យើងបានកើតមកជាមនុស្សនេះជាការក្រណាស់ ដូច្នេះយើងត្រូវស្គាល់តម្លៃនៃតួនាទី ហើយធ្វើតាមតួនាទីរបស់ខ្លួនជានិច្ច នោះនឹងបានសុខចម្រើនហើយ ។
តួនាទីរបស់មិត្តអ្នកធ្វើឧបការៈមុន៥យ៉ាងគឺ ១- ចាត់ចែងរបស់ទ្រព្យ ២- និយាយដោយពាក្យពីរោះ ៣- ប្រព្រឹត្តក្នុងអំពើដែលជាប្រយោជន៍ ៤- ដោយភាពជាអ្នកមានខ្លួនស្មើ ៥- មិនពោលឲ្យឃ្លាតពីការពិត ។
តួនាទីរបស់មិត្តអ្នកធ្វើតបជាខាងក្រោយ៥យ៉ាង ១- រក្សាមិត្តអ្នកដែលធ្វេសប្រហែសហើយ ២- រក្សាទ្រព្យរបស់មិត្តដែលធ្វេសប្រហែស ៣- កាលមានភ័យយកជាទីពឹងពំនាក់បាន ៤- មិនលះបង់ចោលមិត្តក្នុងពេលមានវិបត្តិ ៥- រាប់អានគ្នារហូតដល់តវង្សត្រកូលរបស់មិត្ត ។
មិត្តទាំងពីរពួកនេះនឹងបាននាមថាជាកតញ្ញូកតវេទីមិត្ត ។ សាន សារិន
ចែករំលែកព័តមាននេះ