ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​អំពាវនាវ​អ្នក​ចូល​ចិត្ត​ធ្វើ​ទេសចរណ៍​នៅ​ក្រៅប្រទេស​ងាក​មក​ធ្វើ​ទេសចរណ៍​ក្នុងស្រុក​វិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឲ្យ​ស្គាល់​កន្លែង​ទេសចរណ៍​ក្នុងស្រុក​ឲ្យ​អស់​ប្រមុខ​រាជរដ្ឋាភិបាល​បាន​អំពាវនាវ​ដល់​អ្នក​ដែល​ចូល​ចិត្ត​ធ្វើ​ទេសចរណ៍​នៅ​ក្រៅប្រទេស​ងាក​មក​ធ្វើ​ទេសចរណ៍​ក្នុងស្រុក​វិញ ។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ សម្តេច​បញ្ជាក់​ថា ៖«​ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​បើ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ខេត្តសៀមរាប…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឲ្យ​ស្គាល់​កន្លែង​ទេសចរណ៍​ក្នុងស្រុក​ឲ្យ​អស់​ប្រមុខ​រាជរដ្ឋាភិបាល​បាន​អំពាវនាវ​ដល់​អ្នក​ដែល​ចូល​ចិត្ត​ធ្វើ​ទេសចរណ៍​នៅ​ក្រៅប្រទេស​ងាក​មក​ធ្វើ​ទេសចរណ៍​ក្នុងស្រុក​វិញ ។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ សម្តេច​បញ្ជាក់​ថា ៖«​ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​បើ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ខេត្តសៀមរាប ដើម្បី​ឲ្យ​ខេត្តសៀមរាប​អាច​ទទួល​បាន​ភ្ញៀវ​ទេចរ​ក្នុងស្រុក​របស់​យើង​ផង​ដែរ ។ ជួនកាល​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ទើប​ការ​ប្រជុំ នៅ​សៀ​បរាម​តែ​ម្តង ដើម្បី​សណ្ឋាគារ ឬ​ផ្ទះសំណាក់​ទទួល​បាន​ភ្ញៀវ​ទេចរ​ផង​ដែរ​» ។

សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា សម្រាប់​អ្នកធ្វើការ​ខាង​វិស័យ​ទេសចរណ៍​ទៅ​បរទេស មួយ​ចំនួន​បាន​ផ្អាក​ជើងហោះហើរ ដោយសារ​ជំងឺ​កូ​វី​ដ​នៅ​តាម​ប្រទេស​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ប្រុង​ប្រយ័ត្ន ដូច្នេះ​សុំ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ទៅ​ក្រៅប្រទេស​ក្នុង​មួយ​ឆ្នាំ​ជាង​១​លាន​នាក់​បក​មក​រិះរក​ការ​ធ្វើ​ដំណើរ​ក្នុងស្រុក​យើង​វិញ​ទៅ​កាន់​តំបន់​ទេសចរណ៍​នានា​វិញ ក្នុង​នោះ​ខេត្តសៀមរាប និង​ព្រះ​សីហ​នុ ដើម្បី​សន្សំ​រូបិយប័ណ្ណ និង​ស្គាល់​ប្រទេស​ខ្លួន​បាន​ច្បាស់លាស់​ផង ។

សម្តេច​ថា​៖«​នេះ​ជា​ការ​អំពាវនាវ​របស់ខ្ញុំ ដើម្បី​ជួយ​ស្រោចស្រង់​វិស័យ​ទេសចរណ៍​របស់​យើង តាម​រយៈ​នៃ​ការ​ធ្លាក់​ចុះ​នៃ​ទេសចរណ៍​បរទេស ប៉ុន្តែ​ទេសចរណ៍​ក្នុងស្រុក​មាន​កំណើន​តាម​វិស័យ​សណ្ឋាគារ និង​ម្ចាស់ផ្ទះ​សំណាក់ ។ ខ្ញុំ​ក៏​សុំ​អំពាវនាវ​ដល់​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ធ្វើការ​បន្ធូរ​បន្ថយថ្លៃ តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​ជាង​ទុក​បន្ទប់​ចោល ។ អី​ញ្ចឹ​ង​ទេ​ឧទាហរណ៍ តម្លៃ​៥០​ដុល្លារ​ក្នុង​មួយ​បន្ទប់ ក្នុង​មួយ​ថ្ងៃ​ចុះ​មក​ត្រឹម​៣០ ឬ​២៥​ដុល្លារ គឺ​សម​ហេតុ​សម​ផល​ហើយ​» ។

សម្តេច​បន្ថែម​ថា បើសិន​បន្ទប់​ឡើងថ្លៃ​ហើយ​គ្មាន​ទៅ​ជួយ​ដេក​នោះ​ជា​សិទ្ធិ​របស់​គេ ព្រោះ​យើង​មិន​អាច​ចាប់បង្ខំ​អ្នក​ណា​បាន​នោះ​ទេ ។ គឺ​លើកលែងតែ​រដ្ឋាភិបាល​មួយ​ប៉ុណ្ណោះ ដែល​មាន​លទ្ធភាព​បើក​កិច្ចប្រជុំ​ទីនោះ ហើយ​សមាជិក​រាជរដ្ឋាភិបាល​នឹង​ទៅ​ទីនោះ ។ ជាមួយ​គ្នា​នោះ​ដែរ​ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​បង្កើត​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ផ្លុ​វ​គោក ផ្លូវទឹក និង​ផ្លូវអាកាស ជា​ពិសេស​នោះ​ជាមួយ​ប្រទេស​ជិតខាង​ដូច​ជា បាំង​កក -​សៀ​បរាម ហូ​ជី​មិ​ញ​- សៀមរាប ពិសេស​នោះ​តាម​រយៈ​រថយន្ត​ផ្ទាល់ខ្លួន ដោយ​ដោះស្រាយ​នូវ​ប្រសិទ្ធភាព​ដែល​ជា​បញ្ហា​ប្រឈម​ដែល​កើតឡើង​ក្នុង​នោះ​ការ​ឆ្លងកាត់​ព្រំដែន និង​បញ្ហា​ពាក់ព័ន្ធ​ដ៏​ទៀត​ទេ ។

ប្រមុខ​រដ្ឋាភិបាល​បាន​អះអាង​នឹង​ធ្វើ​យ៉ាងណា​ខិតខំ​ទាក់ទាញ​ឲ្យ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​នៅ​អង្គរវត្ត ។ ក្នុង​ឱកាស​នោះ​ដែរ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​មាន​ឲ្យ​មានការ​កាត់​បន្ថយ​ចំនួន មន្ត្រីរាជការ ទៅ​ចូលរួម​ប្រជុំ​នៅ​ក្រៅប្រទេស ដើម្បី​សន្សំ​ថវិកា ។ ជាង​នេះ​ត្រូវ​មានការ​បើក​កិច្ចប្រជុំ​នៅ​តាម​បណ្តា​ខេត្ត ពិសេស​នោះ​នៅ​ខេត្ត​សៀ​បរាម និង​ខេត្ត​ព្រះ​សីហ​នុ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ