ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​​១១​នាក់​​ធ្វើតេស្ត​ឃើញឆ្លង​វីរុស​ និង​ច្រើន​ពាន់​នាក់​ដាក់​នៅ​ដាច់​ពី​គេ

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ យោង​តាម​YONHAP​ថា​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៤​កុម្ភៈ​ថា ទាហាន​១១​នាក់​ធ្វើតេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​នៃ​ការ​ឆ្លង​វីរុស​COVID-19 ហើយ​ទាហាន​ជិត​៧.៧០០​នាក់​ទៀត​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ខិតខំ​ប្រឹងប្រែង ដើម្បី​បង្ការ​ការ​ឆ្លង​រាលដាល​ដ៏​ធំ​នៃ​វីរុស​ក្នុង​បណ្ដា​បន្ទាយ​យោធា​។ ទាហាន​៨​នាក់​ដែល​ឆ្លង​វីរុស​កំណត់​ឃើញ​ក្នុង​កងទ័ពជើងគោក ម្នាក់​ក្នុង​កម្លាំង​ម៉ា​រី​ន…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ យោង​តាម​YONHAP​ថា​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៤​កុម្ភៈ​ថា ទាហាន​១១​នាក់​ធ្វើតេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​នៃ​ការ​ឆ្លង​វីរុស​COVID-19 ហើយ​ទាហាន​ជិត​៧.៧០០​នាក់​ទៀត​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ខិតខំ​ប្រឹងប្រែង ដើម្បី​បង្ការ​ការ​ឆ្លង​រាលដាល​ដ៏​ធំ​នៃ​វីរុស​ក្នុង​បណ្ដា​បន្ទាយ​យោធា​។

ទាហាន​៨​នាក់​ដែល​ឆ្លង​វីរុស​កំណត់​ឃើញ​ក្នុង​កងទ័ពជើងគោក ម្នាក់​ក្នុង​កម្លាំង​ម៉ា​រី​ន ម្នាក់​ក្នុង​កងទ័ពអាកាស និង​ម្នាក់​ក្នុង​កង​ទាហាន​ម៉ា​រី​ន គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៤​កុម្ភៈ​វេលា​ម៉ោង​៨ ដែល​មានការ​កើនឡើង បើ​ប្រៀបធៀប​ទៅ​នឹង​៧​ករណី​ដែល​រក​ឃើញ​ឆ្លង​កាលពី​ថ្ងៃ​ទី​២៣​កុម្ភៈ​។

ទាហាន​៤​នាក់​ដែល​ទើប​ឆ្លង​ថ្មី​ហាក់ដូចជា​ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់​ជាមួយ​បណ្ដា​អ្នកជំងឺ​ខាងក្នុង​បន្ទាយ​។ កូរ៉េ​ខាងត្បូង​រាយការណ៍​កាលពី​ថ្ងៃ​ទី​២១​កុម្ភៈ ពី​ទាហាន​ដំបូង​ដែល​ឆ្លង​វីរុស​ក្នុង​ចំណោម​កង​យោធា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yna (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ