ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាច​ផាកពិន័យ​ជិះ​ម៉ូតូ​គេច​ក៏​ជ្រុល​ពន្លះ​ប្រជា​ការពារ​ម្នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ដោយ​មិន​ពាក់មួក​សុវត្ថិភាព​បាន​ព្យាយាម​បើក​គេច​ពី​កម្លាំង​គណៈ​បញ្ជា​ការណ៍​ឯកភាព​ខណ្ឌទួលគោក​ដែល​កំពុង​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​និង​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក រួច​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​កម្លាំង​ប្រជា​ការពារ​ភូមិ​ម្នាក់​បណ្តាល​ឲ្យ​សន្លប់​ស្ដូកស្ដឹង និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០ ត្រង់​ចំណុច​ខាង​មុខ​ទីស្ដីការក្រសួង​សុខាភិបាល តាម​បណ្ដោយ​ផ្លូវ​២៨៩ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ដោយ​មិន​ពាក់មួក​សុវត្ថិភាព​បាន​ព្យាយាម​បើក​គេច​ពី​កម្លាំង​គណៈ​បញ្ជា​ការណ៍​ឯកភាព​ខណ្ឌទួលគោក​ដែល​កំពុង​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​និង​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក រួច​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​កម្លាំង​ប្រជា​ការពារ​ភូមិ​ម្នាក់​បណ្តាល​ឲ្យ​សន្លប់​ស្ដូកស្ដឹង និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០ ត្រង់​ចំណុច​ខាង​មុខ​ទីស្ដីការក្រសួង​សុខាភិបាល តាម​បណ្ដោយ​ផ្លូវ​២៨៩ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​។

ជន​រង​គ្រោះ​ឈ្មោះ ឡុ​ង ឃូ​ច ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជា​អនុ​ភូមិ​ទី​៩ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ។ ចំណែក​បុរស​ជា​ជន​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្គូ​ពី ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ ១HA-៤៦៩២ ។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​គណៈ​បញ្ជា​ការណ៍​ឯកភាព​ខណ្ឌទួលគោក​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​មក​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​មក​ដល់​វេលា​កើតហេតុ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្គូ​ពី មិន​មាន​ពាក់មួក​សុវត្ថិភាព ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៨៩ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង និង​ក្នុង​ល្បឿន​លឿន​ចូល​មក​ក្នុង​គោលដៅ​ត្រួតពិនិត្យ​ខាងលើ​។ ពេល​នោះ​ដោយសារ​អ្នកបើកបរ​ម៉ូតូ​បង្ក​មិន​មាន​ពាក់មួក​សុវត្ថិភាព​អោយ​បាន​ត្រឹមត្រូវ ទើប​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ហៅ​ឲ្យ​ឈប់ ដើម្បី​ធ្វើការ​ឆែកឆេរ​និង​ផាកពិន័យ​តាម​ច្បាប់​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយសារ​អ្នកបើកបរ​ម៉ូតូ​បង្ក​ដឹងខ្លួន​ខុស ក៏​បាន​បន្ថែម​ល្បឿន​យ៉ាង​លឿន​ព្យាយាម​បើក​គេច​ចេញពី​គោលដៅ​ត្រួតពិនិត្យ​ខាងលើ រួច​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​បុរស​ម្នាក់​ជា​ប្រជា​ការពារ​ភូមិ ដែល​កំពុង​ឈប់​ធ្វើ​ប្រតិបត្តិការ​ក្នុង​គោលដៅ​ត្រួតពិនិត្យ​ចរាចរណ៍ បណ្ដាល​ឲ្យ​ដួល​បោក​ទៅ​នឹង​ថ្នល់​សន្លប់​ស្ដូកស្ដឹង ហើយ​ត្រូវ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​ឯកជន​មក​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​។ ចំណែកឯ​ម៉ូតូ​បង្ក​បាន​ដួល​អូស​ជិត​១០​ម៉ែត្រ​រង​ការ​ខូចខាត​បន្តិចបន្តួច រីឯ​អ្នកបើកបរ​ម៉ូតូ​បាន​រង​របួស​រយះ​ចិញ្ចើម​ខាងស្តាំ​និង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់​បាន​ភ្លាម​ៗ​តែ​ម្តង​។

បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​ខណ្ឌទួលគោក បាន​ធ្វើការ​សួរនាំ​និង​ត្រួតពិនិត្យ​វាស់​ជាតិ​អាកុល​ទៅ​លើ​អ្នកបើកបរ​ម៉ូតូ​បង្ក​រួច​មក ជា​លទ្ធផល​ឃើញ​ថា​ជន​បង្ក​មាន​ផ្ទុក​ជាតិ​អាកុល​ចំនួន​០,៨៦​ក្នុង​១​មី​លី​លី​ត្រ​ខ្យល់​។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​និង​អ្នកបើកបរ​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌទួលគោក​ធ្វើការ​បញ្ជូន​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​និង​ចាត់ការ​ទៅ​តាម​នីតិវិធី​ជា​បន្ត​ទៀត​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ