ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ជួប​បញ្ហា​អ័រម៉ូន estrogen ឡើង​ខ្ពស់មែនទេ! កុំ​ភ្លេច​អាហារ​ទាំង​នេះ

4 ឆ្នាំ មុន

តើ​អ្នក​កំពុង​ជួប​បញ្ហា​កម្រិត​នៃ​អ័រម៉ូន estrogen ឡើង​ខ្ពស់​មែន​ទេ? កម្រិត​នៃ​អ័រម៉ូន estrogen ឡើង​ខ្ពស់​ខុសធម្មតា​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេង​ទៀត​គួរ​ឱ្យ​ព្រួយបារម្ភ​។ ក្រៅពី​ការ​ប្រើប្រាស់​ថ្នាំ អ្នក​ក៏​អាច​រក្សា​កម្រិត​ធម្មតា​នៃ​អ័រម៉ូន estrogen តាម​រយៈ​របប​អាហារ​ផង​ដែរ​។…

តើ​អ្នក​កំពុង​ជួប​បញ្ហា​កម្រិត​នៃ​អ័រម៉ូន estrogen ឡើង​ខ្ពស់​មែន​ទេ? កម្រិត​នៃ​អ័រម៉ូន estrogen ឡើង​ខ្ពស់​ខុសធម្មតា​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេង​ទៀត​គួរ​ឱ្យ​ព្រួយបារម្ភ​។ ក្រៅពី​ការ​ប្រើប្រាស់​ថ្នាំ អ្នក​ក៏​អាច​រក្សា​កម្រិត​ធម្មតា​នៃ​អ័រម៉ូន estrogen តាម​រយៈ​របប​អាហារ​ផង​ដែរ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​កាត់​បន្ថយ​កម្រិត​នៃ​អ័រម៉ូន estrogen ៖

១. បន្លែ​ប្រភេទ Cruciferous ៖ រួម​មាន​ស្ពៃក្ដោប ប្រូ​ខូ​លី ឬ​ផ្កា​ខាត់ណា​ខៀវ ពន្លក​ផ្កា​ស្ពៃ និង​ផ្កា​ខាត់ណា​ជាដើម​សុទ្ធតែ​មាន​ផ្ទុក​សមាសធាតុ sulfur ក៏​ដូច​ជា indole-3-carbinol ដែល​ជួយ​កាត់​បន្ថយ​កម្រិត​នៃ​អ័រម៉ូន estrogen បាន​យ៉ាង​ប្រសើរ​។

២. ផ្លែ​ប៉ោម ៖ ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ស​សៃ​! ក្រៅពី​ជួយ​កាត់​បន្ថយ​កម្រិត​នៃ​អ័រម៉ូន estrogen ហើយ​នោះ ការ​ទទួលទាន​ផ្លែ​ប៉ោម​ក៏​ទប់ស្កាត់​ការ​ស្រូប​យក​ផង​ដែរ​។

៣. ការ៉ុត ៖ មាន​ផ្ទុក​សារធាតុ beta-carotene ដែល​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ផ្សេង​ៗ​ដែល​បង្ក​ឡើង​ដោយសារ​កម្រិត​នៃ​អ័រម៉ូន estrogen ខ្ពស់​ខុសធម្មតា​។

៤. គ្រាប់ល្ង ៖​ ជា​ប្រភព​នៃ​សារធាតុ lignans ដែល​ជួយ​រក្សា​កម្រិត​ត្រឹមត្រូវ​នៃ​អ័រម៉ូន estrogen ក្នុង​រាង​កាយ​។ ដូច្នេះ​កុំ​រួម​បញ្ចូល​គ្រាប់ល្ង​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។

៥. សណ្ដែកសៀង ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ phytoestrogens ដែល​ជួយ​រារាំង​ការ​ផលិត​អ័រម៉ូន estrogens របស់​រាង​កាយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ