ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង ៖ COVID-19 ផ្តាច់​ជីវិត​មនុស្ស​​​៧​នាក់ និង​​ឆ្លង​ថ្មី​១៦១​នាក់​

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ យោង​តាម​YONHAP​ថា កូរ៉េ​ខាងត្បូង​រាយការណ៍​នា​ថ្ងៃ​ទី​២៤​កុម្ភៈ ពី​មនុស្ស​ទី​៧​ដែលបាត់​បង់​ជីវិត​​ដោយសារ​ឆ្លង​វីរុស​COVID-19 និង​ពី​អ្នក​ឆ្លង​ថ្មី​១៦១​នាក់​ទៀត ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ក្នុង​ប្រទេស​នេះ​ឡើង​ដល់​៧៦៣​នាក់​។ អាជ្ញាធរ​សុខាភិបាល​កូរ៉េ​ខាងត្បូង​ប្រកាស​ថា បុរស​ម្នាក់​អាយុ​៦២​ឆ្នាំ​ទាក់ទិន​នឹង​មន្ទីរពេទ្យ​DAENAM ក្រុង​CHEONGDO​បាន​​បាត់​បង់​ជីវិត​​កាលពី​ថ្ងៃ​ទី​២៣​កុម្ភៈ…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ យោង​តាម​YONHAP​ថា កូរ៉េ​ខាងត្បូង​រាយការណ៍​នា​ថ្ងៃ​ទី​២៤​កុម្ភៈ ពី​មនុស្ស​ទី​៧​ដែលបាត់​បង់​ជីវិត​​ដោយសារ​ឆ្លង​វីរុស​COVID-19 និង​ពី​អ្នក​ឆ្លង​ថ្មី​១៦១​នាក់​ទៀត ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ក្នុង​ប្រទេស​នេះ​ឡើង​ដល់​៧៦៣​នាក់​។

អាជ្ញាធរ​សុខាភិបាល​កូរ៉េ​ខាងត្បូង​ប្រកាស​ថា បុរស​ម្នាក់​អាយុ​៦២​ឆ្នាំ​ទាក់ទិន​នឹង​មន្ទីរពេទ្យ​DAENAM ក្រុង​CHEONGDO​បាន​​បាត់​បង់​ជីវិត​​កាលពី​ថ្ងៃ​ទី​២៣​កុម្ភៈ ដោយសារ​វីរុស​មាន​ប្រភព​ដំបូង​មក​ពី​ប្រទេស​ចិន នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​នៅ​កូរ៉េ​ខាងត្បូង​ឡើង​ដល់​៧​នាក់ ចាប់តាំងពី​វា​លេច​ក្នុង​ប្រទេស​នេះ​ពី​ដំណាច់​ខែមករា​មក​។

ចំនួន​អ្នក​ឆ្លង​ក្នុង​សាខា​មួយ​នៃ​ព្រះ​វិហារ​គ្រឹ​ស្ត SHINCHEONJI ក្នុង​ទីក្រុង​DAEGU​ភាគ​អាគ្នេយ៍​ប្រទេស និង​ក្នុង​មន្ទីរពេទ្យ​DAENAM​មានការ​កើនឡើង​លឿន​ដូច​ព្រួញ តំណាង​ឲ្យ​ជាង​ពាក់​កណ្ដាល​នៃ​ចំនួន​អ្នក​ឆ្លង​សរុប​ក្នុង​ប្រទេស​។ ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​១៦១​នាក់​១៤២​នាក់​កើត​មាន នៅ​ក្រុង​DAEGU​ចម្ងាយ​ប្រមាណ​ជា​៣០០​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ក្រុង​សេ​អ៊ូ​ល និង​ក្នុង​ខេត្ត​GYEONGSANG​ខាងជើង​។ អ្នក​ឆ្លង​៣​នាក់​នៅ​ក្រុង​សេ​អ៊ូ​ល​។

កាលពី​ថ្ងៃ​ទី​២៣​កុម្ភៈ​កូរ៉េ​ខាងត្បូង​បាន​បង្កើន​ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​បំផុត គឹ​ការ​ប្រកាស​អាសន្ន​ក្រហម​ជា​លើក​ដំបូង ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​២០០៩ ជា​ឆ្នាំ​លេច​ជំងឺ​គ្រុនផ្ដាសាយ​បក្សី​A(H1N1)​មក​។ ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​បែប​នេះ អាច​ឲ្យ​អាជ្ញាធរ​ចេញ​បញ្ជា​បិទ​បណ្ដោះ​អាសន្ន​បណ្ដា​សាលារៀន​និង​បញ្ឈប់​ការ​ហោះហើរ​នៃ​យន្តហោះ ចេញចូល​កូរ៉េ​ខាងត្បូង​។

ក្រសួង​អប់រំ​បាន​ចេញ​បញ្ជា​ដល់​គ្រប់​សាលារៀន ក្នុង​នោះ​មាន​បណ្ដា​ម​ត្តេ​យ្យ​សាលា ឲ្យ​ពន្យារ​ពេល​​មួ​យស​ប្ដា​ហ៍​ការ​ចូល​រៀន​ដើម្បី​បង្ការ​ពី​ការ​ឆ្លង​ធំ​នៃ​វីរុស​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yna (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ