ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនក្រមុំ យុគ ចិន្តា ធ្វើ​ឱ្យ​ម្តាយ​ភ្ញាក់​ព្រឺ​ត​​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​មួយ​របស់​សាលា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាច​ថា «​ស្លឹកឈើ​ជ្រុះ មិន​ឆ្ងាយ​ពី​គល់​» ពេល​នេះ អ្នក​ណា​ក៏​ចាប់អារម្មណ៍ ស្រាប់តែ​ឃើញ​កូនស្រី​បណ្តូលចិត្ត​របស់​អ្នក​នាង យុគ ចិន្តា…

រាជធានី​ភ្នំពេញ ៖ អាច​ថា «​ស្លឹកឈើ​ជ្រុះ មិន​ឆ្ងាយ​ពី​គល់​» ពេល​នេះ អ្នក​ណា​ក៏​ចាប់អារម្មណ៍ ស្រាប់តែ​ឃើញ​កូនស្រី​បណ្តូលចិត្ត​របស់​អ្នក​នាង យុគ ចិន្តា ផ្ចង់អារម្មណ៍​ការងារ ជា​ពិធី​ការិនី​។ កូនស្រី​រូប​នោះ បាន​ផ្តល់​តួនាទី​ដំណើរការ​កម្មវិធី​ប្រគំ​តន្ត្រី​មួយ​របស់​សាលា​ស្រណោះ​តន្ត្រី​។ មាតាបិតា សិស្ស ដែល​បាន​ចូលរួម​ទស្សនា​ចាប់អារម្មណ៍​គ្រប់​គ្នា ។

ពិសេស​អ្នក​ម្តាយ យុគ ចិន្តា ញញឹម​បិទ​មាត់​មិន​ជិត​នោះ​ទេ ពេល​ឃើញ​កូន​ស្ងួន​គោរព​ឱវាទ​តាម​បែប​នេះ​។ កូនស្រី​អ្នក​នាង យុគ ចិន្តា កំពុង​រៀន​នៅ​ថ្នាក់​វិទ្យាល័យ​មួយ នា​ក្រុងភ្នំពេញ នៅ​សល់​៣​ឆ្នាំ​ទៀត​បញ្ចប់​បាក់​ឌុ​ប​។ ក្រោយ​ពេល​រៀន​ចប់ លេច​ឭ​ថា អ្នក​នាង​យុគ ចិន្តា និង​បញ្ជូន​កូនស្រី យុគ ដា​ពេជ្រ ទៅ​សិក្សា​នៅ​ក្រៅប្រទេស​។

ដា​ពេជ្រ ក្រៅពី​មាន​សម្រស់​ស្អាត រាង​ខ្ពស់​ល្អ ចេះ​ជំនាញ​ច្រើន​ខាង​ផ្នែក​សិល្បៈ ដូច​ជា​ច្រៀង​ជាមួយ​តន្ត្រី​ព្យា​ណូ ចេះ​រាំ​របាំ​បុរាណ​ខ្មែរ​ជិត​១០​របាំ ហើយ​៦​ខែ​ចុង​ក្រោយ​កំពុង​ហាត់រៀន​ហ្គី​តា​។ ថ្មី​ៗ​នេះ ក៏​បាន​បន្ថែម​ផ្នែក​ពិធី​ការិនី​មួយទៀត ចំ​កន្លែង​ដែល​ម្តាយ​មានបទពិសោធន៍​។

យុគ ចិន្តា បានឱ្យ​ដឹង​ថា ក្រៅពី​ចេះ​ជំនាញ​សិល្បៈ​ខាងលើ អ្នក​នាង​ភ្ញាក់ផ្អើល​ពេល​ឃើញ​កូនស្រី ស្រាប់តែ​គ្រូ​ចាត់តាំង​ឱ្យធ្វើ​ជា​ពិធី​ការិនី​ប្រគំ​តន្ត្រី​មួយ​។ កន្លង​មក អត់​ដែល​ដឹង​ថា កូន​ចង់​ផ្នែក​នេះ​ទេ ដឹង​តែ​ច្រៀង និង​លេង​ហ្គី​តា​។ លុះ​ពេល​ឃើញ​បែប​នេះ ក៏​ជួយ​បង្ហាញ​គន្លឹះ​ខ្លះ​ៗ ដើម្បី​ដំណើរ​ការ​ឱ្យ​រលូន​។

យ៉ាងណាមិញ អ្នក​នាង យុគ ចិន្តា នៅ​តែ​យល់​ថា កូនស្រី​មិន​ទាន់​និយាយ​បាន​កម្រិត​ប្រសើរ ទាល់តែ​ខំ​ហ្វឹកហាត់​បន្ត​ទៀត ព្រោះ​ស្តាប់​ទម្ងន់​សំឡេង​គឺ​មាន​ដុ​ង ទាល់តែ​មានការ​បង្ហាញ​ថែម​ទើប​ទៅ​មុខ​បាន​។ ប្រសិនបើ​កូន​ចង់​ផ្នែក​នេះ​នឹង​ជម្រុញ ព្រោះថា អាជីព​នេះ​បង្ហាញ​ភាព​ថ្លៃថ្នូរ ណាមួយ​ក្រៅពី​ភាសាជាតិ ដា​ពេជ្រ ចេះ​ស្ទាត់ជំនាញ​ខាង​ភាសា​អង់គ្លេស​។ កូនស្រី​រូប​នេះ​ចូល​ចិត្ត​សិល្បៈ ឆាប់​ចាប់​បាន​ណាស់​ប្រាប់​យល់ ធ្វើ​បាន​។ ចំពោះ​ចិត្តជា​ម្តាយ​ចង់ឱ្យ​រកស៊ី​បើកមុខ​របរ​វិញ​ច្រើន​ជាង តែបើ​ចិត្ត​គេ​ទៅ​ខាង​ហ្នឹង​មាន​តែ​ជម្រុញ​។

ចំណែក​កូនស្រី យុគ ចិន្តា បាន​និយាយ​ថា ពិធី​ការិនី​ពិតជា​ពិបាក ហើយ​ខ្លួន​យល់​ថា ហ្នឹង​ធ្វើ​ឱ្យ​បាន​។ អ្នក​ម៉ាក់​ប្រាប់​ថា បើ​ស្រឡាញ់​អ្វី ត្រូវ​ជំនះ​ធ្វើ​ឱ្យ​បាន កុំ​ឆាប់​ចុះចាញ់​ប្រឹង​ឱ្យ​អស់​លទ្ធ​ភាព។ ធ្វើ​ជា​កូនស្រី​ត្រូវ​ចេះ​ទន់ភ្លន់ សុភាព​រាបសា​។ ម្ល៉ោះហើយ​ពេល​អ្នក​ម៉ាក់​ឃើញ​នាង​ចេះ​រាំ​របាំ ចេះ​ច្រៀង គាត់​ប្រាប់​ថា ត្រូវ​បង្ហាញ​អ្វី​ដែល​ជា​វប្បធម៌​ខ្មែរ អត្តសញ្ញាណ​ខ្មែរ​ឱ្យ​បរទេស​បាន​​ស្គាល់​។

មាន​មួយ​ចំណុច​ទៀត​គាត់​ផ្តាំ​ថា ប្រសិនបើ​ទៅ​រៀន​នៅ​ក្រៅប្រទេស បើ​មាន​គេ​ចង់​ហាត់​រាំ​របាំ​ខ្មែរ​កូន​ត្រូវ​បង្រៀន​គេ​ទៅ ដើម្បី​ឱ្យ​គេ​ស្គាល់​ជាតិ​យើង ។ ក្នុង​នាម​នាង​ជា​កូន​ខ្មែរ និង​ធ្វើ​អ្វី​ដែល​ល្អ ជួយ​ផ្សព្វផ្សាយ​វប្បធម៌​ដូច​បណ្តាំ​អ្នក​ម៉ាក់​ប្រាប់​ឱ្យ​ល្អ​បំផុត​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ