ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ប្រកាស​ជួយ​ក្រុមហ៊ុន និង​កម្មករ​បើ​មានការ​រ​ព្យួរការងារ និង​បិទ​រោងចក្រ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា រាជរដ្ឋាភិបាល​នឹង​រក​ការងារ​ឲ្យ​កម្មករនិយោជិត​ធ្វើ បើសិនជា​រោងចក្រ​ណាមួយ​បិទ​ឬ ព្យួរការងារ​ជា​បណ្តោះអាសន្ន​ដោយសារ​ជំងឺ​កូ​រ៉ូ​ណា (COVID19)…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា រាជរដ្ឋាភិបាល​នឹង​រក​ការងារ​ឲ្យ​កម្មករនិយោជិត​ធ្វើ បើសិនជា​រោងចក្រ​ណាមួយ​បិទ​ឬ ព្យួរការងារ​ជា​បណ្តោះអាសន្ន​ដោយសារ​ជំងឺ​កូ​រ៉ូ​ណា (COVID19) ។ ថ្លែង​ក្នុង​សន្ន​សិ​ទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ នា​វិ​សន្តិភាព សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ៖«​រាជរដ្ឋាភិបាល​មិន​អោបដៃ​នៅ​ស្ងៀម​មើល​សហគ្រាស និង​ក្រុមហ៊ុន​ទទួល​រក​នូវ​ផល​ប៉ះពាល់ ក្មួយ​ៗ​ជា​កម្ម​និ​យោ​ជិ​កមួយ​ចំនួន​បាត់បង់​ការ និង​កំណើនសេដ្ឋកិច្ច​ធ្លាក់​ចុះ​នោះ​ឡើយ​» ។

សម្តេច​បន្ថែម​ថា ថ្ងៃនេះ​រដ្ឋាភិបាល​បាន​ចេញ​វិធានការ​អន្តរាគមន៍​ជា​បន្ទាន់ ដើម្បី​គ្រប់គ្រង​ផល​ប៉ះពាល់​នូវ​វិស័យ​មួយ​ចំនួន​ក្នុង​គោលដៅ​ធានា​លំនឹង​សេដ្ឋកិច្ច និង​សង្គម ។ ការ​ដាក់​ចេញ​នូវ​វិធានការ​ទាំងអស់​នេះ រាជរដ្ឋាភិបាល​បាន​គិតគូរ​រាល់​គ្រប់​ទិដ្ឋភាព​សំដៅ​ជួយ​ដល់​តួអង្គ​ពាក់ព័ន្ធ​ផង និង​ជំរុញ​លើក​ស្ទួយ​កំណើន​នៅ​តាម​វិស័យ​ដែល​មាន​សក្តានុពល​ផង ។ ទី​១.​ជួយ​ដល់​ក្រុមហ៊ុន​ដែល​មាន​រង​ផល​ប៉ះពាល់​ខ្លាំង ដើម្បី​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​អាច​បន្ត​បាន​ក្នុង​បរិបទ​ដ៏​លំបាក​នេះ ។ ទី​២. ជួយ​ដល់​កម្មករ​ក្នុង​ករណី​ដែល​បាត់បង់ ឬ​ព្យួ​ការងារ​ឲ្យ​មាន​លំនឹង​ជីវភាព និង​អាច​លើកកម្ពស់​ជំនាញ ព្រមទាំង​ផលិតភាព​ការងារ​របស់​ខ្លួន​សម្រាប់​អនាគត់ និង​ទី​៣.​ជួយ​ទ្រទ្រង់​លើក​កំណើត​ដល់​សហគ្រាស​ធន់​តូច និង​មធ្យម​ដែល​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា វិធានការ​ដែល​ដាក​ចេញ​មកនេះ​មិន​ត្រឹមតែ​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ចំពោះ​មុខ​ប៉ុណ្ណោះ​ទេ តែ​ជា​វិធានការ​ជួយ​លើក​ស្ទួយ​ដល់​វិស័យ​ទាំងនោះ​នៃ​សេដ្ឋកិច្ចជាតិ​ទាំងមូល​នៅ​ពេល​ដែល​ជំងឺ​កូ​វី​ដ​ឆ្លង​ផុត​ទៅ ។ សម្តេច​បញ្ជាក់​ថា ៖«​ជំងឺ​កូ​វី​ដ​១៩ បញ្ហា​ផ្សេង​ៗ​ទៀត​មិន​បង្ក​ជា​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ និង​ហូ​សហេតុ​ដល់​សេដ្ឋកិច្ច​កម្ពុជា​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​នោះ គឺ​ជំងឺ​ភ័យ​ខ្លាច​ដែល​មានការ​ឃោសនា​ពី​ជន​អគតិ​មួយ​ចំនួន​ដែល​មាន​បំណង​បង្ក​ភាព​ចលាចល​ក្នុង​សង្គម​ជាតិ ដើម្បី​ប្រយោជន៍​របស់​ខ្លួន ។

ជា​ការ​ពិត​មូលដ្ឋាន​សេដ្ឋកិច្ច​នៅ​បន្ត​មាន​ភាពរឹងមាំ ដូច្នេះ​ខ្ញុំ​ដល់​វិនិយោគិន​ទាំង​ជនជាតិ​កម្ពុជា និង​បរទេស មាន​ជំនឿរ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល និង​ចូលរួម​អនុវត្ត​លើក​វិធានការ​នេះ​ឲ្យ​សកម្ម​» ។ សម្តេច​បាន​គូសបញ្ជាក់​ទៀត​ថា ៖«​ចំពោះ​ក្មួយ​ៗ​ដែល​ជា​កម្មករនិយោជិត​ទាំងអស់ រាជរដ្ឋាភិបាល​ធានា​រក​ការងារ​ជូន​ប្រ​សិន បើ​ជួប​ប្រទះ​នូវ​បញ្ហា​បាត់បង់​ការងារ ។ ក្នុង​ករណី​ដែល​ក្មួយ​ៗ​មិន​ចង់​ធ្វើ​ការងារ ហើយ​ចង់​ស្វែងរក​ឱកាស​ក្នុង​ការ​បង្កើន​ការងារ​របស់​ខ្លួន​ក្មួយ​ៗ​អាច​ចូលរួម និង​ទទួល​ការ​បណ្តុះបណ្តាល​ដែល​រៀបចំ​ដោយ​ក្រសួង​ពាក់ព័ន្ធ​ដោយ​ទទួល​បាន​ប្រាក់​ចំណា​ច​យ៉ាង​សមរម្យ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ