ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​បុរស​កែ​ភេទ​លក់ខ្លួន​តាម​ហ្វេ​ស​ប៊ុ​ក​ឱ្យ​តុលាការ​វិនិច្ឆ័យ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​តុបតែងខ្លួន​ធ្វើ​ជា​ខ្ទើយ ហើយ​ឡាយ​រូបភាព​បង្ហោះ​លក់ខ្លួនតាម​បណ្ដាញ Bigo Live ដែល​មាន​តម្លៃ​ចាប់ពី​៣០-៦០​ដុល្លារ​រហូត​ដល់​១០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​យប់ ត្រូវ​បាន​នគរបាល​ខណ្ឌទួលគោក ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២២…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​តុបតែងខ្លួន​ធ្វើ​ជា​ខ្ទើយ ហើយ​ឡាយ​រូបភាព​បង្ហោះ​លក់ខ្លួនតាម​បណ្ដាញ Bigo Live ដែល​មាន​តម្លៃ​ចាប់ពី​៣០-៦០​ដុល្លារ​រហូត​ដល់​១០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​យប់ ត្រូវ​បាន​នគរបាល​ខណ្ឌទួលគោក ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែកុម្ភៈ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។ បុរស​កែ​ភេទ​ជា​ស្រី​នេះ​ឈ្មោះ ម៉​ន អុ​ី​វ៉ា អាយុ២៦​ឆ្នាំ ជា​ប្រុស​លក់ខ្លួន​ពេល​យប់ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​ខណ្ឌទួលគោក ។

ទាក់ទង​នឹង​ករណី​ខាងលើ​នេះ លោក​វរ​សេនី​យ៍​ទោ សុខ ហេង អធិការ​នគរបាល​ខណ្ឌ​ទួលគោក បាន​ឲ្យ
​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែកុម្ភ​: ឆ្នាំ​២០២០ កម្លាំង​នគរបាល​ខណ្ឌ​ទួលគោក ដោយ​បានការ​ឯកភាព​ពី​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ និង​សម្របសម្រួល​ពី​ស្ថាប័ន​យ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​តែងខ្លួន​ធ្វើ​ជា​ខ្ទើយ​ពាក់ព័ន្ធ​នឹង​ករណី​ថត​ឡាយ​វី​ដេ​អូ​លក់ខ្លួន​តាម Bigo Live យក​ទៅ​សាកសួរ​ពី​បទ​បង្ហោះ​រូបភាព និង​សម្ភារ​អាសអាភាស យោង​តាម​មាត្រា​៣៨-៣៩​នៃ​ច្បាប់​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ដែល​បទល្មើស​នេះ​ជនជាប់ចោទ​ត្រូវ​មានទោស​ចាប់ពី​១​ខែ​ទៅ​១​ឆ្នាំ ។

លោក​អធិការ​បន្ត​ថា ទ​ង្វេ​ី​ដែល​ឈ្មោះ ម៉​ន អុ​ី​វ៉ា បាន​ធ្វេ​ី​នេះ ពិតជា​ធ្វេ​ី​ឲ្យ​ប៉ះពាល់​ដល់​ទំនៀម​ទម្លាប់​ប្រពៃ​ណី ជា​ពិសេស​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស និង​តម្លៃ​របស់​ស្ត្រី​ខ្មែរ​ថែម​ទៀត​ផង ។ មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ជនសង្ស័យ​កំពុង​ស្ថិត​នៅ​ដំណាក់កាល​ស្ថាប័ន​អយ្យការ​ធ្វើការ​សាកសួរ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ