ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​មួយ​រូប​មាន​ទម្លាប់​គេង​ដ៏​ចម្លែក !

4 ឆ្នាំ មុន

លោក​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark Cuban) ជា​វិនិយោគិន​ដ៏​ល្បីឈ្មោះ​លើ​កម្មវិធី Shark Tank ក្នុង​សហរដ្ឋអាមេរិក ហើយ​បច្ចុប្បន្ន​នេះ…

លោក​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark Cuban) ជា​វិនិយោគិន​ដ៏​ល្បីឈ្មោះ​លើ​កម្មវិធី Shark Tank ក្នុង​សហរដ្ឋអាមេរិក ហើយ​បច្ចុប្បន្ន​នេះ លោក​គួរតែ​មានជីវិត​មួយ​ដែល​អនុញ្ញាត​ឲ្យ​លោក​ចូល​ដំណេក​បាន​គ្រប់គ្រាន់​ហើយ ។

លោក​បាន​ចែករំលែក​លើ Twitter របស់​លោក​កាលពី​ស​ប្តា​ហ៍​មុន​ថា លោក​ចូល​ដំណេក​បាន​ប្រមាណ ៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​លោក​ចូល​ចិត្ត​ស​ម្រា​ន​មួយ​ភ្លែត​ៗ​ជា​រៀងរាល់ថ្ងៃ​ចុង​ស​ប្តា​ហ៍​ដែល​លោក​អាច​សម្រាក​បាន ។

កាលពី​ឆ្នាំ ២០១៧ លោក​ធ្លាប់​បាន​ចែករំលែក​ថា​លោក​ចូល​ចិត្ត​មើល​រឿង​ភាគ Law & Order ដើម្បី​សម្រាក​ខួរក្បាល​មុន​ពេល​ចូល​ដំណេក ។ លោក​បាន​បន្ថែម​ថា​វា​ជា​ការ​រំខាន​មួយ​ព្រោះ​លោក​គិតតែ​ពី​ការងារ​គ្រប់ពេលវេលា ដូច្នេះ​លោក​ក៏​បើក​ទូរទស្សន៍​ដើម្បី​បញ្ឈប់​ខ្លួនឯង​កុំ​ឲ្យ​គិត​ទៀត ។ ដើម្បី​តាមដាន​ការ​ចូល​ដំណេក​របស់​លោក មហាសេដ្ឋី​ខាងលើ​ប្រើ​កម្មវិធី​ក្នុង​ទូរស័ព្ទ​ដើម្បី​កត់ត្រា​ទុក ។ ជាមួយ​គ្នា​នេះ​ដែរ លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ក៏​ជា​បុគ្គល​ដែល​ឲ្យ​តម្លៃ​ខ្ពស់​លើ​ការ​ចូល​ដំណេក​ដែរ ។ លោក​ចូល​ដំណេក​យ៉ាងតិច​ណាស​ក៏​បាន ៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ពេល​ដែល​លោក​ចាប់ផ្តើម​ក្រុមហ៊ុន​ដំបូង លោក​ពិតជា​ឧស្សាហ៍​ធ្វើការ​ដល់​ភ្លឺ​ណាស់ ។

លោក​ធ្លាប់​បាន​ចែករំលែក​កាលពី​ខែធ្នូ​ឆ្នាំ​មុន​ថា «​ខ្ញុំ​បាន​ប្រទះ​ឃើញ​ថា​ការ​ធ្វើការ​ដល់​ភ្លឺ​របស់ខ្ញុំ រួម​ជាមួយនឹង​ការ​ដែល​ខ្ញុំ​មិន​អាច​ចូល​ដំណេក​បាន ៨​ម៉ោង​គ្រប់​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​» ។ លើស​ពី​នេះ​ទៅ​ទៀត លោក ហ្គេ​ត​ស៍ ចូល​ចិត្តការ​សម្រាន្ត​លេង​នៅ​ថ្ងៃត្រង់​ផង​ដែរ ។

ចំណែកឯ​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជា​បុរស​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក​ក៏​យល់​ស្រប​ទៅ​នឹង​មហាសេដ្ឋី​ទាំង​ពី ឬ​ខាងលើ​ដែរ​ដោយ​លោក​ព្យាយាម​ចូល​ដំណេក​ឲ្យ​បាន​គ្រប់ ៨​ម៉ោង​ជា​រៀងរាល់ថ្ងៃ​ព្រោះ​វា​ពេល​គ្រប់គ្រាន់​ដែល​អនុញ្ញាត​ឲ្យ​លោក​មាន​អារម្មណ៍​ថា​ខ្លួន​មាន​កម្លាំង និង​រំភើបចិត្ត​ក្នុង​ការ​ទៅ​ធ្វើការ ។

បុគ្គល​ដែល​តែងតែ​ចូល​ដំណេក​បាន​ពី ៧​ទៅ ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ភាគច្រើន​អាច​ធ្វើការ​បាន​ដោយ​មាន​ប្រសិទ្ធិ​ភាព​ជាង​មនុស្ស​ដែល​ចូល​ដំណេក​បាន​តិច​ជាង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ