ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ស្គាល់ប្រមាណ​ក្នុង​ការ​បរិភោគ

4 ឆ្នាំ មុន

បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ​រមែង​មិន​ស្គាល់ប្រមាណ​ក្នុង​ការ​បរិភោគ គ្មាន​សេចក្តី​សន្តោស គឺ​ល្មោភ​បរិភោគ​ទៅ​តាម​ចំណង់​របស់​ខ្លួន ដោយ​គេ​ពុំ​បាន​គិត​ថា មិនមែន​បរិភោគ​តែ​មួយ​ពេល​ហើយ​ឈប់​ឯណា គឺ​ត្រូវ​បរិ ភោគ​ថ្ងៃក្រោយ​បន្តបន្ទាប់​ទៀត ក្រែង​រក​មិន​បាន​ដូច​ថ្ងៃនេះ ពេល​នោះ​សេចក្តី​ទុក្ខ​នឹង​កើតឡើង ។…

បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ​រមែង​មិន​ស្គាល់ប្រមាណ​ក្នុង​ការ​បរិភោគ គ្មាន​សេចក្តី​សន្តោស គឺ​ល្មោភ​បរិភោគ​ទៅ​តាម​ចំណង់​របស់​ខ្លួន ដោយ​គេ​ពុំ​បាន​គិត​ថា មិនមែន​បរិភោគ​តែ​មួយ​ពេល​ហើយ​ឈប់​ឯណា គឺ​ត្រូវ​បរិ ភោគ​ថ្ងៃក្រោយ​បន្តបន្ទាប់​ទៀត ក្រែង​រក​មិន​បាន​ដូច​ថ្ងៃនេះ ពេល​នោះ​សេចក្តី​ទុក្ខ​នឹង​កើតឡើង ។

ការ​បរិភោគ​នេះ​ទៀត​សោត ក៏​មិនមែន​បរិភោគ​រហូត​ទាល់តែ​ហល់ ភើ​ចេញ​មក​វិញ​នោះ​ក៏​ទេ​ដែរ គឺ​ត្រូវ​ស្គាល់ប្រមាណ​នៃ​ការ​បរិភោគ​ឱ្យ​ត្រឹមតែ​ល្មម​ដើម្បី​ញុំ​ា​ង​ឥរិយាបថ​ទាំង​៤​ឱ្យ​ប្រព្រឹត្ត​ទៅ​ស្រួល ពិសេស​ពោះវៀន​ក្រពះ​ដំណើរការ​ល្អ​ទៅ​បាន​ហើយ ។

តែ​មិន​ដូច្នោះ​ទេ​អ្នកខ្លះ​ព្រោះតែ​មិន​ស្គាល់ប្រមាណ​នៃ​ការ​បរិភោគ​ហ្នឹងហើយ​បានជា​ពេល​ខ្លះ​ត្រូវ​រង​ទុក្ខវេទនា​ដេក​មិន​សុខ អង្គុយ​ក៏​មិន​ស្រួល ដកដង្ហើម​ចេះ​តែ​ផុត​ៗ នេះ​ជា​ទោស​នៃ​ការ​បរិភោគ​មិន​ស្គាល់ប្រមាណ ដូច​ពាក្យចាស់​ពោល​ថា ស៊ី​មិន​ស្គាល់ប្រមាណ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ