ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈពេលនេះ អគ្គិភ័យ​​កំពុងឆាបឆេះ​យ៉ាងសន្ធោសន្ធៅក្នុងសង្កាត់ទួលសង្កែ១ (មានវីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា នា​វេលាម៉ោង៩​និង​​​៣៦នាទីព្រឹកថ្ងៃទី​២៥ កុម្ភៈ ផ្ទះឈើជាច្រើនខ្នង​ស្ថិត​ក្នុង​​តំបន់មិនរៀបរយ​ត្រូវបានអគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បាន​កើតឡើង​នៅ​តាម​ផ្លូវ​រថភ្លើង កែងផ្លូវ​២៧៣ សង្កាត់ទួលសង្កែទី​១ ខណ្ឌឫស្សីកែវ បង្កការភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់អគ្គិភ័យជា​ច្រើន​ចុះមកជួយអន្តរាគមន៍​។…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា នា​វេលាម៉ោង៩​និង​​​៣៦នាទីព្រឹកថ្ងៃទី​២៥ កុម្ភៈ ផ្ទះឈើជាច្រើនខ្នង​ស្ថិត​ក្នុង​​តំបន់មិនរៀបរយ​ត្រូវបានអគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បាន​កើតឡើង​នៅ​តាម​ផ្លូវ​រថភ្លើង កែងផ្លូវ​២៧៣ សង្កាត់ទួលសង្កែទី​១ ខណ្ឌឫស្សីកែវ បង្កការភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់អគ្គិភ័យជា​ច្រើន​ចុះមកជួយអន្តរាគមន៍​។

តាមសេចក្តីរាយការណ៍​បាន​បន្ត​ថា ពាក់ព័ន្ធនឹងករណីខាងលើនេះ​ គេមិនទាន់ដឹង​ពីមូលហេតុ ឬ​ទំហំនៃការ​ខូចខាត និងបណ្តាល​ឱ្យ​​មនុស្សណាម្នាក់រងគ្រោះថ្នាក់​នៅឡើយទេ ។

តាមសេចក្តីរាយការណ៍បាន​បន្ត​​ទៀត​ថា គិតមកត្រឹមវេលាម៉ោង​​​​១០និង​​​៣០នាទីថ្ងៃដដែល អគ្គិភ័យបាន​រលត់ទៅវិញ ហើយអគ្គិភ័យ​បានបំផ្លាញ​លំនៅដ្ឋាន​ចំនួន​១៥​ខ្នង នៅក្នុងនោះមាន​៩៥​បន្ទប់ដែលជា​បន្ទប់ជួល ។ ដោយឡែក​នៅក្នុង​ហេតុការណ៍ខាងលើនេះ មានរថយន្តពន្លត់អគ្គិភ័យ​​​ចំនួន​៤៥គ្រឿងចុះទៅជួយអន្តរាគមន៍​ និង​បាញ់ពន្លត់​អស់​​ចំនួន​​៤៣គ្រឿង ។​ ព័ត៌មានលម្អិតនឹងមានផ្សាយ​ជូននៅ​លើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ