ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គន្លឹះមួយ​ចំនួន​​ជួយ​បង្ការ​ជំងឺមហារីក​ពោះ​វៀនធំ​

4 ឆ្នាំ មុន

ជំងឺមហារីក​ពោះវៀនធំ​ជា​ធម្មតា​មិន​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជា​ជំងឺ​កើតឡើង​លើ​មនុស្ស​វ័យក្មេង​ឡើយ​។ យ៉ាងណាមិញ កាលពី​២០​ឆ្នាំ​មុន អត្រា​នៃ​ការ​កើត​ថ្មី និង​ស្លាប់​មានការ​កើនឡើង​យ៉ាង​គួរ​ឲ្យ​កត់សម្គាល់​លើ​មនុស្ស​វ័យក្មេង​អាយុ​ពី ២០ ទៅ ៤៩​ឆ្នាំ​។ ដោយសារ​តែ​អត្រា​ជំងឺមហារីក​ពោះវៀនធំ​មានការ​ធ្លាក់​ចុះ​ដែរ​នោះ អ្នក​ស្រាវជ្រាវ​កំពុង​តែ​ស្វែង​យល់​ថា​ហេតុ​អ្វី​បានជា​វា​កើនឡើង​លើ​មនុស្ស​វ័យក្មេង​វិញ​។…

ជំងឺមហារីក​ពោះវៀនធំ​ជា​ធម្មតា​មិន​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជា​ជំងឺ​កើតឡើង​លើ​មនុស្ស​វ័យក្មេង​ឡើយ​។ យ៉ាងណាមិញ កាលពី​២០​ឆ្នាំ​មុន អត្រា​នៃ​ការ​កើត​ថ្មី និង​ស្លាប់​មានការ​កើនឡើង​យ៉ាង​គួរ​ឲ្យ​កត់សម្គាល់​លើ​មនុស្ស​វ័យក្មេង​អាយុ​ពី ២០ ទៅ ៤៩​ឆ្នាំ​។

ដោយសារ​តែ​អត្រា​ជំងឺមហារីក​ពោះវៀនធំ​មានការ​ធ្លាក់​ចុះ​ដែរ​នោះ អ្នក​ស្រាវជ្រាវ​កំពុង​តែ​ស្វែង​យល់​ថា​ហេតុ​អ្វី​បានជា​វា​កើនឡើង​លើ​មនុស្ស​វ័យក្មេង​វិញ​។ វា​មិន​មាន​ទិន្នន័យ​ច្បាស់លាស់​ពន្យល់​អំពី​ការ​កើនឡើង​នេះ​នៅឡើយ ជា​ពិសេស​មនុស្ស​វ័យក្មេង​បំផុត​តែ​ម្តង​។ ប៉ុន្តែ​ការ​កើនឡើង​នៃ​អត្រា​អ្នក​ធាត់​ជ្រុល និង​របប​អាហារ​អាច​ជា​កត្តា​ប្រឈម​មុខ​ដែរ​។ ហើយ​អ្វី​ដែល​ច្បាស់លាស់​នោះ​គឺ​តម្រូវការ​ការ​បង្ការ​ជំងឺមហារីក​ពោះវៀនធំ​តែ​ម្តង តាម​រយៈ​វិធី​ដូច​ខាងក្រោម​នេះ​៖

ត្រូវ​តែ​ខ្វល់ខ្វាយ​អំពី​ការ​ហូរ​ឈាម​តាម​រន្ធ​គូថ​នៅ​ពេល​បន្ទោបង់ ៖
យើង​មើលឃើញ​អ្នកជំងឺ​វ័យក្មេង​មួយ​ចំនួន​ដែល​ដែល​មិន​ខ្វល់​ពី​រោគ​សញ្ញា​ដំបូង​ត្រូវ​បាន​ប្រាប់​ថា ពួក​គេ​ពិតជា​ក្មេង​ពេក​ហើយ​ក្នុង​ការ​កើត​ជំ​ងឺំ​ហា​រីក​ពោះវៀនធំ​។ ភាគច្រើន​នៃ​ករណី​ធ្ងន់ធ្ងរ​របស់​ជំងឺមហារីក​ពោះវៀនធំ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​លើ​មនុស្ស​វ័យក្មេង​ដែល​ពន្យា​ពេល​ធ្វើ​រោគ​វិ​និ​ច្ឆ័​ដោយសារ​តែ​ហេតុផល​មួយ​នេះ​។

មិនមែន​មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​មាន​អាកា​រៈ​ជំងឺមហារីក​ពោះវៀនធំ​ដូច​គ្នា​ទាំងអស់​ឡើយ តែ​ភាគច្រើន​រាល់​អ្វី​ដែល​ធ្វើ​ឲ្យ​ប្រែប្រួល​ដល់​ការ​បន្ទោបង់​ដូច​ជា ការ​ហូរ​ឈាម​តាម​រន្ធ​គូថ គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម ជាមួយនឹង​អាការ​ដូច​ខាងក្រោម​នេះ​៖

១- ស្លេកស្លាំង (​កង្វះ​គ្រាប់​ឈាមក្រហម​)
២- មាន​ឈាម​លាយ​ជាមួយនឹង​ការ​បន្ទោបង់
៣- ឈឺ​ក្នុង​ពោះ ឬ​អាកា​រៈ​ផ្សេង​ៗ​ទៀត​នៃ​ការ​ស្ទះ​ពោះវៀន​។

ករណី​ដែល​ហូរ​ឈាម​តាម​លាមក​នេះ​ច្រើន​តែ​ត្រូវ​បាន​គេ​យល់​ឃើញ​ថា ជា​ជំងឺ​ឬ​ស​ដូង​បាត ប៉ុន្តែ​ដើម្បី​ច្បាស់​គ្មាន​អ្វី​អាច​ធ្វើ​បាន​ក្រៅពី​ឲ្យ​ពេទ្យ​ពិនិត្យ​ឡើយ​។

យល់​ដឹង​អំពី​ការ​ប្រឈម​មុខ និង​ប្រវត្តិ​គ្រួសារ ៖
ជា​ធម្មតា អ្នក​ដែល​មិន​មាន​អាកា​រៈ​នៅ​ដំណាក់កាល​ភ្លាម​ៗ​គឺ​តែងតែ​ងាយស្រួល​ព្យាបាល​ជាង​។ ហេតុ​ដូច្នេះ​ហើយ វា​ពិតជា​រឿង​សំខាន់​ដែល​ត្រូវ​សម្គាល់​ឲ្យ​ដឹង​អំពី​អ្វី​ទៅ​ដែល​ជា​កត្តា​ប្រឈម​នឹង​ជំងឺ​នេះ​។ ការ​ពិនិត្យ​សុខភាព​ប្រហែលជា​ដំបូន្មាន​ដ៏​ល្អ​មួយ​សម្រាប់​យុវជន​វ័យក្មេង​ដែល​មានការ​ប្រឈម​មុខ​ខ្ពស់​ហើយ​។ គ្រូពេទ្យ​អាច​នឹង​ជួយ​វាយតម្លៃ​ការ​ប្រឈម​មុខ​របស់​អ្នក​បាន ជា​ពិសេស​អ្នក​ដែល​មាន​ប្រវត្តិ​គ្រួសារ​ធ្លាប់​មាន​ជំងឺ​នេះ​តែ​ម្តង​។

កុំ​ខ្លាច​និយាយ​ជាមួយ​គ្រូពេទ្យ និង​ការ​ធ្វើតេស្ត​សុខភាព ៖
ចូរ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​អ្នក​ឲ្យ​មែនទែន​ទោះបីជា​អ្នក​ទើបតែ​អាយុ​ខ្ទង់ ២០​ឆ្នាំ​ក៏​ដោយ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​យល់​ថា​ខ្លួនឯង​គ្មាន​អ្វី​កើតឡើង​សោះតែ​ម្តង​។ រឿង​នេះ​គួរតែ​មានការ​បង្កើត​ទំនាក់ទំនង​យ៉ាង​ល្អជា​មួយ​គ្រូពេទ្យ​ដើម្បី​អ្នក​អាច​ពិភាក្សា​គ្នា​អំពី​អាកា​រៈ​មិនធម្មតា ព្រមទាំង​ពេល​នា​ដែល​អ្នក​គួរតែ​ពិនិត្យ​រក​មើលជំងឺ​មហារីក​ពោះវៀនធំ​។

យ៉ាងណាមិញ គេ​ច្រើន​តែ​ណែនាំ​ឲ្យ​មនុស្ស​យើង​ចាប់ផ្តើម​ធ្វើតេស្ត​ដោយ​ការ​ឆ្លុះ​ពោះវៀនធំ​នៅ​អាយុ​៥០​ឆ្នាំ​។ ប៉ុន្តែ​ថ្មី​ៗ​នេះ American Cancer Society បាន​ណែនាំ​ឲ្យ​ចាប់ផ្តើម​នៅ​អាយុ ៤៥​ឆ្នាំ​វិញ​។

ញ៉ាំ​អាហារ​ផ្តល់​សុខភាព ហាត់ប្រាណ និង​ឈប់​ជក់បារី ៖
បន្លែ និង​ផ្លែ​ឈើ​ស្រស់ ព្រមទាំង​អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់ ព្រមទាំង​ការ​ហាត់ប្រាណ​ទៀង​ទាត់ នឹង​អាច​ជួយ​ថែរក្សា​ពោះវៀន​ឲ្យ​មាន​សុខភាព​ល្អ​បាន​។ អ្នកជំនាញ​នៅ​តែ​មានរឿង​ច្រើន​ដែល​ត្រូវ​សិក្សា​អំពី​របៀប​ដែល​របៀប​រស់នៅ​មាន​ឥទ្ធិពល​ទៅ​លើ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ពោះវៀនធំ​។ ប៉ុន្តែ​គេ​បាន​ណែនាំ​ថា យុវជន​វ័យក្មេង​គួរតែ​កាត់​បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម និង​អាហារ​កៃ​ឆ្នៃ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ