ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​កើន​ហើយ ​អ្នក​បាត់​បង់​ជីវិត​នៅ​ចិន​ឡើង​២.៥៩២​នាក់

4 ឆ្នាំ មុន

ប្រទេស​ចិន  ៖ អាជ្ញាធរ​សុខាភិបាល​ចិន​រាយការណ៍​នា​ថ្ងៃ​ទី​២៤​ កុម្ភៈ​ថា តុល្យការ​នៃ​ការ​ឆ្លង​រាលដាល​វីរុស​COVID-19 អ្នក​បាត់​បង់​​ឡើង​ដល់​២.៥៩២​នាក់​នៅ​ចិនដីគោក ក្រោយ​ការ​ប្រកាស​​ពី​មនុស្ស​បាត់​បង់​ជីវិត​​១៥០​នាក់​ថែម​ទៀត​។ ចំណែក​ចំនួន​អ្នក​ឆ្លង​ថ្មី​ត្រូវ​បាន​អះអាង​ថា​ចុះ​ថយ ដោយ​មាន​ត្រឹម​៤០៩​នាក់​។ សរុប​មនុស្ស​៧៧.១៥០​នាក់​ឆ្លង​វីរុស​នេះ​ក្នុង​ប្រទេស​។…

ប្រទេស​ចិន  ៖ អាជ្ញាធរ​សុខាភិបាល​ចិន​រាយការណ៍​នា​ថ្ងៃ​ទី​២៤​ កុម្ភៈ​ថា តុល្យការ​នៃ​ការ​ឆ្លង​រាលដាល​វីរុស​COVID-19 អ្នក​បាត់​បង់​​ឡើង​ដល់​២.៥៩២​នាក់​នៅ​ចិនដីគោក ក្រោយ​ការ​ប្រកាស​​ពី​មនុស្ស​បាត់​បង់​ជីវិត​​១៥០​នាក់​ថែម​ទៀត​។ ចំណែក​ចំនួន​អ្នក​ឆ្លង​ថ្មី​ត្រូវ​បាន​អះអាង​ថា​ចុះ​ថយ ដោយ​មាន​ត្រឹម​៤០៩​នាក់​។ សរុប​មនុស្ស​៧៧.១៥០​នាក់​ឆ្លង​វីរុស​នេះ​ក្នុង​ប្រទេស​។

អ្នក​​បាត់​បង់​ជីវិត​​​ថ្មី​ស្ទើរ​ទាំងអស់​ក៏​ដូច​ជា​អ្នក​ឆ្លង​ថ្មី គឺ​ក្នុង​ខេត្ត​ហ៊ូ​ប៉ី ចំណុចកណ្ដាល​នៃ​ការ​ឆ្លង​។ តំណាង​១​រូប​នៃ​ក្រុង​វូ​ហាន ប្រកាស​កាលពី​ថ្ងៃ​ទី​២៤​កុម្ភៈ តាម​បណ្ដាញ​សង្គម​WECHAT​ថា បណ្ដា​មនុស្ស​ដែល​មាន​សុខភាព​ល្អ ក្នុង​ក្រុង​នោះ នឹង​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​ទីក្រុង សម្រាប់​សកម្មភាព​សំខាន់​ៗ​។ ខេត្ត​ជា​ច្រើន​របស់​ចិន​គូសបញ្ជាក់​ថា ច្រើន​ថ្ងៃ​ជាប់​ៗ​គ្នា​ពុំ​មាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ណាមួយ​ឡើយ​ក្នុង​ដែនដី​ពួក​គេ​។

មន្ត្រី​១​រូប​នៃ​ក្រសួង​ហិរញ្ញវត្ថុ​ចិន ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នាទី​ក្រុង​ប៉េ​កាំ​ង​ថ្លែង​ថា ចិន​បាន​បញ្ចេញ​ប្រាក់​ជាង​១៤​ពាន់​លាន​ដុល្លារ សម្រាប់​តស៊ូ​ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​។

អ្នក​ឆ្លង​ប្រមាណ​ជាង​១៥០០​នាក់​និង​អ្នក​បាត់​បង់​ជីវិត​​២៦​នាក់ ត្រូវ​បាន​ជម្រឿន​ឃើញ​នៅ​ក្រៅ​ចិនដីគោក ក្នុង​ប្រទេស​និង​ដែនដី​ជាង​២៥​។ កន្លែង​ថ្មី​ៗ​នៃ​ការ​ឆ្លង​នៅ​អឺរ៉ុប​និង​ម​ជ្ឈឹ​ម​បូព៌ា នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​។ ការ​ព្រួយបារម្ភ​ចំពោះ​ការ​ឆ្លង​វីរុស​នៅ​អ៊ី​រ៉​ង់ ដែល​មាន​អ្នក​ឆ្លង​ជាង​៤០​នាក់​និង​អ្នក​​បាត់​​៨​នាក់​នាំ​ឲ្យ​រដ្ឋ​ជា​ច្រើន​ដែល​នៅ​ជាប់​ជិតខាង បិទ​ព្រំដែន​ពួក​គេ​ឬ​រិ​ត​ត្បិត​ការ​ផ្លាស់​ប្ដូរ​ជាមួយ​ប្រទេស​នេះ​។ នៅ​ម​ជ្ឈឹ​ម​បូព៌ា ក្រៅពី​អ៊ី​រ៉​ង់ បា​រ៉ែ​ន​ទើប​រាយ​ការ​ពី​មនុស្ស​ឆ្លង​វីរុស​ម្នាក់ ហើយ​គុយ​វ៉ែត​អះអាង​ថា​មាន​អ្នក​ឆ្លង​៣​នាក់​។

នៅ​អ៊ីតា​លី​នារី​ចំណាស់​ម្នាក់​ដែល​កើត​មហារីក​ស្រាប់ ហើយ​ឆ្លង​វីរុស​ថ្មី​នោះ​បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​២៣​កុម្ភៈ ធ្វើ​ឲ្យ​ចំនួន​អ្នកបាត់បង់ជីវិត​​ឡើង​ដល់​៣​នាក់​ក្នុង​ប្រទេស​នេះ ដែល​មាន​មនុស្ស​យ៉ាង​តិច​១៥២​នាក់​ឆ្លង​។ ជា​ការ​បង្ការ​អ៊ី​តា​លី​បាន​ចាត់វិធានការ​រិ​ត​ត្បិត ដាក់​ទីក្រុង​១១​នា​ភាគ​ខាងជើង​ប្រទេស​ឲ្យ​នៅ​ដាច់​ពី​គេ​។

នៅ​កូរ៉េ​ខាងត្បូង​មាន​អ្នក​ឆ្លង​ឡើង​ដល់​៧៦៣​នាក់​និង​អ្នក​បាត់​បង់​ជីវិត​​៧​នាក់ ដោយ​ចំនួន​អ្នក​ឆ្លង​ថ្មី​មានការ​កើនឡើង​ខ្លាំង រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ