ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទដៃដំបូងបង្អស់ ដែលរារាំងអ្នកប្រើ​ មិន​ឱ្យថតរូបអាសអាភាស ​(អាក្រាត​)

4 ឆ្នាំ មុន

ជប៉ុន ​៖ ក្រុមហ៊ុនទូរស័ព្ទ​ដៃ​ជប៉ុន Tone Mobile ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ​ចាប់តាំងពី​វា​បាន​ដាក់​ចេញ​នូវ​ម៉ូ​ដែល Tone e20 ដែល​ជា​ស្មា​ត​ហ្វូ​ន​ដំបូង​បង្អស់​របស់​ពិភពលោក​…

ជប៉ុន ​៖ ក្រុមហ៊ុនទូរស័ព្ទ​ដៃ​ជប៉ុន Tone Mobile ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ​ចាប់តាំងពី​វា​បាន​ដាក់​ចេញ​នូវ​ម៉ូ​ដែល Tone e20 ដែល​ជា​ស្មា​ត​ហ្វូ​ន​ដំបូង​បង្អស់​របស់​ពិភពលោក​ ដែល​រារាំង​អ្នក​ប្រើ​ប្រាស់​មិន​ឱ្យ​ថតរូប​អាសអាភាស(​អាក្រាត​)​។

ទូរស័ព្ទ Tone e20 មិនមែន​ជា​ទូរស័ព្ទ​ដែល​មាន​ភាព​ទាក់ទាញ​ទេ ហើយ Spec របស់​វា​ក៏​មិន​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដែរ​។ ប៉ុន្តែ​វា​ធ្វើ​រឿង​មួយ​ ដែល​មិន​មាន​ទូរស័ព្ទ​ផ្សេង​ទៀត​បាន​ធ្វើដោយ​វា​ប្រើ​បញ្ញា​សិប្បនិម្មិត AI ដើម្បី​ការពារ​អ្នក​ប្រើប្រាស់​មិន​ឱ្យ​ថតរូប​អាក្រាត​របស់​ពួក​គេ​ ឬ​អ្នក​ណា​ម្នាក់​ផ្សេង​ទៀត​។ ផ្តោត​សំខាន់​លើ​ឪពុក​ម្តាយ​ដែល​ចង់ឱ្យ​ទូរស័ព្ទ​ទៅ​កូន​ៗ​ប្រើប្រាស់​។

មុខងារ​ចម្បង​របស់​ទូរស័ព្ទ​ថ្មី​ត្រូវ​បាន​គេ​ហៅ​ថា «Smartphone Protection» ដែល​វា​នឹង​ដឹង​ភ្លាម​ៗ​រាល់ពេល​អ្នក​ប្រើប្រាស់​យក​ទូរស័ព្ទ​ទៅ​ថតរូប​អាសអាភាស​។ ពេល​ដែល​ទូរស័ព្ទ​ដឹង​ថា រូប​ដែល​អ្នក​ថត​ជា​រូប​អាសអាភាស វា​នឹង​មិន​អនុញ្ញាត​ឱ្យ​អ្នករក្សា​ទុក​វា​នៅ​ក្នុង​អង្គ​ចង​ចាំ​ឡើយ​។

ក្រៅពី​ប្រព័ន្ធ​ការពារ​រូបភាព​អាក្រាត​របស់​ខ្លួនទូរស័ព្ទ Tone e20 គឺជា​ទូរស័ព្ទ​ប្រភេទ​ធូរ​ថ្លៃ (Budget Phone)​។ វា​មាន​អេ​ក្រង់​ទំហំ ៦.២​អ៊ី​ញ​ប្រភេទ HD + IPS LCD ជាមួយនឹង RAM ទំហំ ៤​ជី​ហ្កា​ប៊ីត និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ៦៤​ជី​ហ្កា​ប៊ីត កាមេរ៉ា​ខាងក្រោយ​មាន ៣​គ្រាប់ និង​មាន​កាមេរ៉ា Selfie ទំហំ ៨​មេ​ហ្គា​ភិ​ច​ស៊ែ​ល​។ វា​ត្រូវ​បាន​លក់​ក្នុង​តម្លៃ ១៨០​ដុល្លារ ហើយ​បច្ចុប្បន្ន​មាន​លក់​តែ​នៅ​ប្រទេស​ជប៉ុន
​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ