ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​សុខ​សន្តិភាព ទើប​មាន​សមិទ្ធផល​ដូច​ថ្ងៃនេះ

4 ឆ្នាំ មុន
  • កំពង់ធំ

ស្រុក​ស្ទោង ៖ លោក ជា ចាន់​តូ បាន​បញ្ជាក់​ថា ៖ សុខ​សន្តិភាព​មិន​ត្រឹម​ផ្ដល់​ឲ្យ​ប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា រស់នៅ​ក្នុង​សេចក្ដីសុខ​សាន្ត…

ស្រុក​ស្ទោង ៖ លោក ជា ចាន់​តូ បាន​បញ្ជាក់​ថា ៖ សុខ​សន្តិភាព​មិន​ត្រឹម​ផ្ដល់​ឲ្យ​ប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា រស់នៅ​ក្នុង​សេចក្ដីសុខ​សាន្ត និង​មាន​ភាព​កក់ក្ដៅ​ទាំង​ផ្លូវចិត្ត និង​ផ្លូវ​កាយ​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ផ្ដល់​ឱកាស​ឲ្យ​បាន​រួបរួមសាមគ្គី​គ្នា​កសាង​នូវ​សមិទ្ធផល​នានា​ជា​ច្រើន​ឡើង​វិញ ទាំង​វិស័យ​អាណាចក្រ និង​វិស័យ​ពុទ្ធចក្រ​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​តាម​កម្លាំង​សុទ្ធា​ជ្រះថ្លា និង​បំណងប្រាថ្នា​រៀង​ៗ​ខ្លួន​។

នេះ​ការ​លើក​ឡើង​ដូចនេះ​របស់​លោក ជា ចាន់​តូ​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​ស្ទោង​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ដែល​ឯកឧត្ដម​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពី​ធី​បញ្ចុះ​ខណ្ឌសីមា វត្ត​រុក្ខា​បុប្ផា​ព្រៃ​ស្អាត ហៅ​វត្ត​អន្លង់​ក្រាញ់​នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០​។

លោក ជា ចាន់​តូ បាន​បន្ត​ទៀត​ថា ៖ ព្រះ​វិហារ​ថ្មី​ដែល​ព្រះសង្ឃ និង​ប្រជាជន​ភូមិ​អន្លង់​ក្រាញ់ ឃុំ​ពពក ទទួល​បាន​នៅ​ពេល គឺ​មិន​អាច​កាត់​ចេញ​បាន​ពី​ផល​នៃ​ផ្លែផ្កា​ពី​ក​ក្តា​សុខ​សន្តិភាព​បាន​ឡើយ​។ ហើយ​សន្តិភាព​ដែល​កម្ពុជា​មាន​ដូច​ថ្ងៃនេះ គឺជា​ការ​បិត​បញ្ចប់​ទាំងស្រុង​នូវ​សង្គ្រាមរ៉ាំរ៉ៃ​នៅ​កម្ពុជា រាប់​ទស​វត្ស​កន្លង​មកនេះ ដោយ​ខ្មែរ​ខ្លួនឯង​។ ជាក់ស្ដែង​ដូច​នៅ​បំ​បន់​ស្រុក​ស្ទោង​នេះ ប្រជាជន​ធ្លាប់​ទទួល​រង​គ្រោះ​ពី​សង្គ្រាម​គ្មាន​ថ្ងៃ​ណា​ស្គាល់​សេចក្ដីសុខ​ដូច​ពេល​នេះ​ឡើង​។

ជាមួយ​នេះ​ដែរ ថែម​ទាំង​ផ្ដល់​ឱកាស​បាន​ចូលរួម​ចំណែក​នៅ​ក្នុង​កសាង និង​អភិវឌ្ឍ​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យ​ថែម​ទៀត ក្នុង​នោះ​រួម​ទាំង​វិស័យ​ព្រះពុទ្ធ​សាសនា​ផង​ដែរ​។ ដូច​ជា​ព្រះ​វិហារ​ថ្មី​វត្ត​រុក្ខា​បុប្ផា​ព្រៃ​ស្អាត ហៅ​វត្ត​អន្លង់​ក្រាញ់ ដែល​ប្រារព្ធ​ពី​ធី​បញ្ចុះ​ខណ្ឌសីមា​នា​ពេល​នេះ ជា​សក្ខីភាព​ដែល​បាន​មក​ពី​សុខ​សន្តិភាព​។ ដូចនេះ​យើង​ត្រូវ​រួម​គ្នា​ថែរក្សា​ការពារ​សន្តិភាព​ដែល​កម្ពុជា ទទួល​បាន​ក្រោម​ន​យោ​យ​បាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នេះ ឲ្យ​បាន​គង់វង្ស និង​ស្ថិតស្ថេរ​ជា​និរន្ត​ដើម្បី​បន្ត​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​ទទួល​បានការ​រីក​ចម្រើន​ថ្មី​ៗ​បន្ថែម​ទៀត​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក ជា ចាន់​តូ រំលឹក​ប្រជាជន​យើង​ថា ៖ គ្មាន​សេចក្ដី​ស្ងប់​ណា​ជាង​សេចក្ដីសុខ​ទេ ហើយ​ក៏​គ្មាន​សេចក្ដីសុខ​ណា​ប្រសើរ​ជាង​ការ​រស់នៅ​ក្រោយ​ដំបូល​នៃ​សន្តិភាព​នោះ​ដែរ​។

សូម​ជម្រាប​ជូន​ថា ៖ តាម​ការ​បញ្ជាក់​ពី​លោក ណែ​ត សារី អភិបាលស្រុក​ស្ទោង​បាន​ឲ្យ​ដឹង​ថា ៖ វត្ត​រុក្ខា​បុប្ផា​ព្រៃ​ស្អាត ហៅ​វត្ត​អន្លង់​ក្រាញ ដែល​ប្រារព្ធ​ពី​ធី​បញ្ចុះ​ខណ្ឌសីមា​នា​ថ្ងៃនេះ​ស្ថិត​នៅ​ភូមិ​អន្លង់​ក្រាញ់ ឃុំ​ពពក ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ ព្រះ​វិហារ​នេះ​បាន​ផ្ដួច​ផ្ដើមកសាង​នៅ​ក្នុង​ឆ្នាំ​២០១៣ ក្រោម​ការ​ដឹកនាំ​កសាង​ដោយ​ព្រះ​សុធម្ម​ប្បញ្ញា ណិ​ប អ៊ា​ន និង​លោក ជា ចាន់​តូ និង​លោក​ជំទាវ ខៀវ ស៊ី​ណា ដោយ​សាងសង់​ពី​ថ្ម​ទំហំ​១២​ម៉ែត្រ​គុណ ២៤​ម៉ែត្រ និង​មានកំ​ពស់​២៨​ម៉ែត្រ​ដែរ ចំណាយ​ទឹកប្រាក់​សរុប​អស់​ចំនួន​ជិត​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ក្រោម​កម្លាំង​មហា​សាមគ្គី​របស់​សប្បុរសជន​ជិត​ឆ្ងាយ ក្នុង​នោះ​លោក ជា ចាន់​តូ និង​លោក​ជំទាវ ខៀវ ស៊ី​ណា ចូលរួម​បច្ច័យ​ចាប់ផ្ដើម​ក្នុង​ការ​កសាង​ចំនួន​១១ ២០០​ដុល្លារ​អា​មេ​រិ​ក និង​ប្រាក់​រៀល ១០​លាន​រៀល​។

នៅ​ក្នុង​ឱកាស​នោះ ដើម្បី​បន្ត​កសាង​សមិទ្ធផល​ថ្មី​ៗ​ក្នុង​វត្ត​ទៀត លោក ជា ចាន់​តូ​បាន​ឧបត្ថម្ភ​បច្ច័យ​ចំនួន​៤០​លាន​រៀល​ដល់​វត្ត​វត្ត​រុក្ខា​បុប្ផា​ព្រៃ​ស្អាត ហៅ​វត្ត​អន្លង់​ក្រាញ់​, វត្ត​ពពក​១០​លាន​រៀល​, វត្ត​ស្រែ​ក្រសាំង​១០​លាន​រៀល និង​វត្ត​១០​លាន​ទៀត​ដល់​ពោធិ​ដំណាក់ និង​បាន​នាំ​យក​អំណោយ​មួយ​ចំនួន​មាន​ថវិកា​ក្រណាត់​ស សារុង សៀវភៅ ប៊ិ​ច និង​ខ្មៅ​ដៃ​ចែក​ជូន​ដល់​លោក​យាយ លោកតា លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ដែល​បាន​ចូលរួម​ផង​ដែរ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ