ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​​៣នាក់ជួបគ្រោះថ្នាក់​​នៅ​ចំណុចស្តុប​​២០០៤​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​២​នាក់​ទៀត​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ បន្ទាប់​ពី​ជន​រង​គ្រោះ​ទាំង​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​សង្ស័យ​គេច​ពី​គេ​ដេញ​តាម ស្រាប់តែ​ទៅ​បុក​ពីក្រោយ​រថយន្ត​មួយ​គ្រឿង បណ្តាល​ឱ្យ​មាន​អ្នក​បាត់បង់​ជីវិត និង​រង​របួសធ្ងន់ ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥​ខែ…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​២​នាក់​ទៀត​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ បន្ទាប់​ពី​ជន​រង​គ្រោះ​ទាំង​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​សង្ស័យ​គេច​ពី​គេ​ដេញ​តាម ស្រាប់តែ​ទៅ​បុក​ពីក្រោយ​រថយន្ត​មួយ​គ្រឿង បណ្តាល​ឱ្យ​មាន​អ្នក​បាត់បង់​ជីវិត និង​រង​របួសធ្ងន់ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥​ខែ កុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ស្តុ​ប២០០៤ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ​រួម​មាន ឈ្មោះ ភា ស​ម្ភ​ស្ស ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត រស់នៅ​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បាត់បង់​ជីវិត ចំណែក​បុរស​២​នាក់​ដែល​រង​របួសធ្ងន់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ប៊ីត ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ ១GR-៣០៨០ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ទាំង​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន និង​ឃើញ​ម៉ូតូ​ផ្សេង​ទៀត​ដេញ​ពីក្រោយ​ម៉ូតូ​របស់​ជន​រង​គ្រោះ លុះ​ពេល​ជិះ​ឆ្លង​ស្តុ​ប​ដោយ​មិន​បាន​មើល​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​មួយ​គ្រឿង​កំពុង​ឈប់​ចត​នៅ​តាម​ចិញ្ចើម​ផ្លូវ ស្រាប់តែ​ជន​រង​គ្រោះ​បើក​ទៅ​បុក​រថយន្ត​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ម្នាក់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​កន្លែង និង​ជន​រង​គ្រោះ​២​នាក់​ទៀត​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ត្រូវ​បាន​រថយន្ត​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​២​នាក់​ត្រូវជា​មិត្តភក្តិ​របស់​ជន​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង​ផ្សេង​ទៀត​បានឱ្យ​ដឹង​ថា ពួក​គាត់​នាំ​គ្នា​មក​ពី​ដើរ​លេង​នៅ​ម្តុំ​វត្ត​បទុម និង​បាន​ធ្វើ​ដំណើរ​មក​ផ្ទះ​វិញ ដោយ​ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ប៊ីត ចំណែក​ពួក​គាត់​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ផ្សេង​ទៀត​ម៉ាក​ស្គូ​ពី បន្ទាប់​មក​ពួក​គាត់​ជិះ​ម៉ូតូ​មក​ផ្ទះ​មុន ស្រាប់តែ​មាន​អ្នក​ឃើញ​ហេតុការណ៍​ទូរស័ព្ទ​ប្រាប់​ថា មិត្ត​ភ័ក្ដិ​របស់​ពួក​គាត់​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ម្នាក់​បាត់​ទៅ​ហើយ ទើប​ពួក​គាត់​មក​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ​ធ្វើ​លិខិត​ប្រគល់​ជន​រង​គ្រោះ​ម្នាក់​ដែល​បាត់​បង់ជីវិត​អោយទៅ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​ត្រូវ​បាន​មន្ត្រី​ជំនាញ​យក​ទៅ​រក្សា​ទុក​រង់ចាំ និង​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​វិញ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ