ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានយក្ស​ទាំង​២​​​​កៀប​ជាប់​គ្នា​មិន​អាច​បេះ​ចេញពី​គ្នា​បាន​​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ដឹក​ដី​២​គ្រឿង ក្នុង​ចំណោម​៣​គ្រឿង បាន​ជាប់​គាំង​កណ្តាលផ្លូវ​ជាតិ​លេខ​៥៨ ក្នុងភូមិ​អូរ​នាង សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ កុម្ភៈ ។…

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ដឹក​ដី​២​គ្រឿង ក្នុង​ចំណោម​៣​គ្រឿង បាន​ជាប់​គាំង​កណ្តាលផ្លូវ​ជាតិ​លេខ​៥៨ ក្នុងភូមិ​អូរ​នាង សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ កុម្ភៈ ។ អ្នកស្រុក​បាន​ដាក់​ការ​សង្ស័យ​ថា​អាច​មក​ពី​ជែង​គ្នា​យកឈ្នះ ចាញ់ ឌឺដង​ដាក់​គ្នា​រៀង​ៗ​ខ្លួន ។ រថយន្ត​ទាំង​៣​គ្រឿង​ខាងលើ​គេ​ស្គាល់​ម៉ាក​តែ​២​គ្រឿង​ប៉ុណ្ណោះ គឺ​១​គ្រឿង​ម៉ាក​អុ​ី​ណូ និង​១​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ។ រថយន្ត​យក្ស​ទាំង​២​ក្បាល​នេះ​បាន​កៀប​ជាប់​គ្នា​មិន​អាច​បេះ​ចេញពី​គ្នា​បាន​ទេ នៅ​កណ្តាលផ្លូវ​ជាតិ​លេខ​៥៨ បង្ក​ការ​កកស្ទះ​ជាង​២​ម៉ោង ​ព្រោះ​សម្រាប់​រថយន្ត​ធំ​មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន ។

រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ផ្ទុក​ដី​ពេញ​ទើប​បើក​ចេញពី​ផ្លូវលំ​ឡើង​ផ្លូវជាតិ​មិន​ទាន់​ផុត​ល្អ​ផង​ក៏​រថយន្ត​ម៉ាក​អុ​ី​ណូ​ទៅ​ដល់ ទើប​កៀប​ជាប់​គ្នា​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។ ប្រភព​និយាយ​ថា ខណៈ​ពេល​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​កំពុង​បត់​ឡើង​លើ​ផ្លូវជាតិ ក៏​មាន​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត បើកបរ​ស្រប​ទិស​គ្នា​មក​ពី​លិច​កាត់មុខ​រថយន្ត​ម៉ាក​អុ​ី​ណូ បម្រុង​នឹង​បត់​ចូល​ទៅ​ផ្លូវលំ​នោះ​ដែរ ។

អ្នកបើកបរ​រថយន្ត​ម៉ាក​អុ​ី​ណូ​និយាយ​ថា បើ​និយាយ​ពី​អាទិភាព គឺ​ខ្លួន​ត្រូវ​ហើយ​ថែម​ទាំង​អួត​ថា ខ្លួន​ចេះ​ច្បាប់​ចរាចរណ៍​បាន​ចូល​រៀន​សាលា​បើកបរ​និង​មាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ​ទៀត​ផង ។ ចំណែក​ភាគី​ម្ខាង​ទៀត​ពុំ​មានការ​ឆ្លើយ​តប​អ្វី​ចំពោះ​ការ​អះអាង​របស់​ភាគី​រថយន្ត​ម៉ាក​អុ​ី​ណូ​ទេ គឺ​បាន​ត្រឹមតែ​ទុក​រថយន្ត​ឲ្យ​ជាប់​គ្នា​គាំង​កណ្តាលផ្លូវ​ជាតិ​តែ​ម្តង​ហើយ​នាំ​គ្នា​ឈរ​មើល ។

ទោះជា​យ៉ាងណា​ក្តី គឺ​ករណី​ខាងលើ​មិន​បាន​រំខាន​ដល់​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ទេ ។ លុះ​ជាង​២​ម៉ោង​ក្រោយមក​ឃើញ​អ្នកបើកបរ​រថយន្ត​ទាំង​២​នាំ​គ្នា​ឡើង​បើករថយន្ត​ចេញ​រៀងខ្លួន សង្ស័យ​ម្ចាស់​ក្រុមហ៊ុន​ឡាន​ដឹក​ដី គេ​ទាក់ទង​ចរចា​គ្នា​តាម​ទូរស័ព្ទ​ដើម្បី​បញ្ចប់​បញ្ហា​ក៏​ថា​បាន ។

គួរ​បញ្ជាក់​ថា ករណី​រថយន្ត​ដឹក​ដី ចេញពី​ភូមិ​អូរ​នាង សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត និង​ស្រុក​អូរ​ជ្រៅ ពិសេស​បើក​លើ​ផ្លូវជាតិ​លេខ​៥៨ កន្លង​មក​ក៏​ធ្លាប់​រង​ការ​រិះគន់​ពី​អ្នកស្រុក​យ៉ាង​ខ្លាំង​ផង​ដែរ ព្រោះតែ​ក្រុម​អ្នកបើកបរ​រថយន្ត​ដឹក​ដី​ទាំងនេះ​បើក​លឿន​ៗ​ព្រហើន​ណាស់ ប្រៀប​ដូច​អ្នកបើកបរ​ញៀន​ថ្នាំ ហើយ​ពេល​ខ្លះ​ប្រជែង​គ្នា​មិន​គិត​ពី​ការ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដ៏​ទៃ​នៅ​ថ្ងៃ​ណាមួយ​ទៀត​ផង ដែល​អ្នកស្រុក​និយាយ​ថា​អ្នក​បើក​សុទ្ធតែ​តៃកុង​ទំនើង ៕

អត្ថបទសរសេរ ដោយ