រាជធានីភ្នំពេញ ៖ ថ្លែងក្នុងស្នសិទសារព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ជំងឺកូរ៉ូណា (COVID -19) បានធ្វើឲ្យប្រទេសមួយចំនួនធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចផងដែរ ។
សម្តេចតេជោ បានបញ្ជាក់ថា នៅពេលថ្មីៗកន្លងមកនេះជំងឺរលាក់ផ្លូវដង្ហើមធ្ងន់ធ្ងរ កូរ៉ូណា(COVID19) បានធ្វើឲ្យមានការប្រឈមដ៏ធំមួយទៀត ក្នុងចំណោមបញ្ហាប្រឈមមានសម្រាប់ប្រទេសក្នុងសកលលោក ពិសេសសង្គ្រាមពាណិជ្ជកម្មនៃការអត់ថយនៃកំណើនសេដ្ឋកិច្ច ។ សម្តេចតេជោ បន្តថា ផលប៉ះពាល់ជំងឺកូវីដ១៩ បានមកដល់មិនអាចព្យាករណ៍ទុកមុនបានអំពីទំហំរបស់វា ហើយកំពុងបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច ប្រទេសនានានៅក្នុងតំបន់អាស៊ី និងអាចរុញច្រានឲ្យប្រទេសមួយចំនួនធ្លាក់ក្នុងវិបត្តិ ។ ប្រការនេះ បានបង្កើតឲ្យមានការព្រួយបារម្មណ៍ចំពោះនិយោគជកផងដែរ ។
សម្តេចបន្ថែមរដ្ឋាភិបាលនៃប្រទេសជាច្រើនបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីធ្វើការស្រោចស្រង់ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់ និងគាំទ្រលើកស្ទួយកំណើតសេដ្ឋកិច្ចក្នុងតំបន់ ។ ជំងឺកូវីដនេះបានធ្វើឲ្យប៉ះពាល់ដល់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជាផងដែរ ។ សម្តេចបញ្ជាក់ថា ៖ វិស័យ២កម្ពុជាដែលរង់ប៉ះពាល់ធ្ងន់ជាងគេ គឺ១- វិស័យទេសចរណ៍ ដោយសារអ្នកទេសចរណ៍ភ័យលែងហានធ្វើដំណើរកម្សាន្ត និងទី២- វិស័យកាត់ដេរ ដោយសាខ្វះវត្ថុធាតុដើម បិទរោងចក្រមួយចំនួននៅប្រទេសចិនមិនទាន់ដំណើរការឡើងវិញជាប្រក្រតី ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ