ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់ថា ​បើ​​​ញ៉ាំ​ទឹក​មិន​គ្រប់​គ្រាន់​ទេ​​ បញ្ហា​៤​នេះ​នឹង​​កើតឡើង​ចំពោះ​អ្នក

4 ឆ្នាំ មុន

នៅ​លើ​ផែនដី​យើង​នេះ​គឺ​មានទឹក​ប្រហែលជា ៧១​ភាគរយ​។ សម្រាប់​រាង​កាយ​មនុស្ស​យើង​វិញ​ផ្សំ​ឡើង​ដោយ​ជាតិ​ទឹក​ប្រហែល ៦០​ភាគរយ​ដែរ ហើយ​ប្រហែលជា ៩០​ភាក​រយ​នៃ​ទម្ងន់​ខ្លួន​យើង​គឺ​ចេញពី​ទឹកតែ​ម្តង​។ ដូច្នេះ​ហើយ​ទឹក​ពិតជា​សំខាន់​ណាស់​សម្រាប់​រាង​កាយ ហើយ​ការ​រស់នៅ​ដោយ​គ្មាន​ទឹក​ញ៉ាំ​ពិតជា​ពិបាក​នឹង​ទៅ​រួច​ណាស់​បើសិនជា​កើតឡើង​រយៈពេល​យូរ​។ ចំនួន​ជាតិ​ទឹក​ដែល​រាង​កាយ​ត្រូវការ​គឺ​អាស្រ័យ​ទៅ​តាម​កត្តា​ជា​ច្រើន​ដូច​ជា របៀប​រស់នៅ…

នៅ​លើ​ផែនដី​យើង​នេះ​គឺ​មានទឹក​ប្រហែលជា ៧១​ភាគរយ​។ សម្រាប់​រាង​កាយ​មនុស្ស​យើង​វិញ​ផ្សំ​ឡើង​ដោយ​ជាតិ​ទឹក​ប្រហែល ៦០​ភាគរយ​ដែរ ហើយ​ប្រហែលជា ៩០​ភាក​រយ​នៃ​ទម្ងន់​ខ្លួន​យើង​គឺ​ចេញពី​ទឹកតែ​ម្តង​។ ដូច្នេះ​ហើយ​ទឹក​ពិតជា​សំខាន់​ណាស់​សម្រាប់​រាង​កាយ ហើយ​ការ​រស់នៅ​ដោយ​គ្មាន​ទឹក​ញ៉ាំ​ពិតជា​ពិបាក​នឹង​ទៅ​រួច​ណាស់​បើសិនជា​កើតឡើង​រយៈពេល​យូរ​។

ចំនួន​ជាតិ​ទឹក​ដែល​រាង​កាយ​ត្រូវការ​គឺ​អាស្រ័យ​ទៅ​តាម​កត្តា​ជា​ច្រើន​ដូច​ជា របៀប​រស់នៅ អាយុ ភេទ និង​ផ្សេង​ទៀត​។ ប៉ុន្តែ​ការ​ដែល​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​ជា​ច្រើន​ក្នុង​រាង​កាយ​មនុស្ស​យើង​។ ដូច្នេះ​តើ​មាន​អ្វី​កើតឡើង​ខ្លះទៅ​ចំពោះ​រាង​កាយ​យើង​បើសិនជា​រាង​កាយ​មិន​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​នោះ?

១-ខួរក្បាល ៖ ខណៈ​ពេល​ដែល​មាន​ទិន្នន័យ​តិចតួច​ថា ការ​ខ្សោះ​ជាតិ​ទឹក​អាច​ប៉ះពាល់​ដល់​ខួរក្បាល​មនុស្ស​ដែរ​នៅ​ពេល​អ្នក​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន ដោយ​ខួរក្បាល​នឹង​ថយ​ចុះ​ជាតិ​ទឹក​របស់​វា​។ រឿង​នេះ​នឹង​បន្ថយ​មុខងារ​ខយរ​ក្បាល និង​ថាមពល​របស់​កោសិកា​ខួរក្បាល​បណ្តោះអាសន្ន​។ ការ​ខ្សោះ​ជាតិ​ទឹក​ក៏​អាច​ប៉ះពាល់​ដល់​អារម្មណ៍ និង​បន្ថយ​ការ​យកចិត្តទុកដាក់ ការ​ចង​ចាំ និង​សកម្មភាព​ដែល​រាង​កាយ​ត្រូវធ្វើ​តែ​ម្តង​។

២-តម្រងនោម ៖ តម្រងនោម​គឺជា​សរីរាង្គ​ដែល​ទទួលខុសត្រូវ​ក្នុង​ការ​ច្រោះ​ជាតិពុល​ចេញពី​រាង​កាយ​ជា​ទម្រ​ង​ទឹកនោម​។ យើង​ដឹង​ហើយ​ថា ទឹកនោម​រង​ការ​ប៉ះពាល់​យ៉ាង​គួរ​ឲ្យ​កត់​ស​ម្កាល់​តាម​រយៈ​ការ​ញ៉ាំ​ទឹក​តិចតួច​។ នៅ​ពេល​អ្នក​បាត់បង់​ជាតិ​ទឹក​ក្នុង​រាង​កាយ ដោយ​មិន​បាន​ញ៉ាំ​ទឹក​ទៀត​នោះ កោសិកា​ក្នុង​តម្រងនោម​នឹង​ទាញ​ជាតិ​ទឹក​ពី​រាង​កាយ​វិញ​។ ដូច្នេះ​រាង​កាយ​នឹង​ផលិត​ទឹកនោម​កាន់តែ​តិច តែ​ជាតិពុល​នឹង​កើនឡើង​ក្នុង​រាង​កាយ​វិញ​។

៣-បេះដូង ៖ ធាតុ​រាវ​ទាំងអស់​ដែល​មាន​ក្នុង​រាង​កាយ​ត្រូវ​រង​ការ​ប៉ះពាល់​ដល់​ចំនួន​ជាតិ​ទឹក​ដែល​អ្នក​ញ៉ាំ ហើយ​ឈាម​របស់​យើង​ក៏​មិន​ខុស​គ្នា​ដែរ​។ នៅ​ពេល​រាង​កាយ​អ្នក​ខ្សោះ​ជាតិ​ទឹក ជាតិ​ទឹក​ដែល​មាន​ក្នុង​ឈាម​នឹង​ថយ​ចុះ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ឈាម​ទៅ​ខាប់​ទៅ​ៗ​។ រឿង​នេះ​នឹង​ផ្តល់​ភាព​ពិបាក​ខ្លាំង​ដល់​ប្រព័ន្ធ​បេះដូង​សរសៃឈាម ក្នុង​ការ​ច្របាច់​ឈាម​ទៅ​សព្វ​រាង​កាយ​។ ការ​ដែល​មាន​សម្ពាធ​បន្ថែម​ទៅ​លើ​ប្រព័ន្ធ​បេះដូង​សរសៃឈាម​នឹង​ធ្វើ​ឲ្យ​ចង្វាក់បេះដូង​កើនឡើង ព្រមទាំង​លើស​សម្ពាធ​ឈាម​ទៀត​។ ការ​ដែល​លើស​សម្ពាធ​ឈាម​យូរ នឹង​ធ្វើ​ឲ្យ​កើត​ជំងឺ​បេះដូង​ជា​ច្រើន​ដូច​ជា កាំ​ង​បេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល​ថែម​ទៀត​។

៤-ផ្សេង​ៗ​ទៀត​នៃ​រាង​កាយ ៖ ការ​ដែល​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ក៏​អាច​ប៉ះពាល់​ដល់​កោសិកា​ផ្សេង​ៗ​ទៀត​នៃ​រាង​កាយ​ដែរ​។ កោសិកា​នឹង​រួច​ស្វិត ហើយ​មិន​អាច​ធ្វើការ​របស់​វា​បាន​ល្អ​ឡើង​។ ការ​ខ្សោះ​ជាតិ​ទឹក​ក៏​អាច​ប៉ះពាល់​ទៅ​លើ​សមត្ថភាព​របស់​រាង​កាយ​ក្នុង​ការ​គ្រប់គ្រង​សីតុណ្ហភាព និង​បណ្តាល​ឲ្យ​ក្តៅខ្លួន​ថែម​ទៀត (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ