ដែរ ។ អ្នក​ដែល​គ្មាន​គោលដៅ​នៃ​ជីវិត​ច្បាស់លាស់ អ្នក​នោះ​ច្រើន​តែ​បរាជ័យ​នៅ​លើ​ផ្លូវ​ជីវិត ព្រោះតែ​មិនដឹង​ថា ជីវិត​ខ្លួនឯង​រស់នៅ​ដើម្បី​អ្វី ហើយ​មិនដឹង​ថា តម្លៃ និង​ខ្លឹមសារ​ជីវិត​នេះ​វា​ស្ថិត​នៅ​ត្រង់​ណា…

មនុស្ស​មានជីវិត​រស់នៅ​លើ​ផែនដី​តែ​គ្មាន​គោលដៅ​ច្បាស់លាស់ វា​ប្រៀប​ដូច​ជា​អ្នក​ដើរ​ផ្លូវ​ឆ្ងាយ​ដែល​មិន​ស្គាល់ផ្លូវ​មិន​ស្គាល់​ទិស​តំបន់​ដូច្នោះ​ដែរ ។

អ្នក​ដែល​គ្មាន​គោលដៅ​នៃ​ជីវិត​ច្បាស់លាស់ អ្នក​នោះ​ច្រើន​តែ​បរាជ័យ​នៅ​លើ​ផ្លូវ​ជីវិត ព្រោះតែ​មិនដឹង​ថា ជីវិត​ខ្លួនឯង​រស់នៅ​ដើម្បី​អ្វី ហើយ​មិនដឹង​ថា តម្លៃ និង​ខ្លឹមសារ​ជីវិត​នេះ​វា​ស្ថិត​នៅ​ត្រង់​ណា ។ ដូច្នេះ​ហើយ មនុស្ស​យើង​ម្នាក់​ៗ​ត្រូវ​ចេះ​រៀន​កំណត់​គោលដៅ​សម្រាប់​ជីវិត​ទុក​ឲ្យ​ហើយ ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​ជីវិត​របស់​យើង​មាន​លំនឹង​ពិតប្រាកដ ហើយ​ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​ជីវិត​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន និង​ល្អ​ប្រសើរ ។

គោលដៅ​ជីវិត​ដែល​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ប្រសើរ លុះត្រាតែ​អ្នក​នោះ គឺជា​អ្នកមាន​នូវ​សតិ សម្បជញ្ញៈ ភ្ញាក់រលឹក​រឿយ ៗ ដើម្បី​ទប់ស្កាត់​ចំពោះ​អារ​ម្មរណ៍​មិនល្អ​ទាំងឡាយ ដែល​ចូល​មក​បៀតបៀន​នៅ​ក្នុង​ខួរក្បាល​របស់​យើង ដោយ​សេចក្តី​អំណត់​អត់ធ្មត់​យ៉ាង​ក្រៃ​លែង មិន​ត្រូវ​មួម៉ៅ ក្តៅក្រហាយ ទៅ​តាម​អារម្មណ៍​នោះ ៗ ឡើយ ត្រូវ​ចេះ​រៀបចំ​អារម្មណ៍​របស់​ខ្លួនឯង​ឲ្យ​បាន​ស្ងប់ ព្រោះថា កាលបើ​អារម្មណ៍ល្អ​ហើយ ការ​កំណត់​គោលដៅ និង​ការ​អនុវត្ត​គោលដៅ​រមែង​មាន​ប្រសិទ្ធភាព ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ