នំ Oreo មាន​ដាប់​ម៉ាក​លក់​មួយ​កញ្ចប់​ដល់​ទៅ៩​ម៉ឺន​ដុល្លារ


តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា យីហោ​សម្លៀក​បំពាក់ Supreme ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូ​វ​យ៉​ក​ថ្មី​ៗ​នេះ បាន​សហការ​ជាមួយ​នំ Oreo ដើម្បី​ផលិត​ចេញ​ជា​នំ​មានឈ្មោះ Supreme ប្រភេទ Limited-Edition ​។ ពេល​នេះ ​នំ​នោះត្រូវ​បាន​គេ​ដាក់​លក់​លើ​អន​ឡាញ​ក្នុង​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​អា​មេ​រិកឯណោះ ​។

នំ Oreo មាន​ពណ៌​ក្រហម ដែល​មាន​ប្រេ​ន Supreme ត្រូវ​បាន​ក្រុមហ៊ុន​លក់​ដំបូង​ ក្នុង​តម្លៃ​ត្រឹមតែ ៨​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ​ក្នុង​មួយ​កញ្ចប់​។ គេ​ដាក់​លក់​មាន​កំណត់​បំផុត ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​នាំ​គ្នា​ទៅ​ដណ្តើម​គ្នា​ទិញ​ ។ ក្រោយ​ពី​ក្រុមហ៊ុន​ឈប់​ដាក់​លក់​ហើយ​នោះ ក្រុម​អ្នកទិញ​បានក៏​នាំ​គ្នា​បង្ហោះ​លក់​លើ​អន​ឡាញ​ក្នុង​តម្លៃ​ថ្លៃ​នឹក​ស្មាន​មិន​ដល់​។

វា​មាន​តម្លៃ​ចាប់ពី៥៦​ដុល្លារ ទៅ​ដល់៩​ម៉ឺន​ដុល្លារ នៅ​លើ​វេ​ប​សាយ​ទិញ​លក់ eBay​។ នេះ​ក៏​ដោយសារ​តែ​វា​ជា​របស់​កម្រ ហើយ​ក៏​លែង​មាន​លក់​ចេញ​មក​ពី​ក្រុមហ៊ុន​។ គេ​សង្កេត​​ឃើញ​ថា បើ​ទោះជា​មាន​តម្លៃ​ថ្លៃ​កប់​ពពក​យ៉ាងណា​ក៏​ដោយ ក៏​នៅ​តែ​មាន​អ្នកទិញ​ដែរ​។

នេះ​អាច​ហៅ​បាន​ថា ជា​ការ​រកស៊ី​របស់​អ្នកគាំទ្រ​ប្រេ​ន Supreme​។ អ្នកខ្លះ​អាច​ក្លាយជា​អ្នកមាន ឱ្យ​តែ​ចេះ​ប្រមូល​ទិញ​ពី​ក្រុមហ៊ុន​ឱ្យ​បាន​មុនគេ ព្រោះ​របស់​ចេញ​មក​ពី Supreme សុទ្ធតែ​មាន​ចំនួន​កំណត់​។ ពួក​គេ​អាច​ដាក់​វា​លក់​វិញ​ក្នុង​តម្លៃ​ថ្លៃ​រាប់រយ​ដង​។

សាក​ស្រមៃ​ទៅ​មើល​ថា ប្រសិនបើ​អ្នកទិញ​វា​ក្នុង​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ហើយ​ស្រាប់តែ​ហែក​កញ្ចប់​មក​ឃើញ​សុទ្ធតែ​នំ​បែក​ៗ តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាងណា?

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ