ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធុញថប់​នឹង​ជំងឺ​រ៉ាំរ៉ៃ​ទ្រាំ​លែង​បាន​ចង់​បញ្ចប់ តែ​ឈឺ​ពេក​ហៅ​ប៉ូលិស

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ​ឈឺ​រ៉ាំរ៉ៃ​ពេក ទ្រាំ​លែង​បាន ក៏​យក​កាំបិត​ចុង​ស្រួច​ចាក់​ពោះ​ខ្លួនឯង តែ​ដោយសារ​ឈឺ​ពេក ក៏​ខ​ល​ទៅ​ហៅ​ប៉ូលិស​ឱ្យមក​ជួយ​សង្គ្រោះ​ផង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ​ឈឺ​រ៉ាំរ៉ៃ​ពេក ទ្រាំ​លែង​បាន ក៏​យក​កាំបិត​ចុង​ស្រួច​ចាក់​ពោះ​ខ្លួនឯង តែ​ដោយសារ​ឈឺ​ពេក ក៏​ខ​ល​ទៅ​ហៅ​ប៉ូលិស​ឱ្យមក​ជួយ​សង្គ្រោះ​ផង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ថ្នល់​បត់ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក​។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ខាងលើ​នេះ​មានឈ្មោះ នួន ចៅ អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

បើ​តាម​លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ស្រុក​ថ្មពួក​បានឱ្យ​ដឹង​ថា តាម​ការ​ឲ្យ​ដឹង​ពី​សាច់ញាតិ​របស់​ជន​រង​គ្រោះ​ថា មូលហេតុ​ដែល​បុរស​រូប​នេះ​យក​កាំបិត​ស​ចុង​ស្រួច​ចាក់​ពោះ​ខ្លួនឯង គឺ​បណ្តាល​មក​ពី​មាន​ជំងឺ​ប្រចាំ​កាយ​ឈឺ​រ៉ាំរ៉ៃ ហើយ​ស្លាប់​មួយ​ចំហៀង​ខ្លួន​រយៈពេល​៣​ឆ្នាំ​មក​ហើយ​។

លោក​អធិការ​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​ជន​រង​គ្រោះ​នៅ​ម្នាក់ឯង ហើយ​ប្រពន្ធ និង​កូន​ចេញ​ពីផ្ទះ​ទៅ​ធ្វើការ​ជា​កម្មករ​នៅ​តាម​ព្រំដែន ក្នុង​ទឹកដី​ថៃ​ទៅ​ព្រឹក​វិល​ល្ងាច ខណៈ​ពេល​នោះ​ជា​ឱកាស​គ្មាន​អ្នក​ណា​នៅ​ផង​នោះ បុរស​រង​គ្រោះ​ក៏​យក​កាំបិត​ចុង​ស្រួច​ចាក់​ពោះ​ខ្លួនឯង ដើម្បី​បញ្ចប់ជីវិត​តែ​ម្តង ។ ប៉ុន្តែ​ពេល​ចាក់​ពោះ​នោះ គឺ​មុត​ជាប់​កាំបិត​នៅ​ពោះ​ខាងស្តាំ ដោយ​ឈឺ​ពេក ក៏​ទូរស័ព្ទ​ប្រាប់​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​គោក​រមៀត ដើម្បី​យក​រថយន្ត​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​ទៅ​មន្ទីរពេទ្យ។

លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​ជន​រង​គ្រោះ​ចាក់​ខ្លួនឯង​នោះ កម្លាំង​នគ​បាល​បាន​ជួយ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី ដើម្បី​ធ្វើការ​វះកាត់ បច្ចុប្បន្ន​នេះ​ជន​រង​គ្រោះ​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ហើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ