បើអ្នកជាមនុស្សដែលមិនចូលចិត្តនិយាយច្រើន និងមានចំណាប់អារម្មណ៍ចាប់ផ្តើមក្រុមហ៊ុន ឬអាជីវកម្មមួយដោយខ្លួនឯងនោះ អ្នកអាចក៏មានឱកាសអាចជោគជ័យដូចមនុស្សដែលពូកែនិយាយដែរ ។ មនុស្សដែលមិនចូលចិត្តនិយាយភាគច្រើនជាមនុស្សដែលពូកែគិត ហើយម្ចាស់អាជីវកម្មដែលជោគជ័យជ ឬច្រើនជាមនុស្សប្រភេទនេះដូចជាលោក ប៊ីល ហ្គេតស៍ (Bill Gates) ម៉ាក ហ្សាក់កាបឺក (Mark Zuckerberg) និង វ៉ារេន បាហ្វេត (Warren Buffett) ជាដើម ។ ខាងក្រោមនេះ គឺជាគំនិតអាជីវកម្មសម្រាប់មនុស្សដែលមិនចូលចិត្តនិយាយដែលតម្រូវឲ្យអ្នកចំណាយមិនដល់ ១ពាន់ដុល្លារផង៖
១. Graphic Designer
សម្រាប់មនុស្សដែលមានភាពច្នៃប្រឌិតខ្ពស់ ការធ្វើជាអ្នកច្នៃម៉ូដ Graphic Designer អាចជួយឲ្យអ្នករកចំណូលដើម្បីចិញ្ចឹមជីវិតបានខណៈដែលអាជីវកម្មលើប្រព័ន្ធអ៊ីនធើណែត និងគ្រឿងអេឡិចត្រូណិចកាន់តែមានប្រជាប្រិយភាពឡើង ។
មុខជំនាញនេះមិនតម្រូវឲ្យអ្នកទៅរៀនពីសាលារៀនមកទេ ។ ផ្ទុយមកវិញ អ្នកអាចបង្រៀនខ្លួនឯងឲ្យចេះប្រើប្រាស់កម្មវិធី Software ផ្សេងៗដូចជា Adobe Photoshot, Illustrator និង InDesign ជាដើម ។ លើសពីនេះទៅទៀត អ្នកត្រូវយល់ដឹងពីគោលការណ៍សំខាន់ៗនៃការច្នៃម៉ូដ និងយល់ដឹងពីតម្រូវការរបស់អតិថិជន មិនមែនអ្វីដែលពួកគេចង់បានទាំងស្រុងទេ ។
២. ធ្វើជាអ្នកលក់សម្លៀកបំពាក់អនឡាន
សម្រាប់មនុស្សដែលស្រលាញ់សម្លៀកបំពាក់ និងយល់ដឹងច្រើនពីការស្លៀកពាក់ដែលពេញនិយមនោះ អាជីវកម្មលក់សម្លៀកបំពាក់អនឡាញអាចជាជម្រើសល្អបំផុត ។ អ្វីដែលអ្នកត្រូវការ គឺមានតែកុំព្យូទ័រមួយ និងកាមេរ៉ាមួយប៉ុននោះសម្រាប់ថតរូបផលិតផលរបស់អ្នក ។
៣. ធ្វើជាគ្រូបង្រៀនអនឡាញ
សម្រាប់មនុស្សដែលចូលចិត្តបង្រៀនអ្នកដទៃ ការបង្រៀនអនឡាញជាវិធីសាស្ត្រល្អមួយក្នុងការពង្រីកចំណេះដឹងរបស់ខ្លួន ខណៈដែលជួយដល់អ្នកដទៃ ។ ជាក់ស្តែង វាមិនចាំបាច់ជាមុខវិជ្ជាដែលមាននៅសាលារៀនទេ ។ អ្នកអាចបង្រៀនសិស្សពីការធ្វើតេស IELTS ឬ TOEFL ភាសាផ្សេងៗ ឬជំនាញរឹងនិងទន់ផ្សេងៗជាដើម ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ