ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​សម្រេច​បិទ​​មិន​ឱ្យ​មានការ​ជួញដូរ​ឬ​ទទួលទាន​សត្វព្រៃទៀតទេ

4 ឆ្នាំ មុន

ចិន ​៖ ប្រទេស​ចិន​បាន​ហាមឃាត់​ប្រជាជន​មិន​ឱ្យ​លក់​ទិញ ​និង​បរិភោគ​សត្វព្រៃ​ចំ​ពេល​មានការ​ផ្ទុះ​ឡើង​នៃ​វីរុស COVID-19 ដែល​ជាប់​ទាក់ទង​នឹង​ទីផ្សារ​លក់ដុំ​សាច់សត្វ​ព្រៃ​នៅ​កណ្តាល​ទីក្រុង Wuhan ខេត្ត Hubei ។…

ចិន ​៖ ប្រទេស​ចិន​បាន​ហាមឃាត់​ប្រជាជន​មិន​ឱ្យ​លក់​ទិញ ​និង​បរិភោគ​សត្វព្រៃ​ចំ​ពេល​មានការ​ផ្ទុះ​ឡើង​នៃ​វីរុស COVID-19 ដែល​ជាប់​ទាក់ទង​នឹង​ទីផ្សារ​លក់ដុំ​សាច់សត្វ​ព្រៃ​នៅ​កណ្តាល​ទីក្រុង Wuhan ខេត្ត Hubei ។

គណៈកម្មាធិការ​សម្រេចចិត្ត​ខ្ពស់​បំផុត​របស់​ប្រទេស​ គឺគណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជា​
ជន​ជាតិបាន​គាំទ្រ​សំណើ​មួយ​កាលពី​ថ្ងៃ​ច័ន្ទ ដែល​ថា «​ហាមឃាត់​ការ​ធ្វើ​ពាណិជ្ជកម្ម​សត្វព្រៃ​ខុសច្បាប់​លុប​ចោល​ទំលាប់​អាក្រក់​នៃ​ការ​បរិភោគ​សត្វព្រៃ​ហួស​កំរិត ​និង​ការពារ​អាយុជីវិត​និង​សុខភាព​របស់​ប្រជាជន​»​។ នេះ​បើ​តាម​អ្វី​ដែល​ទីភ្នាក់ងារសារព័ត៌មាន AFP បាន​ដកស្រង់​សំដី​របស់​សារព័ត៌មាន​រដ្ឋ​។ ការ​ហាមឃាត់​នេះ មាន​ចំណាត់ការ​ភ្លាម​ៗ​ពី​ពេល​នេះ​តទៅ​ ។

គណៈកម្មាធិការ​នេះ​ បាន​ធ្វើការ​សម្រេចចិត្ត​ជំនួស​ឱ្យ​ច្បាប់​ចុង​ក្រោយ ដែល​ត្រូវ​បាន​អនុម័ត ​បន្ទាប់​ពី​វា​ត្រូវ​បាន​ប្រកាស​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ ការ​ប្រជុំ​សភា​ប្រចាំឆ្នាំ​នៃ​សភា​ប្រជា​ជនជាតិ​នឹង​ត្រូវ​បាន​ពន្យារពេល​ដោយ​សារ​តែ​ការ​ផ្ទុះ​ជម្ងឺ​កូ​រ៉ូ​ណា​ថ្មី​។

នៅ​ប្រទេស​ចិន​សត្វព្រៃ​ត្រូវ​បាន​ប្រើ​សម្រាប់​ម្ហូបអាហារ​ឱសថ​បុរាណ​និង​រោមសត្វ​។ លោក Li Shuo ទីប្រឹក្សា​គោលនយោបាយ​ជាន់ខ្ពស់​សកល​នៃ​អង្គការ​បរិស្ថាន Greenpeace នៅ​ទីក្រុង​ប៉េ​កាំ​ង​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg ថា ការ​បញ្ឈប់​ប្រជាជន​មិន​ឱ្យធ្វើ​ពាណិជ្ជកម្ម​និង​ប្រើប្រាស់​ផលិតផល​បែប​នេះ នឹង​មាន​បញ្ហា​ប្រឈម​មួយ​ផ្នែក ដោយសារ​តែ​ភាព​ស្មុគស្មាញ​ក្នុង​ការ​កំណត់​អ្វី​ដែល​បង្កើត​ជា​សត្វព្រៃ​និង​ការ​សម្រេច​ថា​តើ​ថ្នាំ​ចិន​គួរតែ​រង​ផល​ប៉ះពាល់​ឬ​អត់​។

ភាគច្រើន​នៃ​មនុស្ស​ដំបូង​ដែល​ធ្លាក់ខ្លួន​ឈឺ ​នៅ​ខែធ្នូ​ ឆ្នាំ​២០១៩ ត្រូវ​បាន​ប៉ះពាល់​នឹង​សត្វព្រៃ​នៅ​ផ្សារ​លក់ដុំ​អាហារ​សមុទ្រ​ហួ​ណា​ន​ដែល​មាន​សត្វ​ជា​ច្រើន​រួម​មាន ប​សុ​បក្សី ពស់ និង​សត្វ​ប្រចៀវ ​។ គេ​នៅ​មិន​ទាន់​ដឹង​ថា ​វីរុស​នោះ​មាន​ប្រភព​មកពីណា​នៅឡើយ​ទេ ប៉ុន្តែ​ក្រុម​អ្នកជំនាញ​ជឿជាក់​ថា ​វា​អាច​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស​នៅ​ផ្សារ​ហួ​ណា​ន​មុន​ពេល​រាលដាល​រវាង​មនុស្ស​។

ដោយសារ​តែ​ហេតុនេះ​ហើយ ប្រទេស​ចិន​បាន​ហាមឃាត់​ការ​ធ្វើ​ពាណិជ្ជកម្ម​សត្វព្រៃ​ជា​បណ្តោះអាសន្ន​នៅ​ក្នុង​ខែមករា ​រហូត​ដល់​ការ​រីក​រាលដាល​ទូ​ទាំង​ប្រទេស​ត្រូវ​បាន​គ្រប់គ្រង​។ កាលពី​ដើមខែ​នេះ​ អាជ្ញាធរ​បាន​រឹបអូស​យក​សាកសព​សត្វ​កក​រាប់រយ ពី​កន្លែង​ស្តុក​ទឹក​មួយ​នៅ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង Pingguo៕

អត្ថបទសរសេរ ដោយ