ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួនាទី​របស់​អ្នកបួស​និង​គ្រហស្ថ

4 ឆ្នាំ មុន

ដើម្បី​បានជា​ប្រយោជន៍​ដល់​ការ​ថ្កុំថ្កើង​នៃ​ព្រះពុទ្ធ​សាសនា បរិស័ទ​ទាំង​ពីរ​ពួក​គឺ​អ្នកបួស និង​គ្រហស្ថ​គប្បី​ប្រតិបត្តិ​នូវ​តួនាទី​របស់​ខ្លួន​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ដូច​តទៅៈ តួនាទី​របស់​អ្នកបួស​៥​យ៉ាង ១- ហាម​ចិត្ត​មិន​ឱ្យ​លិច​ចុះ​ក្នុង​អំពើអាក្រក់ ២- ញ៉ាំង​ចិត្ត​ឱ្យ​ស្ថិត​នៅ​តែ​ក្នុង​សេចក្ដី​ល្អ ៣- ផ្សាយ​មេត្តា​អនុគ្រោះ​ដល់​សព្វ​សត្វ​ដោយ​ទឹកចិត្ត​ដ៏​ល្អ​បរិសុទ្ធ…

ដើម្បី​បានជា​ប្រយោជន៍​ដល់​ការ​ថ្កុំថ្កើង​នៃ​ព្រះពុទ្ធ​សាសនា បរិស័ទ​ទាំង​ពីរ​ពួក​គឺ​អ្នកបួស និង​គ្រហស្ថ​គប្បី​ប្រតិបត្តិ​នូវ​តួនាទី​របស់​ខ្លួន​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ដូច​តទៅៈ

តួនាទី​របស់​អ្នកបួស​៥​យ៉ាង ១- ហាម​ចិត្ត​មិន​ឱ្យ​លិច​ចុះ​ក្នុង​អំពើអាក្រក់ ២- ញ៉ាំង​ចិត្ត​ឱ្យ​ស្ថិត​នៅ​តែ​ក្នុង​សេចក្ដី​ល្អ ៣- ផ្សាយ​មេត្តា​អនុគ្រោះ​ដល់​សព្វ​សត្វ​ដោយ​ទឹកចិត្ត​ដ៏​ល្អ​បរិសុទ្ធ ៤- ទេសនា​អប់រំ​ដល់​មហាជន​ឱ្យ​តម្កល់ចិត្ត​តែ​ក្នុង​សេចក្តី​ល្អ និង​៥- ប្រាប់ផ្លូវ​ទៅ​កាន់​សុគតិភព ។

តួនាទី​របស់​ពុទ្ធបរិស័ទ​៥​យ៉ាង​គឺ ១- ធ្វើ​អ្វី​ប្រកបដោយ​មេត្តា ២- និយាយ​អ្វី​ប្រកបដោយ​មេត្តា ៣- គិត​អ្វី​ប្រកបដោយ​មេត្តា ៤- ធ្វើ​ទាន​ដល់​ព្រះសង្ឃ ទុរគត​ជន និង​៥- ប្រគេន​របស់​ដែល​សមគួរ​ដល់​ព្រះសង្ឃ ។

តួនាទី​ទាំង​អស់នេះ​បើ​លោក​អ្នក​បាន​អាន​រាល់ថ្ងៃ​រហូត​ដល់​ចេះ​ចាំ​ចំណាំបាន នោះ​រមែង​កើត​បញ្ញា និង​បើ​បាន​អនុវត្ត​ផង​រឹតតែ​ប្រសើរ​ដល់​ដំណើរ​ជីវិត​របស់​ខ្លួន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ