ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខភាព​កម្ពុជា ខកខាន​ដណ្ដើម​ពាន​នៅ​​ម៉ា​ឡេ​ស៊ី ព្រោះ​ជំងឺ​កូ​រ៉ូ​ណា

4 ឆ្នាំ មុន
  • ភ្នំពេញ

ជា​គម្រោង​កាលពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រុម​តារាចម្រៀង​ក្មេង​ៗ​ប្រមាណ​ជាង​៤០​រូប​របស់​សាលា​ស្រណោះ​តន្ត្រី ដែល​ត្រូវ​ចេញ​ទៅ​ប្រកួតប្រជែង​ផ្នែក​តន្ត្រី​លើ​ជំនាញ​ឧបករណ៍​វី​យូ​ឡុ​ង ហ្គី​តា ព្យា​ណូ និង​ចម្រៀង នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​ឯណោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ…

ជា​គម្រោង​កាលពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រុម​តារាចម្រៀង​ក្មេង​ៗ​ប្រមាណ​ជាង​៤០​រូប​របស់​សាលា​ស្រណោះ​តន្ត្រី ដែល​ត្រូវ​ចេញ​ទៅ​ប្រកួតប្រជែង​ផ្នែក​តន្ត្រី​លើ​ជំនាញ​ឧបករណ៍​វី​យូ​ឡុ​ង ហ្គី​តា ព្យា​ណូ និង​ចម្រៀង នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​ឯណោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ COVID-19 ឬ​ហៅ​ថា វីរុស​កូ​រ៉ូ​ណា បាន​ធ្វើ​ឱ្យ​លោក សូ ស្រណោះ ដែល​ជា​គ្រូបង្វឹក និង​អាណាព្យាបាល​សិស្ស​សម្រេច​លុប​ចោល​មិន​ចូលរួម​ប្រកួត​។

យ៉ាងណាមិញ សិល្បករ​ក្មេង​ៗ ដែល​សុទ្ធសឹងតែ​ជា​អ្នកជំនាញ​ផ្នែក​តន្ត្រី និង​ចម្រៀង តំណាង​ឱ្យ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទាំងនោះ នៅ​តែ​លេចធ្លោ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​បង្វែរ​កម្មវិធី​ពី​ការ​ចេញ​ប្រកួត​ដណ្ដើម​ពាន​នៅ​ក្រៅប្រទេស មក​ជា​ការ​សម្ដែង​បញ្ចេញ​សមត្ថភាព នៅ​ក្នុង​សណ្ឋាគារ​សាន់​វេ អម​ដោយ​អាហារ​សាមគ្គី ដោយ​មាន​អ្នក​ទស្សនា​មក​ពី​ស្ថាប័ន​នានា​ប្រមាណ​ជាង​២០០​នាក់​។

លោក សូ ស្រណោះ និយាយ​ថា ដោយសារ​តែ​លោក និង​អាណាព្យាបាល​សិស្ស សុទ្ធតែ​មុន​ចង់​ប្រថុយប្រថាន​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​រ៉ូ​ណា ដែល​កំពុង​វាយលុក និង​ចង់​លើកទឹកចិត្ត​ឱ្យ​កូន​សិស្ស​ទាំង​៤២​នាក់ ដែល​ខំប្រឹង​ហ្វឹកហាត់​ចម្រៀង និ តន្ត្រី​រហូត​ដល់​៥​ខែ តែ​បែរជា​មិន​បាន​ចេញ​ទៅ​ដណ្ដើម​ពាន​នោះ ទើប​លោក​រៀបចំ​ជា​ការ​សម្ដែង​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុងស្រុក​វិញ ដើម្បី​បង្ហាញ​ថា បេក្ខភាព​របស់​កម្ពុជា​ទាំង​៤២​រូប​ដ្បិតថា មិន​បាន​ចេញ​ប្រកួត តែ​ក៏​មាន​សមត្ថភាព​ខ្លាំង​ៗ​តាម​ជំនាញ​រៀងខ្លួន ក្រោយ​ការ​បង្វឹក​ផង​ដែរ​។

លោក​ថា ក្មេង​ៗ​ដែល​មានឈ្មោះ​ត្រូវ​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី តែ​ខកខាន​ទាំងនោះ សុទ្ធសឹងតែ​បាន​ឆ្លងកាត់​ការ​បង្ហាត់បង្រៀន​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​សាលា​ស្រណោះ​តន្ត្រី និង​ត្រូវ​បាន​ប្រលង​ជ្រើសរើស​ដោយ​គណៈកម្មការ​ជំនាញ ទើប​លោក​ក៏​សម្ដែង​អារម្មណ៍​សោកស្ដាយ​ដូច​គ្នា ដែល​បេក្ខភាព​ទាំងនោះ​ខកខាន​ក្នុង​ការ​ប្រកួត​យក​ពាន​អន្តរជាតិ​។

លោក​បាន​ទាំង​បង្ហាញ​ក្ដី​សង្ឃឹមថា ប្រសិនបើ​បេក្ខភាព​ទាំងនេះ មានឱកាស​ចេញ​ទៅ​ម៉ា​ឡេ​ស៊ី​នោះ គឺ​នឹង​ឈ្នះ​ពានមាស និង​ពាន​ផ្សេង​ៗ​មក​កាន់​កម្ពុជា​វិញ មិន​តិច​ជាង​ពាក់កណ្ដាល​នោះ​ផង ដោយសារ​តែ​ពេល​កន្លង​មក លោក​ធ្លាប់​បាន​ដឹកនាំ​ក្មេង​ៗ​ទាំងនេះ ទៅ​ប្រលង​ចម្រៀង និង​តន្ត្រី​លើ​ឆាក​អន្តរជាតិ គឺ​ឈ្នះ​បាន​ពានមាស​ជា​រឿយ​ៗ​។

ងាក​មក​ការ​សម្ដែង​ជា​ជំនួស​នៅ​ក្នុងស្រុក​នេះ​វិញ លោក សូ ស្រណោះ បញ្ជាក់​ថា លោក​ពិតជា​មាន​មោទនភាព​ដែល​ក្មេង​ៗ​ទាំងនោះ​បង្ហាញ​សមត្ថភាព​បាន​ល្អ ខណៈ​ដែល​ភ្ញៀវ​កិត្តិយស​ដែល​បាន​ចូលរួម ជា​ពិសេស​គឺ​អាណាព្យាបាល​ដែល​ឃើញ​ការ​បង្ហាញ​ទេព​កោសល្យ​របស់​កូន​ខ្លួន​បាន​ល្អ គឺ​សប្បាយចិត្ត បើ​មិនមែន​ជា​ការ​បង្ហាញ​សមត្ថភាព​លើ​ឆាក​អន្តរជាតិ​។

លោក​ថា ឆន្ទៈ​លើក​ក្រោយ បេក្ខភាព​ទាំងនេះ នឹង​នៅ​តែ​ត្រៀម​ទៅ​ប្រកួត​ដណ្ដើម​ពាន​នៅ​ក្រៅ​ប្រទេស​ដដែល ដើម្បី​បង្ហាញ​ថា វិស័យ​តន្ត្រី និង​ចម្រៀង​របស់​កម្ពុជា មានការ​រីក​ចំរើន​។ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ