ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វប្បធម៌​ខ្មែរ​ប្រតិកម្ម​ចំពោះ​រឿង​ភាគ​ថៃ​មួយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​វប្បធម៌​កំពុង​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​ចំពោះ​រឿង​ភាគ​ថៃ​មួយ​ដែល​ប្រើប្រាស់​រចនាបថ​ខ្មែរ និង​ព្រះ​ឆាយាល័ក្ខណ៍​សម្ដេចព្រះរៀម​នរោត្តម បុប្ផា​ទេវី មិន​បាន​សុំ​ការ​អនុញ្ញាត ។ មតិ​ប្រតិកម្ម​បាន​ទាមទារ​ឲ្យ​ម្ចាស់​ផលិតកម្ម​បកស្រាយ​ឲ្យ​បាន​ច្បាស់លាស់​ទៅ​លើក​ការ​ប្រើ​ប្រាស់​អ្វី​ទាំង​អស់នេះ ដោយ​ចាត់​ទុក​ថា​ជា​ការ​រំលោភសិទ្ធិ ។…

រាជធានី​ភ្នំពេញ ៖ អ្នក​វប្បធម៌​កំពុង​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​ចំពោះ​រឿង​ភាគ​ថៃ​មួយ​ដែល​ប្រើប្រាស់​រចនាបថ​ខ្មែរ និង​ព្រះ​ឆាយាល័ក្ខណ៍​សម្ដេចព្រះរៀម​នរោត្តម បុប្ផា​ទេវី មិន​បាន​សុំ​ការ​អនុញ្ញាត ។ មតិ​ប្រតិកម្ម​បាន​ទាមទារ​ឲ្យ​ម្ចាស់​ផលិតកម្ម​បកស្រាយ​ឲ្យ​បាន​ច្បាស់លាស់​ទៅ​លើក​ការ​ប្រើ​ប្រាស់​អ្វី​ទាំង​អស់នេះ ដោយ​ចាត់​ទុក​ថា​ជា​ការ​រំលោភសិទ្ធិ ។

ផេ​ក​វប្បធម៌​ខ្មែរ​ដែល​តែងតែ​ផ្សព្វផ្សាយ​ពី​សិល្បៈ​វប្បធម៌​ខ្មែរ​នោះ បាន​សរសេរ​បង្ហោះ​សារ​នា​ពេល ថ្មី​ៗ​នេះ​ថា «​យើងខ្ញុំ​ជំនួស​មុខ​ឲ្យ​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស ! សូម​ទាមទារ​ឱ្យ​ថៅកែ​ចាងហ្វាង ដែល​បាន​ផលិត​ខ្សែភាពយន្ត​រឿង «​អ​សូរ​ភី​ត ឬ Asoraphit» បកស្រាយ​ឲ្យ​ច្បាស់​ពី​ការ​ប្រើប្រាស់​រចនាបថ​ខ្មែរ ចម្លាក់​នៃ​ប្រាសាទអង្គរវត្ត ប្រាង្គ​ប្រាសាទ​របស់​ខ្មែរ នៅ​ខេត្ត​ប​ច្ចឹ​ម​បុរី ជា​ពិសេស​ការ​ប្រើប្រាស់​ឆាយាល័ក្ខណ៍​នៃ​សម្ដេច​រាជបុត្រី​ព្រះ​រៀម​នរោត្តម បុប្ផា​ទេវី សម្តេច​ទេព​នាដ​វ​ដ្តី​ឯក ម្ចាស់​ម៉ែ​ជាទី​សក្ការៈ ក្នុង​ខ្សែភាពយន្ត​មួយ​នេះ !

យើងខ្ញុំ​ត្រូវការ​ការ​បកស្រាយ​ឲ្យ​បាន​ច្បាស់​ពី​ការ​រំលោភសិទ្ធិ និង​ការ​ធ្វើ​ដូច្នេះ ពី​ចាងហ្វាង​និង​អ្នកនិពន្ធ​រឿង «​អ​សូរ​ភី​ត​» មួយ​នេះ​!​។

ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក​ប៉ុក បូ​រក្ស បាន​បកស្រាយ​ថា «​ខ្ញុំ​សូម​អរគុណ​ចំពោះ​ម្ចាស់​ផេ​ក​វប្បធម៌​ខ្មែរ ក៏​ដូច​ជា​បងប្អូន​ជនរួមជាតិ​ផ្សេង​ទៀត​ដែល​រមែង​យកចិត្តទុកដាក់​ចូលរួម​ចំណែក​ថែរក្សា ការពារ និង​លើកតម្កើង​តម្លៃ​សិល្ប:​​វប្បធម៌​ជាតិ​យើង​។ ក្នុង​នាម​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: ខ្ញុំ​សូម​បំភ្លឺ​នូវ​ចំណុច​មួយ​ចំនួន​ដូច​ខាងក្រោម ៖

១. ភាពយន្ត​ភាគ​ថៃ​ខាងលើ​នេះ មិន​បាន​ថត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​នោះ​ទេ គឺ​ថត​នៅ​ក្នុង​ទឹកដី​ថៃ ។ ប្រការ​នេះ​គឺ​ហួស​ដែន​សមត្ថកិច្ច​នៃ​ច្បាប់​កម្ពុជា​ដែល​តម្រូវ​ឲ្យ​មានការ​សុំ​ការ​អនុញ្ញាត​ថត​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​:​កម្ពុជា ។

២.​ចំពោះ​រូបភាព​នៅ​ក្នុង​ភាពយន្ត​ខាងលើ​នេះ​ដែល​ប្រើប្រាស់​រូប​ព្រះ​ឆាយាល័ក្ខណ៍​របស់​សម្តេចព្រះរៀម​រាជបុត្រី នរោត្តម បុ​ប្ជា​ទេវី អាច​ជា​ករណី​រំលោភ​លើ​សិទ្ធិ​ឯកជន​របស់​សម្តេច​រាជបុត្រី​ព្រះ​រៀម​ក្នុង​ករណី​ផលិតកម្ម​របស់​ថៃ​ពុំ​បាន​ស្នើ​សុំ​សិទ្ធិ​ប្រើប្រាស់​ពី​សម្តេចព្រះរៀម​រាជបុត្រី​ផ្ទាល់​កាល​ព្រះ​អង្គ​នៅ​មាន​ព្រះ​ជន្ម​នៅឡើយ ឬ​ក៏​ពុំ​បាន​សុំ​សិទ្ធិ​ពី​ព្រះ​ញាតិ​ផ្ទាល់​របស់​ទ្រង់ ។

រីឯ​សេចក្តី​ក្នុង​រឿង​នោះ​ដែល​ក្រុមការងារ​យើងខ្ញុំ​បាន​ពិនិត្យ ដោយ​មាន​ជំនួយ​ពី​សហការី​ដែល​ចេះ​ភាសា​ថៃ​វិញ​ឃើញ​ថា ពុំ​មាន​ផល​ប៉ះពាល់​អ្វី​នោះ​ទេ ។ គេ​បាន​លើក​ឡើង​ពី​បញ្ហា​របស់​សាស្ត្រាចារ្យ​ម្នាក់​ធ្វើ​បទ​បង្ហាញ ដោយ​មាន​បញ្ចាំង​រូបភាព​ទេពអប្សរ​នៅ​លើ​ជញ្ជាំង​ប្រាសាទ​បុរាណ​ខ្មែរ និង​ព្រះ​ឆាយាល័ក្ខណ៍​របស់​សម្តេចព្រះរៀម​។ ក្នុង​សេចក្តីអធិប្បាយ​ដែល​សហការី​បាន​ប្រែ​គឺ «​នៅ​ភាគ​ឦសាន​ខាងត្បូង​នៃ​ប្រទេស​ថៃ​ដែល​ទទួល​ឥទ្ធិពល​ពី​ខម អ្នករបាំ​តែងតែ​តែង​គ្រឿង​លំអ​កាយ​មាន​ទំនោរ​ទៅ​រក​ខម​ដូច​គ្នា ។ «​ខម​»​នេះ​គឺ «​ខ្មែរ​»​នោះ​ឯង ។ «​ខម​»​នេះ​បើ​តាម​អ្នក​ភាសា​វិទូ​​បាន​បកស្រាយ​ប្រាប់​ខ្ញុំ គឺជា​សំនៀង​ភាសា​សៀម​សម្រាប់​ពាក្យ​ខ្មែរ​ថា «​ក្រោម​» ពោល​គឺ​ស​ម្ដៅ​អ្នកស្រុក​ផ្នែក​ខាងក្រោម ដែល​ស​ម្តៅ​មក​ខ្មែរ​យើង ។

៣. ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ធ្វើ​តាម​គ្រប់​រូបភាព​តាម​រយៈ​ការ​ផ្សព្វផ្សាយ​នៅ​លើ​ឆាក​អន្តរជាតិ មានការ​រៀបចំ​ជា​ព្រឹត្តិការណ៍​វប្បធម៌ ធំ​ៗ ការ​ទាមទារ​យក​វត្ថុ​បុរាណ​ពី​បរទេស ការ​ចុះបញ្ជី​បេតិកភណ្ឌ​ជាមួយ​អង្គការ​យូ​ណេ​ស្កូ​…​គឺ​ក្នុង​បំណង​ការពារ និង​លើកតម្កើង​នូវ​កិត្យានុ​ភាព អត្តសញ្ញាណ ព្រមទាំង​សិល្បៈ វប្បធម៌​ប្រពៃណី​ដ៏​ថ្លៃថ្លា​របស់​ជាតិ តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ។

៤. ក្រសួង​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ផល​ប៉ះពាល់​ដល់​វប្បធម៌​ជាតិ ដោយ​បាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​នានា​ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​នានា ជា​ពិសេស​​គឺ​ការ​ចូលរួម​របស់​បងប្អូន​ជនរួមជាតិ​តែ​ម្តង » ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ