ប្រដៅ​ខ្លួនឯង​ឲ្យ​បាន​សិន​ចាំ​ទៅ​ប្រដៅ​គេ


តាម​ប្រក្រតី​មនុស្ស​យើង​ច្រើន​តែ​មិនសូវ​បាន​ប្រដៅ​ខ្លួនឯង ឬ​ដាស់តឿន​ខ្លួនឯង​ទេ ប៉ុន្តែ​បែរជា​ទៅ​ប្រដៅ​អ្នក​ដទៃ ដាស់តឿន​អ្នក​ដទៃ​បាន​ដោយ​សព្វគ្រប់ ។ ប្រដៅ​ឲ្យ​គេ​ធ្វើ​យ៉ាងនេះ ដាស់តឿន​ឲ្យ​គេ​ធ្វើ​យ៉ាងនោះ ប្រ​ដៅ​បាន ដាស់តឿន​បាន តែ​ចំណែក​ខ្លួនឯង​ត្រឡប់​ជា​មិន​ព្រម​ប្រដៅ មិន​ព្រម​ដាស់តឿន ទើប​បានជា​ភ្លាំងភ្លាត់​ប្រព្រឹត្ត​ខុស​ក្នុង​កិច្ចការ​ផ្សេង​ៗ ជួប​ប្រទះ​នូវ​ទុក្ខ​លំបាក​សព្វបែបយ៉ាង​ក្នុង​ជីវិត ។

តាម​ពិត​ខ្លួន​យើង​នេះឯង ដែល​ប្រដៅ​ទូន្មាន​បាន​ដោយ​លំបាក​ជាទី​បំផុត ហ្វឹកហាត់​ក៏​លំបាក និង​កែ​ឧបនិ​ស្ស័យ​អាក្រក់​ផ្នែក​ណាមួយ ក៏​លំបាក​ទាំងអស់ ហេតុនេះ​ការ​ទូន្មាន​ខ្លួន​អប់រំ​ចិត្ត​ឱ្យ​លុះ​ទៅ​ក្នុង​អំណាច​របស់​ខ្លួន​ជា​រឿង​សំខាន់​ណាស់ ។

បើ​បុគ្គល​មិន​ប្រដៅ​ខ្លួនឯង ឬ​មិន​ព្រម​ដាស់តឿន​ខ្លួនឯង​ទេ ព្រោះ​គិត​ថា ខ្លួនឯង​ឆ្លាត​ហើយ នោះ​មុខតែ​រក​ផ្លូវត្រូវ​មិនឃើញ​ឡើយ មាន​តែ​មានមុខ​ឆ្ពោះទៅ​រក​សេចក្តី​វិនាស​តែ​ម្យ៉ាង​ប៉ុណ្ណោះ គួរ​ឲ្យ​ខ្លាច​មែនទែន ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ