ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ សីឡា​លី​ន ជិត​ក្លាយជា​នគរបាល​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង សុខ សីឡា​លី​ន បាន​សម្តែង​ក្តី​សប្បាយ​រីករាយ ក្នុង​ពេល​ដែល​នាង​ប្រលង​ជាប់​ជា​ស្ថាពរ​នូវ​ក្រប​ខណ្ឌ​មន្ត្រី​នគរបាល​ជាតិ ។ ការ​ប្រឡង​នេះ​កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង សុខ សីឡា​លី​ន បាន​សម្តែង​ក្តី​សប្បាយ​រីករាយ ក្នុង​ពេល​ដែល​នាង​ប្រលង​ជាប់​ជា​ស្ថាពរ​នូវ​ក្រប​ខណ្ឌ​មន្ត្រី​នគរបាល​ជាតិ ។ ការ​ប្រឡង​នេះ​កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៩ និង​ប្រកាស​លទ្ធផល​កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ ឆ្នាំ​២០២០ ។

សុខ សីឡា​លី​ន បាន​សម្រេច​បំណង​ធំ​មួយ​សម្រាប់​ខ្លួនឯង ពិសេស​បាន​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​សប្បាយ​ចិត្ត និង​មាន​មោទនភាព ដោយ​តារាចម្រៀង​ស្រី​សម្បុរ​ខ្មៅ​ស្រអែម​រូប​នេះ បាន​ទទួលលទ្ធផល​ល្អ​ជាទី​គាប់ចិត្ត​ក្នុង​ការ​ប្រឡង​ចូល​ក្រប​ខណ្ឌ​រដ្ឋ ជាប់​ជា​មន្ត្រី​នគរបាល​ជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ។ នេះ​អាច​ចាត់​ទុក​ថា ជា​លទ្ធផល​មួយ​ដ៏​វិសេសវិសាល​សម្រាប់ សុខ សីឡា​លី​ន ក៏​ដូច​ជា​ប៉ា​ម៉ាក់​របស់​នាង ។

បន្ទាប់​ពី​តារាចម្រៀង​សុខ សីឡា​លី​ន បាន​បង្ហោះ​ដំណឹង​ដ៏​រីករាយ​នេះ គេ​ឃើញ​ថា​មាន​បណ្តា​អ្នកគាំទ្រ បាន​ចែកចាយ​ព័ត៌មាន​របស់​នាង​ពាសពេញ​បណ្តាញ​សង្គម ព្រមទាំង​ពោល​ពាក្យ​សរសើរ​មិន​ដាច់​ពី​មាត់​ចំពោះ​សមត្ថភាព​ដ៏​ពូកែ​របស់​នាង​ដែល​ប្រឡង​ជាប់​នៅ​លេខ​រៀង​លើ​គេ​តែ​ម្ដង ។

ជា​ការ​កត់សម្គាល់​មួយ​រយៈ​ចុង​ក្រោយ​នេះ ក្រៅពី​ប្រឡង​ជាប់​មន្ត្រី​ក្រប​ខណ្ឌ​នគរបាល​ជាតិ​សុខ សីឡា​លី​ន ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ផង​ដែរ​នៅ​ក្នុង​អាជីព​ចម្រៀង​របស់​នាង ដោយ​នាង​បាន​ចេញ​បទ​ចម្រៀង​ក្នុង​ផលិតកម្ម​ហង្ស​មាស​ជា​បន្តបន្ទាប់។

ជា​ពិសេស​នាង​ត្រូវ​បាន​ហង្ស​មាស​ផ្តល់​ឱកាស​ឲ្យ​នាង​ធ្វើ​ជា​គណៈកម្មការ​កាត់សេចក្តី​ក្នុង​កម្មវិធី​លំដាប់​ពី​ភព​លោក X-Factor Cambodia រដូវ​កាល​ទី​១ ដែល​បាន​ជ្រោង​តារា​រូប​នេះ​ឲ្យ​កាន់តែ​មាន​ប្រជាប្រិយ​មិត្តភាព និង​មាន​អ្នក​ស្គាល់​នាង​កាន់តែ​ច្រើន​ឡើង ។

យ៉ាងណា​ភាព​ជោគជ័យ​ដែល​នាង​បាន​ទទួល​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ក៏​ដោយ ប៉ុន្តែ​មក​ទល់​ពេល​នេះ​សុខ សីឡា​លី​ន ហាក់​នៅ​មិន​ទាន់​បាន​បញ្ចេញ​នូវ​អត្តសញ្ញាណ​គូស្នេហ៍​របស់​នាង​ណាមួយ​នៅឡើយ បើ​ទោះបីជា​បច្ចុប្បន្ន​នាង​មាន​វ័យ​កាន់តែ​ជ្រេ​បន្តិច​ក៏​ដោយ ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ