ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​អាហារូបករណ៍ ជីប ម៉ុង ជំនាន់​ទី​៣ ធ្វើ​ទស្សនកិច្ច​សិក្សា​ពី​ពាណិជ្ជកម្ម ជីប ម៉ុង រយៈពេល​ពីរ​ថ្ងៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុមហ៊ុន ជីប ម៉ុង បាន​រៀបចំ​កម្មវិធី​ទស្សនកិច្ច​សិក្សា​សម្រាប់​និស្សិត​អាហារូបករណ៍ ជីប ម៉ុង ជំនាន់​ទី​៣ ចំនួន​២២​រូប បាន​សិក្សា​ស្វែង​យល់​កាន់តែ​ច្បាស់​ពី​ទស្សនវិស័យ ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន…

ក្រុមហ៊ុន ជីប ម៉ុង បាន​រៀបចំ​កម្មវិធី​ទស្សនកិច្ច​សិក្សា​សម្រាប់​និស្សិត​អាហារូបករណ៍ ជីប ម៉ុង ជំនាន់​ទី​៣ ចំនួន​២២​រូប បាន​សិក្សា​ស្វែង​យល់​កាន់តែ​ច្បាស់​ពី​ទស្សនវិស័យ ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន ជីប ម៉ុង រយៈពេល​ពីរ​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកំពត​កាលពី​ចុង​ស​ប្តា​ហ៍​នេះ​។

ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ និស្សិត​អាហា​រូ​ករ​ណ៍ ជីប ម៉ុង ទាំងអស់​បាន​ស្វែង​យល់​ពី​ពាណិជ្ជ​កម្ម​របស់​ក្រុមហ៊ុន ជីប ម៉ុង រួម​មានការ​អភិវឌ្ឍ​លំនៅ​ឋាន​របស់​ក្រុមហ៊ុន ជីប ម៉ុង លែ​ន ការ​បង្កើត​ផ្សារ​ទំនើប​របស់​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល ការ​ផលិតកម្ម​ក្បឿង និង​ទុយោ​របស់​ក្រុម​ហ៊ុន ជីប ម៉ុង អ៊ី​ន​ដា​ស្ទ្រី​ស៍ និង​ការ​ផលិត​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន ជីប ម៉ុង អ៊ិ​ន​ស៊ី ផង​ដែរ​។

និស្សិត​អាហារូបករណ៍ ជីប ម៉ុង ជំនាន់​ទី​៣ ឡាយ ជា​វិទូ បាន​បញ្ជាក់​ថា «​សកម្មភាព​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​ជាងគេ​នោះ គឺ​ការ​ទស្សនា​នៅ​រោងចក្រ​ផលិត​ស៊ីម៉ងត៍​។ ខ្ញុំ​បានឃើញ​គ្រឿងចក្រ​ដ៏​ធំ ក៏​ដូច​ជាស​ង្វា​ក់​ផលិតកម្ម​ដ៏​ទំនើប​។ ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ដែល​ប្រទេស​កម្ពុជា​យើង​អាច​ផលិត​ស៊ីម៉ងត៍​បាន​ដោយ​ខ្លួនឯង​»​។

ស្រ​ដៀង​គ្នា​នេះ​ដែរ និស្សិត​អាហារូបករណ៍​ផ្នែក​ស្ថាបត្យកម្ម មេ សុគន្ធ​ឡា​នី​តា យល់​ឃើញ​ថា ដំណើរ​​ទស្សនកិច្ច​សិក្សា​នេះ ពិតជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​និស្សិត​ដែល​កំពុង​សិ​ស្សា​ជំនាញ​ស្ថាបត្យកម្ម ពីព្រោះ​ក្រៅពី​ទស្សនា​ផ្ទះ​គំរូ គេ​ក៏​បាន​ទៅ​ទស្សនា​គ្រឿង​បង្គំ​នៃ​សំណង់ ដែល​ជួយ​ជំរុញ​ឲ្យ​និស្សិត​ទាំង​អស់នោះ​ចេះ​ដឹង​បន្ថែម​ទាក់ទង​នឹង​វិស័យ​មួយ​នេះ​។

ក្រៅពី​ដំណើរ​ស្វែង​យល់​ពី​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន ជីប ម៉ុង និស្សិត​អាហារូបករណ៍ ជីប ម៉ុង ក៏​ទទួល​បាន​វគ្គ​បណ្តុះបណ្តាល​សម​ត្ថិ​ភាព​ផ្សេង​ៗ ដែល​រៀបចំ​យ៉ាង​ពិសេស​សម្រាប់​និស្សិត​អាហា​រូបករណ៍ និង​ចូលរួម​សកម្មភាព​សង្គម​ផ្សេង​ទៀត ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន ជីប ម៉ុង​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ