ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ធ្លាក់​មក​នៅ​ចំណាត់ថ្នាក់​លេខ​2 ​ចំណែកឯ​ភ្នំពេញ​ក្រោ​ន​ឡើងឈរ​កំពូល​តារាង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ឆ្នាំ​២០២០​ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​២​ហើយ​គិត​ត្រឹម​ថ្ងៃអាទិត្យ​ទី​២៤ កុម្ភៈ ខណៈ​ក្រុម​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ធ្លាក់​មក​នៅ​ក្នុង​ចំណាត់ថ្នាក់​លេខ​២ បើ​ទោះជា​បាន​យកឈ្នះ​លើ​ក្រុម​គី​រី​វង់​សុខ​សែន​ជ័យ​៤-២​នៅ​ក្រៅ​ទឹកដី​ក្ដី ។ រីឯ​ក្រុម​ភ្នំពេញ​ក្រោ​ន​ឡើងឈរ​កំពូល​តារាង​ជា​បណ្ដោះ​អាសន្ន ក្រោយ​ពី​បាន​យកឈ្នះ​លើ​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​៧-០​នៅ​ក្រៅ​ទឹកដី…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ឆ្នាំ​២០២០​ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​២​ហើយ​គិត​ត្រឹម​ថ្ងៃអាទិត្យ​ទី​២៤ កុម្ភៈ ខណៈ​ក្រុម​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ធ្លាក់​មក​នៅ​ក្នុង​ចំណាត់ថ្នាក់​លេខ​២ បើ​ទោះជា​បាន​យកឈ្នះ​លើ​ក្រុម​គី​រី​វង់​សុខ​សែន​ជ័យ​៤-២​នៅ​ក្រៅ​ទឹកដី​ក្ដី ។ រីឯ​ក្រុម​ភ្នំពេញ​ក្រោ​ន​ឡើងឈរ​កំពូល​តារាង​ជា​បណ្ដោះ​អាសន្ន ក្រោយ​ពី​បាន​យកឈ្នះ​លើ​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​៧-០​នៅ​ក្រៅ​ទឹកដី ។

សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​ទី​២២ កុម្ភៈ រវាង​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​និង​ក្រុម​គិរីវង់​សុខ​សែន​ជ័យ ក្នុង​តង់​ទី​១ កីឡាករ​ខ្សែប្រយុទ្ធ​Araujo Pinheiro AUGUSTO ពាក់អាវ​លេខ​៧០​របស់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​រកបាន​២​គ្រាប់​នាំមុខ​មុន​គឺ​នៅ​នាទី​ទី​២៤ និង​៣៥ ខណៈ​កីឡា​ករ​JEAN MARIE Privat Befolo MBARGA​ពាក់អាវ​លេខ​១០​បន្ថែម​២​គ្រាប់​ទៀត​នៅ​នាទី​៤៥+៣ និង​តង់​ទី​២​គេ​រកបាន​១​គ្រាប់​ទៀត​នៅ​នាទី​ទី​៥០ ។ ចំណែក​ក្រុម​គិរីវង់​សុខ​សែន​ជ័យ តាម​សង​បាន​២​គ្រាប់​វិញ​។

នៅ​ក្នុង​តង់​ទី​២ កីឡាករ ដាវ នី​ម ពាក់អាវ​លេខ​១១​រកបាន​១​គ្រាប់​នៅ​នាទី​ទី​៧២ ខណៈ​កីឡាករ​SANTIRAD WAING-IN ពាក់អាវ​លេខ​១៥​រកបាន​១​គ្រាប់​នៅ​នាទី​ទី​៩០+៣​។​ក្រុម​បឹង​កេ​ត​បាន​លត់​ក្រុម​វិសាខា​ដល់​ផ្ទះ​១-០ ជា​ថ្វី​ជើង​របស់​កីឡាករ​GOPANNE MOTHUSI​ពាក់អាវ​លេខ​៥០​នៅ​នាទី​ទី​៥៨ ខណៈ​ក្រុម​ណា​ហ្គា​វើ​ល​ក៏​យកឈ្នះ​លើ​ក្រុម​នគរបាល​ជាតិ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​ក្នុង​លទ្ធផល​២-១​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា​ទួល​សង្កែ​។

ការ​ប្រកួត​ដ៏​ស្វិតស្វាញ​នេះ ក្រុម​នគរបាល​ជាតិ​មានឱកាស​រកបាន​១​គ្រាប់​នាំមុខ​មុន ដោយ​កីឡាករ សុខ ផល​ឧត្តម ពាក់អាវ​លេខ​២៧​នៅ​នាទី​ទី​៤២​ក្នុង​តង់​ទី​១​។​ប៉ុន្តែ​ត្រូវ​ក្រុម​ណា​ហ្គា​វើ​លតា​ម​សង​បាន​២​គ្រាប់​នាំមុខ​វិញ​នៅ​ក្នុង​តង់​ទី​២ ។ គ្រាប់​បាល់​ទី​១​រកបាន​ដោយ​កីឡាករ​Shane BOOYSEN​ពាក់អាវ​លេខ​១១​នៅ​នាទី​ទី​៥០ ។ ចំណែក​គ្រាប់​បាល់​ទី​២​រកបាន​ដោយ​កីឡាករ សុះ ស៊ូ​ហា​ណា នៅ​នាទី​ទី​៩០+៤ ។

ចំណែក​គ្រាប់​បាល់​ទាំង​៧​គ្រាប់​ដែល​ក្រុម ភ្នំពេញ​ក្រោ​ន​យកឈ្នះ​លើ​ក្រុម​យុវជន​សាលា​បាល់​ទាត់​ជាតិ​បាទី​កាលពី​ថ្ងៃអាទិត្យ​ទី​២៣ កុម្ភៈ វិញ​កីឡាករ​TIMTHY CHIEMERIE OKEREKE ពាក់អាវ​លេខ​៩៨​រកបាន​៣​គ្រាប់​ម្នាក់ឯង​គឺ​នៅ​នាទី​ទី​៣,១៧​និង​៩០+២​។​កីឡាករ​IDEGUCHI MASAAKI​ពាក់អាវ​លេខ​១៦​រកបាន​១​គ្រាប់​នៅ​នាទី​ទី​៣៧, កីឡាករ OMOGBA ESOH​ពាក់អាវ​លេខ​៣០​រកបាន​១​គ្រាប់​នៅ​នាទី​ទី​៦៦ កីឡាករ​RAFAEL ADRES NIETO RONDON​ពាក់អាវ​លេខ​៩​រកបាន​១​គ្រាប់​នៅ​នាទី​ទី​៨១​និង​១​គ្រាប់​ទៀត​រកបាន​ដោយ​កីឡាករ សេត រ៉ូ​ហ្សា​ក់ ពាក់អាវ​លេខ​១៤​នៅ​នាទី​ទី​៩០ ។

សម្រាប់​២​ប្រកួត​ទៀត​ក្នុង​ថ្ងៃអាទិត្យ​នេះ​ដែរ ក្រុម​អង្គ​រថា​យ ហ្គឺ​យកឈ្នះ​លើ​ក្រុម​សូ​ទី​ឡូ​អង្គរ​៤-០​នៅ​លើ​ទីលាន​អេស​.​អ​.​យូ ។ កីឡាករ DEBIRO DZARMA BATA ពាក់អាវ​លេខ​៧០​រកបាន​៣​គ្រាប់​ម្នាក់ឯង​នៅ​នាទី​ទី​២៧,៣០​និង​៥៩ ។ រីឯ​១​គ្រាប់​ទៀត​ជា​ចំណែក​របស់​កីឡាករ ឡុ​ង ភា​រ៉ាត ពាក់អាវ​លេខ​៩​នៅ​នាទី​ទី​៥៨ ។ ចំណែក​ក្រុម​កង​យោធពលខេមរភូមិន្ទ​បាន​យកឈ្នះ​លើ​ក្រុម​អាស៊ី​អឺរ៉ុប​១-០​ក្នុង​ទឹកដី​រកបាន​ដោយ​កីឡាករ​RASHEED OMOKAFE ADEYANJU​ពាក់អាវ​លេខ​៨៩​នៅ​នាទី​ទី​២១ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ