ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ ​ចោរ​ចិត្ត​ស្លុយ​​​ជិះ​កង់​​​​ប្រើ​កាំ​បិត​​ចាក់​ប្លន់​​គេ​​ទាំង​​ព្រឹក

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ធ្លាប់​មាន​ប្រវត្តិ​ជាប់គុក​ស្ទើរ​រាប់​ភ្លេច​ ដោយសារ​ប្រព្រឹត្ត​អំពើ​ចោរកម្ម ហើយ​ចុង​ក្រោយ​នេះ ទើប​ចេញពី​គុក​បាន​ប្រហែល​ជាង​កន្លះ​ខែ​ប៉ុណ្ណោះ ឥឡូវ​អតីត​ទណ្ឌិត វឿ​ន វិត អាយុ​២៧​ឆ្នាំ…

ខេត្តបាត់ដំបង ​៖ ធ្លាប់​មាន​ប្រវត្តិ​ជាប់គុក​ស្ទើរ​រាប់​ភ្លេច​ ដោយសារ​ប្រព្រឹត្ត​អំពើ​ចោរកម្ម ហើយ​ចុង​ក្រោយ​នេះ ទើប​ចេញពី​គុក​បាន​ប្រហែល​ជាង​កន្លះ​ខែ​ប៉ុណ្ណោះ ឥឡូវ​អតីត​ទណ្ឌិត វឿ​ន វិត អាយុ​២៧​ឆ្នាំ រូប​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ចូល​គុកសារ​ជា​ថ្មី ក្រោយ​ពី​ជន​សកម្ម​រូប​នេះ ​ធ្វើ​សកម្មភាព​ចូល​ចាក់​ស្ត្រី​ម្នាក់​ដល់​ក្នុង​បន្ទប់​យ៉ាង​សាហាវ រួច​ប្លន់​យក​កាបូប​លុយ​រត់គេច​ខ្លួន ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រលឹម នៅ​ចំ​កណ្ដាល​ក្រុង​បាត់ដំបង​។ ទាំងព្រឹក​​! ជិះ​កង់​កញ្ចាស់​១ រួច​លូន​តាម​​ទ្វារ​សម្រុក​ទៅ​ចាក់​ស្ត្រី​ម្នាក់​ក្នុង​បន្ទប់ (​វី​ដេ​អូ​)

លោក​ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបងបាន​និយាយ​ថា អតីត​ទណ្ឌិតឈ្មោះ​រឿ​ន វិ​ុ​ត អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​សំណង់​បណ្តោះអាសន្ន (​ជិត​ក្លិបជ័យ​ជំនះ​) ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ​។ ជន​នេះ​ ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​លោក​តាម​ចាប់ខ្លួន​បាន បន្ទាប់​ពី​ជន​នេះ​ ​ធ្វើ​សកម្មភាព​ប្លន់​ស្ត្រី​ម្នាក់​បាន​សម្រេច​រួច​រត់គេច​ខ្លួនបាន​ប្រហែល​ជាង​៩​ម៉ោង​។ លោក​អធិការ​បាន​បញ្ជាក់​ថា ជន​នេះ​ទើប​ចេញពី​គុក​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ តែ​មិន​រាងចាល​ទេ ហើយ​បាន​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​បន្ថែម​ទៀត ឥឡូវ​ត្រូវ​បាន​ចាប់ខ្លួន​ជា​ថ្មី ក្នុង​បទល្មើស​ប្លន់​។

សូម​បញ្ជាក់​ថា អតីត​ទណ្ឌិត​ជាប់គុក​ស្ទើរ​រាប់​ភ្លេចឈ្មោះ​វឿ​ន វិត នេះ ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ជា​ថ្មី​នេះ ដោយសារ​តែ​ជន​នេះ ​ជាប់​សង្ស័យ​ក្នុង​អំពើ​ប្លន់​ដ៏​សាហាវ​មួយ កាលពី​វេលា​ម៉ោង​៦និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ កុម្ភ​: នៅ​ចំណុច​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង​ ។ ជន​នេះ​ បាន​ជិះ​កង់​កញ្ចាស់​ទៅ​ឈប់​ក្បែរ​ផ្ទះ​ជន​រង​គ្រោះ រួច​លូន​ចូល​តាម​ទ្វារ​មុខ​ចូល​ទៅ​ចាក់​ម្ចាស់ផ្ទះ​ឈ្មោះ យ៉ា​ន់ គឹ​ម​យឿ​ត ស្រី​អាយុ​៥៦​ឆ្នាំ​ ដែល​កំពុង​ដេក​ក្នុង​បន្ទប់​ម្នាក់ឯង​បណ្ដាល​ឱ្យ​រង​របួស​ជា​ទម្ងន់​។

ជន​នេះ​ បាន​ដណ្ដើម​យក​បាន​កាបូប​ចំនួន​២ តែ​ពេល​រត់​ចេញ​ក្រៅ​ផ្ទះ ជន​នេះ​បាន​ទម្លាក់​ចោល​កាបូប​១ ប៉ុន្តែ​គេ​មិនដឹង​ថា មាន​សម្ភារ​:​អ្វីខ្លះ​នៅ​ក្នុង​កាបូប​នោះ​ទេ​។ សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ប្លន់​នេះ​ភ្លាម​ៗ ដោយសារ​សកម្មភាព​ជន​នេះ​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព និង កង់​កញ្ចាស់​មួយ​របស់​ជន​នេះ ដែល​រត់​ចោល​។ ជាមួយនឹង​ការ​ចាប់ខ្លួន​នេះ អតីត​ទណ្ឌិត វឿ​ន វិត បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចូល​ប្លន់​ស្ត្រី​រង​គ្រោះ​ខាងលើ​នេះ​មែន​។ ខ្លួន​បាន​បាន​ប្រើប្រាស​កូនកាំបិត​ចាក់​ទៅ​លើ​ស្ត្រី​រង​គ្រោះ នៅ​ពេល​ប្រតាយប្រតប់​គ្នា​នៅ​ក្នុង​បន្ទប់​។

ជន​នេះ​បាន​និយាយ​អំពី​មូលហេតុ​ដែល​ខ្លួន​សម្រេចចិត្ត​ចូល​ប្លន់ និងប្រើ​កាំបិត​ចាក់​ស្ត្រី​រង​គ្រោះ​យ៉ាង​ដូច្នេះ​ថា«ពេល​ចូល​ដល់​ក្នុង​បន្ទប់ ខ្ញុំ​ឃើញ​គាត់​កំពុង​ដេក​លក់ តែ​ពេល​ខ្ញុំ​ដើរ​ជាន់​សម្ភារ​ ធ្វើ​ឱ្យ​គាត់​ភ្ញាក់​ហើយ​ស្រែក ​។ ដំបូង​ខ្ញុំ ​មិន​ចង់​ចាក់​គាត់​ទេ ហើយ​ខ្ញុំ​ប្រាប់​គាត់​កុំឱ្យ​ស្រែក តែ​គាត់​មិន​ស្ដាប់​ ហើយ​ថែម​ទាំង​ស្ទុះ​មក​ប្រតាយប្រតប់​ជាមួយ​ខ្ញុំ ទើប​ខ្ញុំ​ដក​កាំបិត​ចាក់​គាត់​តែ​ម្ដង​ទៅ​ ។ ពេល​នេះ ​ខ្ញុំ​ដណ្ដើម​បាន​កាបូប​រត់​ចេញ​ក្រៅ និងរត់​ចោល​កង់​មក​សំងំលាក់ខ្លួន​នៅ​មាត់​ស្ទឹង​ខាងក្រោយ​ផ្ទះ លុះ​ប៉ុន្មាន​ម៉ោង​ក្រោយ​ក៏​ត្រូវ​សមត្ថកិច្ច​តាម​មក​ចាប់​ខ្ញុំ​ដល់​ផ្ទះ​តែ​ម្ដង​» ​។

លោក​ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបងបាន​ប្រាប់​ថា រហូត​ដល់​ពេល​នេះ យើង​មិន​ទាន់​សុំ​ការ​បំភ្លឺ​ពី​ជន​រង​គ្រោះ​បាន​នៅឡើយ​ទេ​ អំពី​ទ្រព្យសម្បត្តិ​ដែល​បាត់បង់ ព្រោះ​ស្ត្រី​រង​គ្រោះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅឡើយ​ ។ ប៉ុន្តែ​ជាបឋម​ ក្រោយ​ពេល​ចាប់ខ្លួន​ជន​ដៃដល់ មន្ត្រី​ជំនាញ​ដកហូត​បាន​វត្ថុ​តាង រួម​មាន កង់​មួយ​គ្រឿង និងកូន​កាំ​បិ​ចិត​ប​ន្តែ​ចំនួន​០២, កាបូប​ចំនួន​០២ ដែល​ជា​របស់​ជន​រង​គ្រោះ និងសម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ ។ ពេល​នេះ មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ​រូប​នេះ ដើម្បី​កសាង​ណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ​៕ ​

អត្ថបទសរសេរ ដោយ