ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​១​ថ្ងៃ​២​ដង​នាំ​គ្នា​ចុះ​ពន្លត់​​កុំ​ឱ្យ​​រាលដាល​ដល់​ឧទ្យាន​ជាតិ​កែប


ខេត្ត​កែប ៖ អាជ្ញាធរ​ខេត្ត​កែប​រួម​មាន​នគរបាល​ស្នងការដ្ឋាន​ខេត្ត​កែប​និង​កងកំលាំង​កងរាជអាវុធហត្ថ​ខេត្ត​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៣ កុម្ភៈ បាន​ជួយ​អន្តរាគមន៍​ពន្លត់ភ្លើង​ឆេះ​ព្រៃធំ​មួយ​នៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ។ ករណី​ភ្លើង​ឆេះ​ព្រៃ​ក្នុង​មួយ​ថ្ងៃ​ឆេះ​២​ដង​នេះ​ក៏​មាន​លោក​កែន ស​ត្ថា អភិបាលខេត្ត​កែប​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ពន្លត់ មិន​អោយ​ឆេះ​រាលដាល​បន្ត​ចូល​ក្នុង​ឧ​ស្យា​ន​ជាតិ​កែប​នោះ​ទេ​។

លោក​វរសេនីយ៍ទោ​ជុន ទិ​ត្យ ប្រធាន​ការិយាល័យ​នគរបាល​ពន្លត់​អគ្គិភ័យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​បាន​និយាយ​ប្រាប់​អោយ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ ថា នៅ​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៣ កុម្ភៈ មាន​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្នុង​សង្កាត់​មួយ​ក្នុង​ក្រុងកែប ។

លោក​វរសេនីយ៍ទោ​ជុន ទិ​ត្យ បាន​និយាយ​ថា ការឆេះ​​ព្រៃ​នេះ​ក្នុង​មួយ​ថ្ងៃ​២​ដង​នេះ​កំលាំង​សមត្ថកិច្ច​មាន​នគរបាល​និង​កងរាជអាវុធហត្ថ​និង​មន្ត្រី​បរិស្ថាន​បាន​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង​ចេញ​មក​ជួយ​អន្តរាគមន៍​ដោយ​មិន​អោយ​ភ្លើង​ឆេះ​បន្ត​ទៅ​ក្នុង​ឧ​ស្យា​ន​ជាតិ​នោះ​ទេ ។

លោក​អុឹម បញ្ញា​រិ​ទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កែប​ក៍បាន​ប្រាប់​អោយ​ដឹងផង​ដែរ​ពាក់​ពន្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​នៅ​សង្កាត់​ព្រៃធំ ។ លោក​បាន​និយាយ​ថា ភ្លើង​ចាប់ផ្តើម​ឆេះ​ព្រៃ​នៅ​វេលា​ម៉ោងជាង​១​រសៀល​ថ្ងៃ​ទី​២៣ កុម្ភៈ ប៉ុន្តែ​នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ដដែល​នោះ​យើង គ្រប់គ្រង​ស្ថានការណ៍​បាន តែ​នៅ​វេលា​ម៉ោង​ល្ងាច​ដដែល​នោះ​ភ្លើង​ចាប់ផ្ដើម​ឆេះ​បន្ត​ទៀត​លុះ​ម៉ោង​ជិត​៨​យប់​ទើប​ភ្លើង​ឆេះ​ព្រៃ​ទាំងនោះ​ត្រូវ​បាន​ពន្លត់​អស់​ទៅ​វិញ​។

លោក​អុឹម បញ្ញា​រិ​ទ្ធ និយាយ​ថា ភ្លើង​ឆេះ​ព្រៃ​ក្នុង​ដី​ឡូត៍ ហើយ​ដី​ឡូ​ត៍សំបូ​ទៅ​ដោយ​ព្រៃ តែ​ម្ចាស់​មិនដឹង​នៅឯណា​ទេ ។ លោក​បាន​បន្ត​ថា ការ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ មាន​ផ្ទៃដី​ជាង​១០​ហិ​កតា ប៉ុន្តែ​យើង​មិន​គិត​ថា ទោះជា​ដី​ឡូ​តិ៍​គ្មាន​ម្ចាស់​ក៏ដោយ ក៏​អាជ្ញាធរ​ខិតខំ​ប្រឹងប្រែង​ជួយ​ពន្លត់​អោយ​ខាង​តែ​បាន​មិន​ឱ្យ​ឆេះ​រាលដាល​ចូល​ទៅ​ក្នុង​ព្រៃ​ឧ​ស្យា​ន​ជាតិ​បាន​ឡើយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ