ថៃ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ថៃអ៊ែរវ៉េអន្តរជាតិ នឹងលុបចោលជើងហោះហើរមួយចំនួនទៅកាន់ប្រទេសចំនួន៨នៅខែនេះ និងខែក្រោយ ដោយសារតែការផ្ទុះឡើងនៃជំងឺកូរ៉ូណាថ្មី COVID-19 បានធ្វើឱ្យការធ្វើដំណើរតាមផ្លូវអាកាសមានការរាំងស្ទះ ។
ការបិទជើងហោះហើរនេះ គឺធ្វើឡើងនៅក្នុងខែនេះ និងខែមីនា ដោយគេនឹងបិទជើងហោះហើរទៅកាន់ប្រទេសចិន ហុងកុង តៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង សិង្ហបូរី ហ្វីលីពីន បង់ក្លាដែស និងចក្រភពអារ៉ាប់រួម ។
លោកស្រី Nond Kalinta អនុប្រធានទទួលបន្ទុកផ្នែកលក់បាននិយាយថា ការកាត់បន្ថយជើងហោះហើរ គឺចាំបាច់សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ព្រោះអ្នកដំណើរជាច្រើនមិនបានធ្វើដំណើរតាមយន្តហោះ ក្រោយពីមានការផ្ទុះឡើងនៃជំងឺនេះ។
គួរបញ្ជាក់ផងដែរថា ចំនួនអ្នកកើតជំងឺកូរ៉ូណាថ្មីគិតត្រឹមម៉ោង១យប់ឈានចូលថ្ងៃទី២៤ កុម្ភៈ មានចំនួន៧៨៩៩៣នាក់ ខណៈដែលមានមនុស្ស២៤៧០នាក់បានស្លាប់ ។ ជាមួយគ្នានេះដែរ អ្នកជាសះស្បើយមានចំនួន២៣៤១៩នាក់ ៕ ប្រភព៖ Bangkok Post
ចែករំលែកព័តមាននេះ