ឆ្នាំ​២០២០ តន្ត្រី​ទេសចរណ៍​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ រចនា​ឆាក​ស្អាត​​កប់​ខ្លាំង​តែ​ម្តង !


រាជធានី​ភ្នំពេញ ៖ លោក ម៉ៃ​ឃើ​ល សុវណ្ណ ប្រធាន​ផ្នែក​រៀបចំ​កម្មវិធី និង​ទំនាក់ទំនង​សាធារណៈ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ប្រកាស​ចាប់ផ្តើម​ដំណើរ​កម្សាន្ត​តន្ត្រី​ទេសចរណ៍​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ ឆ្នាំ​២០២០ នេះ​ហើយ ដោយ​ចាប់ផ្តើម​ពី​ខេត្តបាត់ដំបង ស្រុក​ប​វេ​ល ថ្ងៃ​ទី ២៧-​២៨ ខែកុម្ភៈ ខាង​មុខ​នេះ នៅ​បរិវេណ​បុរី​វាលស្រែ ១០០ ចាប់ពី​ម៉ោង ៦​ល្ងាច​តទៅ ។

លោក​ក៏​បាន​បង្ហាញ​គំរូ​រចនាបថ​ឆាក​តន្ត្រី​ដ៏​ស្រស់​ស្អាត​ខ្លាំង​តុបតែង​ដោយ​ភ្លើង ពណ៌​ខៀវ លាយ​ក្រហម​បន្តិច រំលេច​ជាមួយ​ទ្រង់ទ្រាយ​ក្រឡា​បាល់ទាត់​ដែល​មើលទៅ​ហាក់បីដូចជា​ការ​ប្រគំ​តន្ត្រី​នៅ​លើ​ទីធ្លា​បាល់ទាត់​មួយ​ដោយ​មាន​ចំណងជើង​ឈ្មោះ​កម្មវិធី​ប្រគំ​តន្ត្រី​ខាងលើ​ថា WURKZ CITY TOUR CONCERT ហើយ​ការ​រចនា​ឆាក​នេះ​នឹង​ត្រូវ​រៀបចំ​ឡើង​សម្រាប់​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​នេះ​តែ​ម្តង ។

តន្ត្រី​ទេសចរណ៍​នេះ​នឹង​មានការ​ចូលរួម​សម្តែង​ពី​តារា​ដែល​ជា​គណៈកម្មការ​កម្មវិធី X-Factor Cambodia និង​បេក្ខជន​កំពូល​ៗ​មាន​ដូច​ជា​៖ ឱ​ក សុគន្ធ​កញ្ញា​, ខេមរៈ សេរី​មន្ត​, សុខ សីឡា​លី​ន​, ណុ​ប បាយ​រិ​ទ្ធិ​, សំ សុ​វ​ណ្ណា​រ៉ា​ក់​, ចាន់ កូ​ម៉ែ​ន​, ចាន់ សុ​បញ្ញា និង កែវ ចន្ទ​ដា​លី​ន រួម​ជាមួយ តារាចម្រៀង​ល្បី​ៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ដូច​ជា លោក ឆ​ន សុវណ្ណ​រាជ​, ហ្សូ​ណូ Step, អ្នក​នាង ពេជ្រ សោភា​, រ៉េ​ត ស៊ូ​ហ្សា​ណា​, នី រតនា​, លាង សុ​ផា​ឡែ​ន​, កែវ សុ​បញ្ញា និង តារាចម្រៀង​ផ្សេង​ៗ​ទៀត​ផង​ដែរ ។

លោក ម៉ៃ​ឃើ​ល សុវណ្ណ ក៏​បាន​អញ្ជើញ​សាធារណជន​ពី​បណ្តា​ខេត្ត​ក្រុង​នានា​សូម​ចូលរួម​ទស្សនា​​ដោយ​សេរី និង​ផ្ទាល់​ឱ្យ​បាន​ច្រើន​កុះករ ។ កម្មវិធី​នេះ​ក៏​មាន​ផ្សាយ​បន្ត​ផ្ទាល់​ចាប់ពី​ម៉ោង ៨ យប់​តទៅ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ រស្មី​ហង្ស​មាស ផង​ដែរ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ