ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ រហូត​មក​ដល់​ពេល​នេះ​គ្មាន​ជនជាតិ​ខ្មែរ​ឆ្លង​ជំងឺ​កូ​វី​ដ (COVID-19) ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ជា​ថ្មី រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ជនជាតិ​ខ្មែរ​ម្នាក់​ឆ្លង​ជំងឺ​កូ​វី​ដ (COVID-19)​នោះ​ទេ ។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ជា​ថ្មី រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ជនជាតិ​ខ្មែរ​ម្នាក់​ឆ្លង​ជំងឺ​កូ​វី​ដ (COVID-19)​នោះ​ទេ ។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ​នេះ នៅ​វិមាន​សន្តិភាព សម្តេច​តេ​ជោ បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់ ឆ្លង​ជំងឺ​កូ​វី​ដ​ថ្មី (COVID-19) ទេ ។

អី​ញ្ចឹ​ង​លំហ​សម្រាប់​ភ្ញៀ​ង​ទេសចរ​មក​កម្ពុជា នៅ​តែ​ទុកចិត្ត ។ អី​ញ្ចឹ​ង​ករណី​ម៉ា​ឡេ​ស៊ី​បាន​ប្រកាស​ថា ស្ត្រី​ជនជាតិ​អា​មេ​រិ​ក​កាំ​ង​ម្នាក់​គ្មាន​រោគ​សញ្ញា​ទាក់ទិន​នឹង​រោគ​កូ​វី​ដ ១៩ ហើយ​អា​មេ​រិ​ក​ក៏​បាន​បញ្ជាក់​ថា ស្ត្រី​រូប​នោះ​អត់​មាន​ជំ​ងឹ​នេះ​ទេ គឺ​បាន​ផ្តល់​នូវ​ជំនឿន​ទុកចិត្ត​ចំពោះ​ភ្ញៀវ​ទេសចរ​មក​កម្ពុជា​ថែម​ទៀត ។ ទន្ទឹម​នឹង​នេះ​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​មាន​មេរោគ​រួច​ជា​ស្រេច​ទៅ​ហើយ ។ ដោយសារ​តែ​មានរឿង​ការ​លើក​ឡើង​អំពី​ករណី​ឆ្លង​ជំ​ងឹ​កូ​វី​ដ​១៩​នេះ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ៖« ខ្ញុំ​ឃើញ​ប្អូន​ស្ត្រី​ម្នាក់​បង្ហោះ​ហ្វេ​ស​ប៊ុ​កថា នៅ​ពេល​ទៅ​ទទួល​កូនស្រី​ពី​ប្រទេស​ចិន​មិន​បាន​ទទួល​បានការ​ពិនិត្យ​នោះ​ទេ រួច​ហើយ​គាត់​ប្រើ​ពាក្យ​ថា «​ឱ​កម្ពុជា​ខ្ញុំ​អើយ​! » អា​ឡូ​វ​ខ្ញុំ​សុំ​ជម្រាប​ជូន​ថា សូម​ប្អូនស្រី ប្អូន​ធ្វើ​ដំណើរ​ទៅ​ព្រ​លាន​យន្តហោះ​ទៅ​វិញ ព្រោះ​នៅ​ព្រ​លាន​យន្ត​គេ​បាន​ដាក់​ប្រដាប់​ពិនិត្យ​រួច​ហើយ ចំនែក​អ្នក​ដែល​មិន​បាន​ពិនិត្យ​ដោយ​របស់​ស្ទង់​គំ​ដៅ​នោះ គឺជា​កន្លែង​មិន​បាន​ដាក់​ឧបករណ៍​ស្គែ​ន​ទេ ។ អី​ញ្ចឹ​ង​ទេ​សង្ឃឹមថា ពលរដ្ឋ​មានការ​យល់​ដឹង​ច្រើន​ព្រោះថា នៅ​តាម​ព្រ​លាន​យន្តហោះ និង​ច្រក​ចេញចូល​សំខាន់​ៗ សុទ្ធតែ​មាន​ម៉ាស៊ីន​ស្គែ​ន ដោយ​មិន​ចាំ​យក​ប្រដាប់​ទៅ​ស្ទង់​ដូច​ជា​កៃកាំភ្លើង​ផ្ជ​ង់​ក្បាលមនុស្ស​នោះ​ទេ​» ។

សម្តេច​តេ​ជោ​បាន​បន្ត​ថា ម៉ាស៊ីន​ដែល​ដាក់​ស្គែ​ន​នៅ​ព្រ​លាន​យន្តហោះ​បាន​ធ្វើការ​ពិនិត្យ​គ្រប់​មនុស្ស​ទាំងអស់ មិន​មាន​មនុស្ស​ណាមួយ​រួចខ្លួន​នោះ​ទេ ហើយ​មានការ​សង្ស័យ​គេ​ចាប់​មនុស្ស​នោះ​ធ្វើការ​ត្រួតពិនិត្យ​ភ្លាម ។ សម្តេច​បាន​អះអាង​ថា រាជរដ្ឋាភិបាល​មានការ​ទទួល​សុខ​ចំពោះ​សុខភាព​របស់​ប្រជាពលរដ្ឋ​ណាស់ ពោល គឺ​មិន​ដូច​ជា ការ​លើក​ឡើង​របស់​ប្អូនស្រី ប្អូនប្រុស​ដែល​បង្ហោះ​នោះ​ទេ ។ ក្រសួងសុខាភិបាល​បាន​ធ្វើ​ការងារ​នេះ​យ៉ាង​សកម្ម​ណាស់ ក្នុង​ការ​ទប់ស្កាត់ និង​ស្វែងរក​ជំងឺ​កូ​វី​ដ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ